ចង់បានក្បាលពោះរៀបស្មើរ ត្រូវចៀសវាងអាហារទាំង ៥ មុខនេះ

Vachana-Website-Beauty7-Health
អ្នកទាំងអស់គ្នាដឹងហើយថាអាហារដែលយើងទទួលទានប្រចាំថ្ងៃអាចផ្ទាល់ប៉ះពាល់ដល់រាងកាយរបស់អ្នក វានឹងផ្លាស់ប្តូររាងកាយរបស់អ្នក ឲ្យប្រសើរជាងឬអាក្រក់ជាង។ លើសពីនេះ ដើម្បីរក្សាខ្លួនយើងឱ្យមានសុខភាពល្អតាមដែលអាចធ្វើទៅបាន យើងព្យាយាមញ៉ាំអាហារដែលមានសុខភាពល្អ។ ខាងក្រោមនេះ ជាអាហារទាំង៥ដែលអ្នកគួរចៀសវាង បើចង់សម្រកទម្ងន់និងចង់បានក្បាលពោះរាប ៖
១. ភេសជ្ជៈផ្អែម
ភេសជ្ជៈផ្អែមដូចជាសូដាក៏ស្ថិតក្នុងចំណោមអាហារមានផលប៉ះពាល់សម្រាប់ការសម្រកទម្ងន់ផងដែរ ដោយសារតែ ភេសជ្ជៈនេះត្រូវបានបន្ថែមជាតិស្ករ និងសារធាតុផ្អែម ដែលមិនល្អចំពោះសុខភាព និងមានឥទ្ធិពលផ្ទុយពីការសម្រកទម្ងន់។
២. white bread
វាក៏ផ្ទុកនូវអំបិលច្រើន ហើយបរិមាណដ៏ច្រើននៃជាតិសូដ្យូម គឺមានហានិភ័យសម្រាប់រាងកាយរបស់អ្នក និងអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ ដោយសារតែកាបូអ៊ីដ្រាតសាមញ្ញ ស្ករចម្រាញ់ និងសារធាតុរក្សាទុកនៅក្នុងនំបុ័ងវានឹងធ្វើឱ្យអ្នកឡើងទម្ងន់បន្ថែម។
៣. នំខេក និង cookie
នំទាំងនេះគឺ មានការលាយបញ្ចូលគ្នានៃគ្រឿងផ្សំដូចជាស្ករ ប៊ឺ ខ្លាញ់ និងម្សៅស ដែលជាហេតុនាំឱ្យធាត់ និងបង្កើនអត្រានៃជំងឺទឹកនោមផ្អែមប្រសិនបើអ្នកញ៉ាំរាល់ថ្ងៃ។ បន្ថែមពីនេះ មាន​បង្អែម​សុខភាព​មួយ​ចំនួន​ដែល​អ្នក​អាច​ញ៉ាំ​បាន​ ​ដោយ​សារ​តែ​គ្រឿងផ្សំ​ជួយឲ្យ មានសុខភាព​ល្អ ​ដូច​ជា ផ្លែឈើជាដើម។
៤. ភីហ្សា
ភីហ្សា ក៏ជាអាហារប៉ះពាល់បំផុតមួយសម្រាប់ការសម្រកទម្ងន់ ព្រោះអាហារប្រភេទនេះភាគច្រើនមានកាឡូរីខ្ពស់ខ្លាំង ហើយច្រើនតែត្រូវបានផលិតដោយគ្រឿងផ្សំមិនល្អដូចជា ម្សៅចម្រាញ់ និងសាច់កែច្នៃជាដើម។
៥. ដំឡូងបំពង
ដំឡូងបារាំងបំពងគឺជា អាហារកែច្នៃម្យ៉ាងដែលមកពីប្រទេសខាងក្រៅ ដោយសារតែអាហារប្រភេទនេះត្រូវការខ្លាញ់ និង ប្រេង ជាច្រើនដើម្បីបំពង ហើយមិនល្អចំពោះសុខភាពផងដែរ។ ហើយលើសពីនេះទៅទៀត ប្រេងសម្រាប់បំពងត្រូវបានប្រើប្រាស់ច្រើនដង ជំនួសឲ្យតែម្តង ឬពីរដង ដែលធ្វើឲ្យប្រេងកាន់តែមានផលប៉ះពាល់សម្រាប់សុខភាពរបស់អ្នក។
អាហារដែលមិនល្អសម្រាប់សុខភាព និង ធ្វើឲ្យអ្នកឡើងទម្ងន់អ្នកគួរតែជៀសវាង។ ម្យ៉ាងទៀត ចង់សម្រកទម្ងន់ឲ្យបានត្រឹមត្រូវ អ្នកគួរតែតមអាហារ រួមផ្សំជាមួយការហាត់ប្រាណនោះអ្នកនឹងទទួលបានលទ្ធផលដែលល្អប្រសើរចំពោះការចង់បានរបស់អ្នក។ 
ប្រភព៖ almondtozest.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង