ប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើការថែទាំសុខភាពនៅថ្ងៃមករដូវរបស់អ្នកទេ អ្នកនឹងប្រឈមមុខនឹងរោគសញ្ញា ជាច្រើន ប៉ុន្តែទោះជាយ៉ាងណា អ្នកអាចកែ បញ្ហានេះឲ្យកាន់តែប្រសើរវិញ ដោយ ធ្វើការផ្លាស់ប្តូរទម្លាប់មួយចំនួនជាមួយអាហារ នៅពេលដែលរដូវរបស់អ្នកខិតជិតមកដល់ ដោយគ្រាន់តែចៀសវាងការទទួលទានផ្លែឈើ ទាំង ៤ ប្រភេទខាងក្រោមនេះ ៖
១. ផ្លែសារី
មិនត្រឹមតែជាផ្លែឈើមានជីវជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជាតិទឹកច្រើនផងដែរ។ មិនតែប៉ុណ្ណោះសារីត្រជាក់ ពេលទទួលទានក្នុងថ្ងៃជិតដល់រដូវ និងធ្វើឲ្យខ្យល់ត្រជាក់នឹងជ្រាបចូល ធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បូន។ ទន្ទឹមនឹងនេះ វាក៏ជាមូលហេតុនៃការឈឺចាប់ពេលមករដូវ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍របស់ស្ត្រីនាពេលបច្ចុប្បន្ននេះ។
២. ផ្លែទន្លាប់
ផ្លែឈើប្រភេទនេះប្រហែលជាមិនត្រូវបានគេចូលចិត្តទទួលទានជាញឹកញាប់ពេកឡើយ ដោយអ្នកគ្រប់គ្នាមិនសូវស្គាល់ និង មិនសូវចេះញ៉ាំប៉ុន្តែវាមានភាពទាក់ទាញ ខ្លាំងជាមួយនឹងរសជាតិឈ្ងុយ និងរសជាតិឆ្ងាញ់នៃសាច់របស់វា។ ទោះជាយ៉ាងណាក៏ដោយ ផ្លែឈើនេះ គឺជាផ្លែឈើដ៏ត្រជាក់ ដូច្នេះវានឹងមិនល្អសម្រាប់សុខភាពស្បូននោះទេប្រសិនបើអ្នកជ្រើសរើសញ៉ាំ វា នៅជិតថ្ងៃមករដូវ និង កំឡុងពេលមករដូវ។
៣. ឪឡឹក
ផ្លែឪឡឹកភាគច្រើនត្រជាក់ និង មានជាតិទឹកច្រើន ប៉ុន្តែបរិយាកាសស្បូនរបស់មនុស្សស្រីត្រូវការរក្សាកម្តៅដើម្បីសម្អាតវដ្តរដូវ។ ដូច្នេះហើយ បើអ្នកញ៉ាំឪឡឹកច្រើនក្នុងថ្ងៃជិតមករដូវ និង ពេលមករដូវនោះ អ្នកនឹងត្រូវប្រឈមមុខនឹងការមករដូវ បែបមានដុំៗ និងឈឺចាប់ពេលមករដូវ ជាហេតុធ្វើឱ្យស្បូនខូច និង របួសធ្ងន់ធ្ងរ។
៤. ផ្លែមង្ឃុត
មង្ឃុត ជាផ្លែឈើត្រូពិច ដែលមានអាហារូបត្ថម្ភខ្ពស់គួរសម ប៉ុន្តែដោយសារតែវាក៏ជាផ្លែឈើត្រជាក់ដែរ បើអ្នកញ៉ាំច្រើនពេកអំឡុងពេលមករដូវខាងមុខនេះ សុខភាពស្បូននឹងប៉ះពាល់ធ្ងន់ធ្ងរ ដូចនេះជៀសបានជៀសទៅកុំញ៉ាំពេលដែលអ្នកមកខែ។
ផ្លែឈើជាប្រភពវីតាមីន និង ជាអាហារដែលជំនួយដល់សម្រស់និងសុខភាពរបស់អ្នក ប៉ុន្តែទោះជាបែបណា នៅកំឡុងពេលជិតមករដូវស្បូនរបស់អ្នកចាប់ផ្តើមបើក ដូចនេះអ្នកមិនគួរទទួលទានផ្លែឈើខាងលើនោះទេ។
ប្រភព៖ guu.vn.com.
បញ្ចេញមតិយោបល់