ពោតមិនត្រឹមតែជាអាហារសម្រន់សម្រាប់អ្នកចង់សម្រកទម្ងន់នោះទេ ប៉ុន្តែពោតមានជីវជាតិច្រើនជាមួយនឹងប្រភពសម្បូរវីតាមីន និងសារធាតុរ៉ែដែលអ្នកអាចជួយបំប៉នស្បែក និងសក់របស់មនុស្សស្រីផងដែរ ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍របស់ផ្លែពោតដែលជួយដល់សុខភាពស្បែកនិងសក់របស់អ្នកទាំងអស់គ្នា៖
១. ពន្យារដំណើរការនៃភាពចាស់
បើអ្នកចង់រក្សាសម្រស់ឲ្យក្មេងជាងវ័យ នោះអ្នកប្រាកដជាត្រូវញ៉ាំពោតក្រហមហើយ ព្រោះវាមានអត្ថប្រយោជន៍មិនចាញ់ផ្លែឈើប៉ុន្មានឡើយ។ ម្យ៉ាងទៀត វាមានថាមពលនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍ក្នុងការទប់ស្កាត់ដំណើរការនៃភាពចាស់ក្នុងខ្លួនរបស់អ្នក។
២. ធ្វើឲ្យសុខភាពស្បែកប្រសើរឡើង
ផ្លែពោតសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនសំខាន់ៗ ដូចនេះ ការទទួលទានពោតផ្អែមជាប្រចាំ ធានាថាអ្នកមានស្បែកភ្លឺថ្លា និងសុខភាពស្បែករបស់អ្នកកាន់តែប្រសើរឡើង។ លើសពីនេះ អ្នកអាចធ្វើការម៉ាស្សាជាទៀងទាត់ជាមួយប្រេងពោត នោះជួយដល់ស្បែករបស់អ្នកស្រស់ថ្លាគួរឱ្យកត់សម្គាល់ ។
៣. បំបាត់ស្នាមមុនលើផ្ទៃមុខ
វីតាមីន E នៅក្នុងពោតក្រហមមានអត្ថប្រយោជន៍ជួយកម្ចាត់ស្នាមមុនរបស់អ្នកម្តងបន្តិចៗដែលនៅលើមុខរបស់អ្នក ដោយជួយមិនឲ្យផ្ទៃមុខរបស់អ្នកបន្សល់ស្លាកស្នាមបន្ទាប់ពីញិចមុនហើយ។
៤. ពង្រឹងសរសៃសក់
វីតាមីន C សារធាតុ Lycopene និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលមាននៅក្នុងពោតក្រហមជួយពង្រឹងសរសៃសក់របស់អ្នក ដោយវាមានប្រសិទ្ធភាពក្នុងការការពារសក់ជុះ បែកចុង និង ស្ងួតបានថែមទៀតផង។
៥. កាត់បន្ថយភាពស្លេកស្លាំង
ពោតមានផ្ទុកនូវវីតាមីន B12 ជាតិដែក និងអាស៊ីតហ្វូលិកច្រើន ប៉ុន្តែបើកង្វះសារធាតុចិញ្ចឹមទាំងនេះអាចបណ្តាលឱ្យអ្នកមានភាពស្លេកស្លាំង ដូច្នេះ ការញ៉ាំពោតផ្អែមអាចការពារភាពស្លេកស្លាំងបានយ៉ាងមានប្រសិទ្ធិភាព។
សរុបមកវិញ មិនថាស្ងោរ ចំហុយ ឬអាំង ពោតក្រហម នៅតែជាអាហារសម្រន់ដែលមានរសជាតិឆ្ងាញ់ និង មានឥទ្ធិពលវិជ្ជមានជាច្រើនលើសុខភាព និង ស្បែករបស់អ្នកផងដែរ។ ដូចនេះ កុំភ្លេចបន្ថែមពោតក្រហមក្នុងរបបអាហាររបស់អ្នក ព្រោះ វាសំបូរទៅដោយសារធាតុចិញ្ចឹមដែលជួយដល់រាងកាយរបស់អ្នកតាមវិធីជាច្រើន។
ប្រភព ៖ stylecraze.com