តើអ្នកដឹងទេថាផ្លែឈើខ្លះអាចជួយឱ្យអ្នកគេងលក់យ៉ាងស្រួល? មនុស្សគ្រប់គ្នាអាចជួបប្រទះនូវបញ្ហានៃការគេងមិនលក់ ដូចនេះ ចង់ឲ្យការគេងរបស់អ្នកកាន់តែមានប្រសិទ្ធភាព វចនាសូមណែនាំនូវផ្លែឈើទាំង ៥ ប្រភេទនេះដែលល្អបំផុតក្នុងការជួយអ្នកឲ្យគេងលក់ស្រួលនៅពេលយប់ ៖
១. ផ្លែ ចេក
ផ្លែឈើនេះ គឺ ជាប្រភពថាមពលនៃជាតិ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជំនួយដល់ការគេងដោយធម្មជាតិសម្រាប់រាងកាយរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាឧស្សាហ៍ភ្ញាក់ពីគេងនៅយប់ជ្រៅ អ្នកអាចទទួលទានចេកមួយផ្លែដើម្បីឱ្យគេងលក់ស្រួល ព្រោះ ពួកវាផ្ទុកនូវសារធាតុ Serotonin ជួយធ្វើឱ្យអ្នកឆាប់ងងុយគេង និង មិនងាយភ្ញាក់ក្នុងកំឡុងពេលយប់ជ្រៅ។

២. ផ្លែ គីវី
ផ្លែឈើស្រស់ៗដូចជា kiwi គឺល្អសម្រាប់ការគេង ព្រោះ វាមិនត្រឹមតែមានផ្ទុកសារធាតុ serotonin ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើនសមត្ថភាពនៃការគេងរបស់អ្នកផងដែរ។ នៅពេលដែលអ្នកមានអារម្មណ៍ថា មិនងងុយគេង អ្នកអាចសាកល្បងញ៉ាំ ផ្លែឈើនេះបានដើម្បីទទួលបានប្រសិទ្ធិភាពដែលល្អប្រសើរជាងប្រើថ្នាំងងុយគេង។

៣. ផ្លែ Cherry
ផ្លែCherries គឺល្អសម្រាប់ការគេងព្រោះវាមានផ្ទុកសារធាតុ serotonin ដែលដើរតួក្នុងវដ្តនៃការគេងរបស់អ្នក។ លើសពីនេះ ផ្លែឈើនេះក៏មានផ្ទុកពួកវាក៏មានផ្ទុកសារធាតុ tryptophan ដែលជួយឱ្យអ្នកគេងបានគ្រប់គ្រាន់ និង melatonin ដែលជួយគ្រប់គ្រងការគេងរបស់អ្នកឲ្យកាន់តែប្រសើរឡើងនៅពេលយប់។

៤. Chamomile
Chamomile ត្រូវបានគេស្គាល់ជាទូទៅថាជាថ្នាំធម្មជាតិម្យ៉ាង និងជួយជំរុញឱ្យអ្នកឆាប់ងងុយគេង និង គេងលក់ស្រួលនៅពេលយប់ ព្រោះ វាមានឥទ្ធិពលយ៉ាងស្ងប់ស្ងាត់ដែលអាចបន្ថយការថប់បារម្ភរបស់អ្នក។ តើអ្នកធ្លាប់លឺថាការផឹកតែ chamomile អាចជួយឱ្យអ្នកគេងលក់ដែរឬទេ? តែ chamomile អាចជាភេសជ្ជៈមួយល្អ ដោយអ្នកអាចផឹកមុនពេលចូលគេងបាន ដើម្បីបន្ធូរអារម្មណ៍ និងបំបាត់ភាពស្ត្រេសរបស់អ្នក។

នេះជាអាហារដែលជំនួយដល់ការគេងរបស់អ្នកឲ្យកាន់តែប្រសើរនៅពេលយប់ ដោយអ្នកមិនពិបាកក្នុងការស្វែងរកនោះទេ។ លើសពីនេះ ប្រសិនបើអ្នកអាចទទួលទាន តែ chamomile មុនពេលចូលគេងកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។
ប្រភព ៖ eatyournutrition.com
បញ្ចេញមតិយោបល់