ការទម្លាប់ញ៉ាំអាហារឲ្យបានត្រឹមត្រូវតាមជំហានគឺជាតាមជំហានមួយសម្រាប់អ្នកចាប់ផ្តើមសម្រកទម្ងន់។ លើសពីនេះ ពេលខ្លះទោះបីជាអ្នកតមអាហារយ៉ាងណា ឬ ញ៉ាំអាហារតិច ក៏ទម្ងន់អ្នកមិនអាចស្រកលឿន ថែមទាំងអាចឲ្យអ្នកឡើងគីឡូវិញថែមទៀតផង។ ខាងក្រោមនេះជា ជំហាន៤ យ៉ាងក្នុងការញ៉ាំអាហារឲ្យបានត្រឹមត្រូវ សម្រាប់អ្នកចាប់ផ្តើមសម្រកទម្ងន់៖
១. ទទួលទានប្រូតេអ៊ីន បន្លែស្រស់ៗ និងផ្លែឈើឲ្យបានច្រើន
អ្នកអាចបន្ថែមប្រូតេអ៊ីនគ្មានខ្លាញ់ បន្លែស្រស់ៗ និងផ្លែឈើមួយចំនួន ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដោយសារតែប្រភេទប្រូតេអ៊ីនមាននៅក្នុងអាហារទាំងនេះជួយជ្រោមជ្រែងដល់ការសម្រកទម្ងន់របស់អ្នក ថែមទាំងជួយឲ្យអ្នកសុខភាពល្អផងដែរ។
២. ការញ៉ាំយឺត ៗ
ជំហានដែលត្រូវចងចាំនោះគឺ ត្រូវកាត់បន្ថយល្បឿននៃការញ៉ាំអាហាររបស់អ្នក ដោយសារតែអ្នកញ៉ាំលឿនពេកអាចធ្វើឲ្យក្រពះអ្នកកិនមិនបានម៉ត់ល្អ ដែលអាចធ្វើឲ្យក្រពះរបស់អ្នករីក ធ្វើអាចឲ្យអ្នកញ៉ាំមិនងាយឆ្អែត ដូចនេះអ្នកគួរតែញ៉ាំអាហារមួយៗ មិនបង្ខំទើបជាជម្រើសល្អសម្រាប់ការសម្រកទម្ងន់ជាលើកដំបូង។
៣. ញ៉ាំអាហារត្រឹមតែ 70% ទៅ 80%បានហើយ
សម្រាប់អ្នកចាប់ផ្តើមសម្រកទម្ងន់ អ្នកមិនចាំបាច់បង្អត់អាហាររបស់អ្នកច្រើនពេកនោះទេ ដោយសារតែអ្នកទើបតែចាប់ផ្តើមដូចនេះការញ៉ាំអាហារពី 70ទៅ 80% គឺជាការល្អប្រសើរ។ ម្យ៉ាងទៀត នេះជាជំហានដែលជួយកាត់បន្ថយការឃ្លានរបស់អ្នកបានបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ ការអនុវត្តនេះកាន់តែងាយស្រួល និងជួយដល់ការសម្រកទម្ងន់របស់អ្នកបានច្រើនដូចគ្នា។
៤. ញ៉ាំនៅចន្លោះពេលទៀងទាត់
ការញ៉ាំអាហារឲ្យបានទៀងទាត់គឺជាជំហានមួយជួយឲ្យអ្នកសម្រកទម្ងន់បានលឿន ព្រោះនៅពេលដែលអ្នកមានកាលវិភាគញ៉ាំបានអាហារត្រឹមត្រូវនោះ ធ្វើឲ្យអ្នកមិនសូវឃ្លានខុសពេលបានទេ។ មុនដំបូង វាពិបាកសម្រាប់អ្នកបន្តិចហើយ ប៉ុន្តែនៅពេលដែលអ្នកទម្លាប់ញ៉ាំអាហារឲ្យទៀងពេលបាន វាងាយស្រួលដល់ការរក្សាទម្ងន់របស់អ្នកក្នុងការញ៉ាំអាហារឲ្យបានត្រឹមត្រូវ។
ទាំងនេះគឺជាជំហានដ៏ល្អមួយ ដើម្បីចាប់ផ្តើមដំណើរនៃការញ៉ាំឲ្យបានត្រឹមត្រូវ នៅពេលដែលអ្នកសម្រកទម្ងន់ជាលើកដំបូង ហើយនេះក៏ជាវិធីងាយៗ ដែលអ្នកអាចអនុវត្តបានភ្លាមៗ និង អាចទទួលបានផលត្រឡប់មកវិញយ៉ាងឆាប់រហស័ បើសិនជាអ្នកធ្វើតាមជំហាននីមួយៗឲ្យបានត្រឹមត្រូវ។ ប្រភព ៖ thebodibolletin.com