ផ្លែឈើ៤ប្រភេទជួយដុតបំផ្លាញជាតិខ្លាញ់ ជួយឲ្យស្បែកស្អាតនិងប្រឆាំងភាពចាស់

Vachana-Website-Beauty-Health-1
ផ្លែឈើមិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ ថែមទាំងជាអាហារក្នុងការសម្រកទម្ងន់ ធ្វើឲ្យស្បែកស្រស់ស្អាត និងពន្យាភាពចាស់របស់ស្រ្តីផងដែរ។ ខាងក្រោម​នេះ​គឺ​ជា​​​ផ្លែឈើទាំង ៤ ដែល​អ្នក​គួរ​ញ៉ាំ​ដើម្បី​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ស្រកគីឡូ ប្រឆាំង​នឹង​ភាព​ចាស់ និង​មាន​ស្បែក​ភ្លឺ​រលោង៖
១. ផ្លែប៉ោម
មិនត្រឹមតែជាផ្លែឈើល្អ សម្រាប់សុខភាពប៉ុណ្ណោះទេ ផ្លែប៉ោមក៏ត្រូវបានគេស្គាល់ថាជាអាហារសម្រកទម្ងន់ និងផ្លែឈើជួយសម្រស់សម្រាប់ស្បែកដែលមិនអាចខ្វះបានសម្រាប់ស្ត្រីផងដែរ។ លើសពីនេះផ្លែប៉ោមល្អសម្រាប់អាហារសម្រន់ ឬបង្អែមព្រោះនៅក្នុងនោះក៏មានផ្ទុកសារធាតុ boron ដែលជួយបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន ធ្វើឱ្យស្ត្រីមានស្បែកស្រស់ស្អាត អារម្មណ៍ស្រួល និងប្រឆាំងភាពចាស់ថែមទៀតផង។
២. ក្រូច
អ្នកជំនាញណែនាំថា ការទទួលទានផ្លែក្រូចមួយផ្លែមុនពេលអាហារនីមួយៗ អាចបន្ថយកម្រិតអាំងស៊ុយលីន ដែលជាអរម៉ូនផ្ទុកជាតិខ្លាញ់ ដែលអាចនាំឱ្យស្រកទម្ងន់។ ម្យ៉ាងទៀតការទទួលទានផ្លែក្រូចឈាមជួយឱ្យស្បែក និងសក់មានសុខភាពល្អ ក្រូចនេះ​ក៏​ជួយ​បង្កើន​កូឡាជែន​ក្នុង​ស្បែក​ផង​ដែរ ធ្វើ​ឱ្យ​ស្បែក​រលោង​ភ្លឺថ្លា។ លើសពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែក្រូចការពារស្បែកពីការបំពុល និងការខូចខាតដោយកាំរស្មីយូវី។
៣. ផ្លែប៉េស
ផ្លែឈើនេះសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែច្រើនដែលល្អសម្រាប់មនុស្សស្រីយើង។ ម្យ៉ាងទៀតផ្លែប៉េសក៏សម្បូរទៅដោយវីតាមីន A ដែលសម្បូរទៅដោយសារធាតុ carotenoids ដូច្នេះហើយសារធាតុនៅក្នុងនោះនឹងជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មីព្រះអាទិត្យលើស្បែក និងភ្នែករបស់អ្នក។
៤. ទំពាំងបាយជូបៃតង
ទំពាំងបាយជូនេះមានផ្ទុកសារធាតុ Resveratrol ដែលល្អក្នុងការដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ លើសពីនេះ ទំពាំងបាយជូរក៏មានផ្ទុកនូវវីតាមីន C និង E ដែលធ្វើអោយស្បែកភ្លឺថ្លា និងធ្វើឱ្យកោសិកាស្បែកឡើងវិញ។ ហើយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទំពាំងបាយជូរពណ៌បៃតងនេះជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេដែលបង្កគ្រោះថ្នាក់ដល់ស្បែកនិងជួយកាត់បន្ថយស្នាមអុចខ្មៅ និងស្នាមជ្រួញផងដែរ។
ចង់បានស្បែកស្អាតកុំភ្លេច ផ្លែឈើ ទាំង៤ ប្រភេទនេះ អ្នកកាន់តែញ៉ាំច្រើន និងជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែខ្លាំង ហើយមិនត្រឹមតែស្រកគីឡូនោះទេ ថែមទាំងជួយស្បែកស្អាត ភ្លឺរលោង និងក្មេងជាងវ័យថែមទៀតផង។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង