ចង់ដឹងអត់ ម៉េចបានប្រជាជនក្នុងប្រទេសជប៉ុនមានការរស់នៅបានយូរម្ល៉េះ? ប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍ដែលមានភាគរយខ្ពស់បំផុតនៃប្រជាជនដែលរស់នៅបានយូរបំផុតនៅលើពិភពលោក។ តាមពិតទៅ ជនជាតិជប៉ុនមិនចំណាយពេលហាត់ប្រាណច្រើននោះទេ ប៉ុន្តែអាយុវែងរបស់ពួកគេនៅតែស្ថិតក្នុងលំដាប់កំពូលនៃពិភពលោកដោយសារតែពួកគេតែងតែរក្សាទម្លាប់ តូច ប៉ុន្តែខ្លាំងបំផុត ដូចខាងក្រោមនេះ៖
1. ការញ៉ាំអាហារមានកំណត់
នៅពេលក្រឡេកមើលរបៀបញ៉ាំរបស់ប្រជាជនជប៉ុន ឃើញថានៅលើតុរបស់ពួកគេមានចានធំ និងតូចគ្រប់គ្រាន់ ហើយជាធម្មតាមានអាហារតិចតួចបំផុតនៅលើតុរបស់ពួកគេ។ ជនជាតិជប៉ុននឹងមានអាហារដាច់ដោយឡែកពីគ្នាក្នុងពេលអាហារនីមួយៗ មិនបរិភោគរួមគ្នាដូចប្រទេសដទៃទៀតឡើយ។ ជាពិសេសនៅពេលពួកគេបរិភោគ អ្នកដទៃនឹងមិនអនុញ្ញាតឱ្យប៉ះអាហារនៅលើចានដោយគ្មានការអនុញ្ញាតឡើយ។ បើនិយាយពីការចម្អិនម្ហូបវិញ ម្ហូបជប៉ុនច្រើនតែកែច្នៃដោយមានរសជាតិស្រាល ប៉ុន្តែនៅតែធានាបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ម្យ៉ាងទៀតពួកគេមិនញ៉ាំច្រើនពេកទេនៅពេលអាហារនីមួយៗនោះទេ ប៉ុន្តែអាចរក្សាតុល្យភាពសារធាតុចិញ្ចឹមសម្រាប់រាងកាយ ដែលគ្រប់គ្នាមើលទៅដូចជាស្គម ប៉ុន្តែមានសុខភាពល្អណាស់។

2. កំណត់ការប្រើប្រាស់ប្រេងចម្អិនអាហារ
អ្នកអាចមើលឃើញទិដ្ឋភាពផ្ទះបាយរបស់ជប៉ុននោះគឺ ស្ទើរតែទាំងអស់ហើយដែលផ្ទះបាយ នីមួយៗមិនមានផ្សែងប្រេងច្រើនពេកនៅពេលពួកគេចម្អិនអាហារ។ ដោយសារជនជាតិជប៉ុនភាគច្រើនបរិភោគអាហារត្រជាក់ និងឆ្អិន ទើបកំណត់ការប្រើប្រាស់ប្រេងឆាដើម្បីរក្សារសជាតិនៃចាន។ វាគឺជាការអរគុណចំពោះទម្លាប់នៃការញ៉ាំដ៏ល្អនេះ ដែលធ្វើឲ្យជនជាតិជប៉ុនបានរក្សាអាយុជីវិតរបស់ពួកគេក្នុងរយៈពេលយូរ។
3. បរិភោគត្រី និងអាហារក្នុងទឹកជាចម្បង
ប្រទេសជប៉ុនគឺជាប្រទេសកោះមួយ ដូច្នេះត្រី និងអាហារសមុទ្រតែងតែជាអាហារពេញនិយមនៅលើតុរបស់ពួកគេ។ ត្រីសម្បូរទៅដោយកូលេស្តេរ៉ុលដែលមានគុណភាពខ្ពស់ និងធាតុដានផ្សេងទៀត ដែលផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយមនុស្ស។ នេះក៏ជាមូលហេតុមួយដែលធ្វើឱ្យប្រជាជនជប៉ុនស្គម ប៉ុន្តែនៅតែមានសុខភាពល្អដដែល។

ការមានទម្លាប់ល្អជាមួយនឹងការជ្រើសរើសអាហារក្នុងការរស់នៅគឺជារឿងដែលសំខាន់មួយដែលអាចជួយឲ្យអាយុរបស់អ្នកវែង និង សម្រស់ក្មេងជាងវ័យ ទាំងនេះគឺជាអ្វីដែលជនជាតិជប៉ុនតែងអនុវត្ត។
ប្រភព៖ GUU.vn
បញ្ចេញមតិយោបល់