អាហារទាំង៥ប្រភេទ បើញ៉ាំខុសពេលអាចបណ្តាលឲ្យអ្នកមានអាការៈពុលអាហារ និង ចុកពោះ

Vachana-Website-Beauty-Health-3

អាហារជាច្រើនតែងតែមានជីវជាតិ និង បំប៉នសុខភាពចំពោះរាងកាយរបស់មនុស្ស ប៉ុន្តែសម្រាប់អាហារខ្លះអាចបណ្តាលឲ្យអ្នកមានអាការៈពុលអាហារប្រសិនបើអ្នកទទួលទានខុសពេលវេលា។ លើសពីនេះវាអាចបង្កគ្រោះថ្នាក់ផ្សេងៗទៀតដល់សុខភាពរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃដោយអ្នកមិនបានចាប់អារម្មណ៍ដោយសារតែមើលរំលងចំណុចតូចនេះ។ ខាងក្រោមនេះជាអាហារ៥ប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពអ្នក ឬ បណ្តាលឲ្យអ្នកមានអាការៈពុលអាហារ ៖

១. ចេក
ចេក​ជា​អាហារ​សម្បូរ​ប៉ូតាស្យូម ដែល​ជួយ​ទ្រទ្រង់​ការលូតលាស់​សាច់ដុំ និង​ថាមពល​ក្នុង​រាងកាយ​របស់​អ្នក។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំចេកនៅពេលមិនសមហេតុផល ជាពិសេសនៅពេលពោះទទេនឹងកាត់បន្ថយកម្រិតថាមពលរបស់អ្នកដោយអ្នកមិនដឹងខ្លួន។ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​កុំ​ញ៉ាំ​ចេក​ជំនួស​អាហារ​ពេលព្រឹក​របស់​អ្នក​ ប្រសិនបើអ្នកនៅតែចូលចិត្តចេក អ្នកគួរតែផ្សំវាជាមួយធញ្ញជាតិ ប៊ឺសណ្តែកដី...។
២. ទឹកដោះគោជូរ
កុំញ៉ាំទឹកដោះគោជូរពេលពោះទទេ ឬមុនពេលញ៉ាំអាហារ ដោយសារតែទឹកដោះគោជូរមានផ្ទុកអាស៊ីតឡាក់ទិកច្រើន វាអាចកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ ដោយហេតុនេះធ្វើឱ្យដំណើរការរំលាយអាហារសភាពយឺតក្នុងកំឡុងពេលកំពុងញ៉ាំអាហារ។ បន្ថែមពីនេះ អ្នកជំនាញ​ណែនាំ​ថា អ្នក​គួរ​ញ៉ាំ​ទឹកដោះគោ​ជូរ​ប្រហែល ១-២ ម៉ោង​បន្ទាប់​ពី​ញ៉ាំ​អាហារ​ ដោយសារតែវាមិនបណ្តាលឲ្យក្រពះអ្នកចុះខ្សោយនោះឡើយ។

៣. ទឹកក្រូច​ច្របាច់

ទឹកក្រូច ជាភេសជ្ជៈអាហារពេលព្រឹកដ៏ពេញនិយម ដោយសារតែ វាមានប្រសិទ្ធិភាពបំផុតនៅពេលដែលអ្នកទទួលទានបន្ទាប់ពីអាហារពេលព្រឹក ព្រោះ ភេសជ្ជៈនេះមានទាំងវីតាមីន D និងអាស៊ីតហ្វូលិកដោយទឹកក្រូចនេះជួយឱ្យអ្នកមានថាមពលពេញមួយថ្ងៃ និងបង្កើនល្បឿនដល់ការរំលាយអាហាររបស់អ្នកបានផងដែរ។

៤. ទឹកដោះគោ
ទឹកដោះគោ​គឺ ជា​ភេសជ្ជៈ​ផ្តល់​សុខភាព​ល្អ​បំផុត​ដែល​សំបូរ​ទៅដោយ​ប្រូតេអ៊ីន និង​សារធាតុចិញ្ចឹម​ផ្សេងៗ​នៅពេលដែលអ្នកទទួលទាន។ ម្យ៉ាងទៀត អ្នកជំនាញនិយាយថា ពេលវេលាល្អបំផុតដើម្បីផឹកទឹកដោះគោ គឺនៅពេលល្ងាច មិនមែនពេលថ្ងៃទេ ព្រោះទឹកដោះគោត្រូវចំណាយពេលយូរក្នុងការរំលាយ និងអាចធ្វើអោយអ្នកមានអារម្មណ៍ងងុយគេង។ ដូចនេះការផឹកទឹកដោះគោនៅពេលល្ងាចធ្វើឱ្យរាងកាយរបស់អ្នកឆាប់សម្រាក និងអនុញ្ញាតឱ្យកោសិកាស្រូបយកសារធាតុចិញ្ចឹមយ៉ាងមានប្រសិទ្ធភាពនៅពេលអ្នកគេង។

៥. សាច់

សាច់ គឺជាប្រភពដ៏អស្ចារ្យនៃប្រូតេអ៊ីន និងវីតាមីន B ប៉ុន្តែអាចនឹងមានច្រើនលើសលប់សម្រាប់ប្រព័ន្ធរំលាយអាហារដែលនៅក្នុងខ្លួនរបស់អ្នក នោះហើយជាមូលហេតុដែលអ្នកគួរជៀសវាងការទទួលទានសាច់មុនពេលចូលគេង។ សំខាន់ជាងនេះអ្នកគួរតែញ៉ាំសាច់គ្មានខ្លាញ់ ហើយញ៉ាំវាយ៉ាងហោចណាស់ 3 ម៉ោងមុនពេលចូលគេង ព្រោះវាផ្តល់នូវអារម្មណ៍ឆ្អែត និងមិនមានកាឡូរីច្រើនពេកដែលបណ្តាលឲ្យអ្នកឡើងទម្ងន់។

សម្រាប់អាហារខ្លះ អ្នកមិនអាចទទួលផ្តេសផ្តាសនោះ ព្រោះវាអាចបង្កហានិភ័យដល់់សុខភាព និង រាងកាយរបស់អ្នកបាន។ ដូចនេះ កុំមើលស្រាលចំណុចទាំងនេះដោយគិតថាមិនអី ព្រោះពេលខ្លះការញ៉ាំខុសពេលអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរជាច្រើន ជាពិសេស មានអាហារមួយចំនួនដែលអ្នកមិនបានដឹង។

ប្រភព ៖ guu.vn.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង