ផ្លែឈើ និង​បន្លែ ​ដែលមានអត្ថប្រយោជន៍ជួយដល់សុខភាព និង ជំនួយដល់ស្បែក ក្នុងរដូវក្តៅ

Vachana-Website-Beauty-Health-1

នៅរដូវក្តៅ អ្នកគួរតែញ៉ាំអាហារស្រាលៗ ព្រោះប្រសិនបើអ្នកញ៉ាំច្រើនពេក រាងកាយរបស់អ្នកនឹងត្រូវការទឹកច្រើន ដើម្បីរំលាយអាហាររបស់អ្នកឱ្យបានត្រឹមត្រូវ។ សំខាន់ជាងនេះ អ្នកអាចទទួលទានបន្លែ និង ផ្លែឈើស្រស់ៗដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗទៀតបាន។ ខាងក្រោមនេះជាបន្លែ និង ផ្លែឈើស្រស់ៗ ដែលអ្នកគួរតែទទួលទានក្នុងរដូវក្តៅ៖

១. ពោត 
ពោតសម្បូរទៅដោយសារធាតុ lutein និង zeaxanthin ដែលដើរតួជាខែលការពារការប្រឆាំងនឹងកាំរស្មី UV នៃព្រះអាទិត្យ។ លើសពីនេះនៅរដូវក្តៅ កាំរស្មីព្រះអាទិត្យកាន់តែក្តៅ និងមានចំហាយក្តៅ ដែលធ្វើឲ្យកាំរស្មីទាំងអស់នោះ អាចបណ្តាលឱ្យខូចស្បែករបស់អ្នកដោយមិនដឹងខ្លួន។ មិនតែប៉ុណ្ណោះសមាសធាតុផ្សំដែលមាននៅក្នុងពោតនឹងជួយការពារជំងឺមួយចំនួនដូចជាជំងឺដក់ទឹកក្នុងភ្នែក ឬរលាកស្បែក និងកន្ទួល ព្រមទាំងមហារីកស្បែកផងដែរ។ 
២. ទឹកដូង

ទឹកដូង​មាន​អត្ថប្រយោជន៍​ដូចជាការទទួលទាន​ទឹក​ដែរ ប៉ុន្តែទឹកដូងមានរសជាតិផ្អែមឆ្ងាញ់ និងមានជីវជាតិខ្ពស់ថែមទាំងមានជាតិស្ករធម្មជាតិនៅក្នុងនោះ ដែលអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានមួយកម្រិតទៀតផង។ ម្យ៉ាងទៀតក្នុងអំឡុងពេលរដូវក្តៅ ភាគរយដែលរាងកាយបាត់បង់ជាតិទឹក គឺមានឱកាសខ្ពស់ ដូចនេះ ការផឹកទឹកដូងអាចជួយជៀសវាងការខះជាតិទឹក ឬ ខ្សោះជាតិទឹកក្នុងខ្លួនរបស់អ្នកបាន។

៣. ល្ពៅ

ល្ពៅមានលក្ខណៈ diuretic; អាចជួយប្រឆាំងនឹងដង្កូវពោះវៀន បញ្ហារំលាយអាហារ និង ការទល់លាមកជាដើម។ ជាងនេះទៅទៀត ល្ពៅ​ក៏​ល្អ​សម្រាប់​ការលូតលាស់​សក់​ដែរ ហើយ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​នៅក្នុងរាងកាយរបស់អ្នក។

៤. ប៉េងប៉ោះ

ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុ Lycopene ដែល សមាសធាតុនេះបង្កើតជាស្រទាប់ការពារនៅលើស្បែករបស់អ្នកដែលការពារប្រឆាំងនឹងការ sunburn និង sun tan ហើយ ប៉េងប៉ោះក៏មានផ្ទុកជាតិទឹក ដូច្នេះពួកវាថែមទាំងជួយរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នកបានដែរ។
៥. ឪឡឹក
ផ្លែ​ឪឡឹក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក មានជីវជាតិខ្ពស់ ថែមទាំងមានរសជាតិឆ្ងាញ់ និង សារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដែលមាននៅក្នុងផ្លែឈើនេះ ដូចជា វីតាមីន C អាស៊ីត pantothenic ទង់ដែង ប៉ូតាស្យូម ប៊ីយ៉ូទីន ម៉ាញេស្យូម និងវីតាមីន B1 និង B6 ។ ម្យ៉ាងទៀត ផ្លែឈើនេះ មានសារធាតុរ៉ែ និងវីតាមីន ដែលនឹងជួយឱ្យអ្នករក្សាបាននូវភាពឆ្អែត និងជាតិទឹកក្នុងរយៈពេលយូរ។

នៅរដូវក្តៅ មនុស្សជាច្រើនតែងតែមានហានិភ័យនៃជំងឺជាច្រើន តែទោះបីជាយ៉ាងណាផ្លែឈើ និង បន្លែស្រស់ៗ មួយចំនួនតែងតែជួយទប់ស្កាត់ និង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក ដែលអ្នកអាចសាកល្បងទទួលទានជាអាហារប្រចាំថ្ងៃបាន។

ប្រភព ៖ bodyandbeans.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង