ខ្លាញ់ក្បាលពោះនឹងងាយបំផ្លាញ ប្រសិនបើអ្នកញ៉ាំផ្លែឈើទាំង 6 មុខនេះជាប្រចាំ

Vachana-Website3-Beauty-Health-V2

ផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយផ្លែឈើទាំង 6 យ៉ាងខាងក្រោមអាចជួយពន្លឿនការរំលាយអាហារជាតិខ្លាញ់ ដោយកម្ចាត់ខ្លាញ់នៃក្បាលពោះរបស់អ្នក។ ម្យ៉ាងទៀត ពេល​ញ៉ាំ​ផ្លែ​ឈើ ការ​រំលាយ ជាតិ​ខ្លាញ់​នឹង​មាន​លំនឹង ព្រមទាំងអាច​ជួយ​ឱ្យ​អ្នក​មាន​រាង​ស្លីម និង ថែរក្សាទម្ងន់របស់អ្នកទៀតផង។ ខាងក្រោម​នេះ​ជា​ផ្លែឈើ​៦​ប្រភេទ​ដែល​អ្នកមានខ្លាញ់ក្បាលពោះ អាចទទួលទានជាប្រចាំ ៖

១. ផ្លែប៉ែស

ទោះបីជាផ្លែប៉េសមើលទៅដូចមានជាតិផ្អែមខ្លាំង ប៉ុន្តែវាមានកាឡូរីតិចតួចណាស់។ លើសពីនេះ ពួកវាសម្បូរទៅដោយសារធាតុ phenol និង catechins ដូច្នេះវាអាចជួយពន្លឿនដំណើរការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយផងដែរ ដូច្នេះអ្នកគួរតែញ៉ាំផ្លែប៉េសឲ្យបានគ្រប់គ្រាន់។

២. ត្រសក់​ស្រូវ

ត្រសក់ស្រូវ មាន​ឥទ្ធិពល​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ ដោយ​ហេតុនេះ​ការពារ​ហានិភ័យ​នៃ​ការ​ប្រមូលផ្តុំ​ខ្លាញ់​នៅ​ចង្កេះ​។ ជាងនេះទៅទៀត ការទទួលទានផ្លែត្រសក់ស្រូវជាប្រចាំ ក៏អាចជួយកម្ចាត់ជាតិពុលបានយ៉ាងមានប្រសិទ្ធភាពផងដែរ ដូច្នេះហើយ អ្នកគួរតែទទួលទានដោយប្រុងប្រយ័ត្ន។

៣. ផ្លែប៉ោម

ផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃរលាយក្នុងទឹក ដែលអាចជួយសម្រួលដល់ចលនាពោះវៀន មិនតែប៉ុណ្ណោះ ញ៉ាំផ្លែប៉ោមមុនពេលញ៉ាំអាហារក៏ជួយបង្កើនអារម្មណ៍ឆ្អែត និងកាត់បន្ថយការឃ្លានយ៉ាងមានប្រសិទ្ធិភាព។

៤. ផ្លែទទឹម

ផ្លែទទឹមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol ដូច្នេះវាមិនត្រឹមតែធ្វើឱ្យស្បែកស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដំណើរការបន្សាបជាតិពុលនៅក្នុងខ្លួនផងដែរ ដោយហេតុនេះបង្កើនអត្រានៃការរំលាយជាតិខ្លាញ់យ៉ាងមានប្រសិទ្ធិភាព។

៥. ប៊្លូបឺរី

ផ្លែប៊្លូបឺរីត្រូវបានគេស្គាល់ថាជា “ផ្លែឈើដ៏មានឥទ្ធិពលបំផុតសម្រាប់កាត់បន្ថយខ្លាញ់ក្បាលពោះ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចការពារជាតិខ្លាញ់ពីការប្រមូលផ្តុំនៅក្នុងខ្លួន។

៦. ក្រូចថ្លុង

ផ្លែឈើនេះមានអង់ស៊ីមជាច្រើនដែលបំបែកជាតិខ្លាញ់ ដោយវាអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ គ្រាន់​តែ​ទទួល​ទាន​ផ្លែ​ក្រូចថ្លុង​ប៉ុន្មាន​ផ្លែ​ជា​រៀង​រាល់​ថ្ងៃ​អាច​ពន្លឿន​ការ​សម្រក​ទម្ងន់​របស់អ្នកបានដោយមិនប៉ះពាល់។

សរុបមកវិញ ប្រសិនបើអ្នកចង់កម្ចាត់ខ្លាញ់ក្បាលពោះឲ្យកាន់តែមានលទ្ធផលល្អ បន្ថែមពីលើការញ៉ាំតិច ឬ ញ៉ាំផ្លែឈើនេះទាំង ៦ នេះ អ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង