អាហារ៥មុខដែលអាចជួយកម្ចាត់ជាតិពុល និងសម្អាតរាងកាយពីខាងក្នុងឲ្យចេញមកក្រៅបាន

Vachana-Website-Beauty-Health-5
ជាធម្មតារាងកាយ​របស់​អ្នក​ងាយ​នឹង​កកកុញ​ជាតិពុល​ច្រើន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃតាមរយៈអាហារដែលអ្នកញ៉ាំផងដែរ។​ ដូច្នេះហើយ អ្នកចាំបាច់ក្នុងការកម្ចាត់ជាតិពុលក្នុងខ្លួន តាមរយៈអាហារខាងក្រោមនេះ។ 

. ផ្លែបឺរ

ជួយកម្ចាត់ជាតិគីមី និងជាតិដែលបន្សល់ទុកក្នុងថ្លើម លើសពីនេះផ្លែបឺរមានផ្ទុកសារធាតុចិញ្ចឹមមួយហៅថា glutathione ដែលទប់ស្កាត់សារធាតុបង្កមហារីកយ៉ាងតិច 30 ប្រភេទ និងជួយថ្លើមក្នុងការបន្សាបជាតិពុលពីសារធាតុគីមីសំយោគ។ សំខាន់ជាងនេះសម្រាប់អ្នកដែលមានជំងឺលើសឈាម ផ្លែឈើនេះមានតម្លៃជាពិសេសព្រោះវាជួយកាត់បន្ថយសម្ពាធឈាមតាមបែបធម្មជាតិ និងការពារហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

២. ម្នាស់

ម្នាស់គឺជាផ្លែឈើដែលមានសារធាតុដុតបំផ្លាញជាតិខ្លាញ់ដោយធម្មជាតិហៅថា Bromelain ដែលជួយឱ្យរាងកាយរបស់អ្នកបំបែកប្រូតេអ៊ីន និងរំលាយខ្លាញ់បានយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំផ្លាញកូឡេស្តេរ៉ុលចេញពីរាងកាយរបស់អ្នកផងដែរ។ ម្យ៉ាងទៀតម្នាស់​អាច​ធ្វើ​ឲ្យ​ឈាម​ស្តើង និង​ការពារ​កុំ​ឲ្យ​មាន​កំណក​ឈាមនៅក្នុងសារពាង្គកាយ ​ដែលជាអាហារដ៏ល្អបំផុតនៅពេលដែលអ្នកញ៉ាំវាស្រស់ៗ។

៣. ក្រូចថ្លុង

ផ្តល់ថាមពលកាន់តែច្រើនដែលមាន​ផ្ទុក​សារធាតុ Nootkatone ដែល​ជា​សមាសធាតុ​គីមី​ដែល​អាច​ជំរុញ​ការ​រំលាយ​អាហារ និង​ជួយ​សម្រក​ទម្ងន់។ ក្រៅពីនេះ ក្រូចថ្លុងក៏សម្បូរទៅដោយជាតិសរសៃ ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងអាចរក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាមផងដែរ។ ប្រសិនបើអ្នកចង់បន្សាបជាតិពុលក្នុងរាងកាយរបស់អ្នកជាមួយនឹងក្រូចថ្លុង អ្នកអាចញ៉ាំបានតាមក្បួននេះបាន៖ ទទួលទានក្រូចថ្លុងនៅចន្លោះពេលអាហារនីមួយៗរយៈពេល 1 សប្តាហ៍ ដើម្បីទទួលបានសារធាតុចិញ្ចឹមបន្ថែមដូចជា ជាតិសរសៃ និងវីតាមីន A និងវីតាមីន C ប្រចាំថ្ងៃទៀតផង។
៤. ត្រសក់
ផ្លែត្រសក់ធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លាតាមបែបធម្មជាតិបរិមាណទឹកនៃត្រសក់អាចការពារមាត់ស្ងួត និងលាងសម្អាតសំណល់អាហារបន្ទាប់ពីញ៉ាំអាហាររួច។ លើសពីនេះត្រសក់មានក្លិនឈ្ងុយនៅពេលបរិភោគ ដូច្នេះវានឹងជួយជំរុញការផលិតទឹកមាត់ ជួយដល់ដំណើរការនៃការរក្សាជាតិទឹកនៅក្នុងមាត់របស់អ្នក ជាការពិតដាក់ត្រសក់មួយចំណិតនៅចន្លោះអណ្តាតរបស់អ្នក និងដំបូលមាត់របស់អ្នក អាចកំណត់ក្លិនមាត់មិនល្អបានផងដែរ។
កុំទុកជាតិពុលក្នុងខ្លួនរបស់អ្នកច្រើនពេកអី សាកមកញ៉ាំផ្លែឈើនិងបន្លែទាំងនេះដើម្បីកម្ចាត់ជាតិពុលក្នុងខ្លួនរបស់អ្នក។ លើសពីនេះ អ្នកគ្រាន់តែមានផ្លែឈើទាំង៤មុខនេះនៅជាមួយអាចជួយដល់សុខភាពនិងរាងកាយរបស់អ្នកឲ្យកាន់តែប្រសើរឡើងបានផងដែរ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង