4 ប្រភេទនៃអាហារសមុទ្រ ដែលល្អបំផុតសម្រាប់សុខភាព និងរាងកាយរបស់អ្នក 

Vachana-Website-Beauty-Health-V2-10

ប្រភេទអាហារសមុទ្រសុទ្ធតែសម្បូរទៅដោយ ប្រូតេអ៊ីន និង អូមេហ្គា 3 ច្រើន ក្នុងការជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងមានអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់ រាងកាយ និង សុខភាពរបស់អ្នក។ លើសពីនេះ ដើម្បីជួយអ្នកក្នុងការជ្រើសរើសអាហារកាន់តែប្រសើរឡើង និង មានសុខភាពល្អសម្រាប់ខ្លួនអ្នក នេះជាអាហារសមុទ្រដែលសក្តិសមបំផុតសម្រាប់ទទួលទាន ៖

១. salmon

ត្រីសាម៉ុន គឺជាអាហារល្អបំផុតសម្រាប់មនុស្សស្រី មិនត្រឹមតែជួយឲ្យស្បែកភ្លឺរលោង និង ផ្តល់សំណើមដល់ស្បែកទេ ប៉ុន្តែជួយកាត់បន្ថយការឈឺចាប់ក្នុងកមឡុងពេលអ្នកមករដូវ ថែមទាំងជួយក្នុងការសម្រកទម្ងន់របស់អ្នកផងដែរ។

២. tuna

ត្រីធូណា ជាប្រភេទអាហារសមុទ្រដែលពេញនិយមមិនចាញ់ត្រីសាម៉ុននោះទេ ដោយសារតែ ត្រីប្រភេទនេះ មានសារធាតុចិញ្ចឹមជាច្រើនដែលរាងកាយអ្នកត្រូវការដើម្បីរក្សាសុខភាពឲ្យល្អ។ លើសពីនេះ វាមិនត្រឹមតែមានកាឡូរីទាប និងសម្បូរប្រូតេអ៊ីនប៉ុណ្ណោះទេ ថែមទាំងជំនួយដល់រាងកាយរបស់អ្នកឲ្យមានកម្លាំងជាមុនទៀតផង។

៣. បង្គា

បង្គាសម្បូរទៅដោយប្រូតេអ៊ីន និង ជួយការពាររាងកាយរបស់អ្នក ពីជំងឺសរសៃឈាមបេះដូង។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 ខ្ពស់ដែលអាចកម្ចាត់កូលេស្តេរ៉ុលអាក្រក់ចេញពីចរន្តឈាម ដែលជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

៤. ក្តាម

ក្តាមគឺជាអាហារបំប៉នដ៏អស្ចារ្យ ព្រោះវាវាក៏សម្បូរទៅដោយអាស៊ីតខ្លាញ់ selenium និងអូមេហ្គា 3 បើប្រៀបធៀបទៅនឹងអាហារផ្សេងទៀត ក្តាមក៏មានជាតិខ្លាញ់ កាឡូរី និងកាបូអ៊ីដ្រាតទាបផងដែរ។ ដូច្នេះ​វា​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់។ បន្ថែមពីនេះ ក្តាមគឺមានប្រតេអ៊ីនជាច្រើនដែលជួយ ការពារជំងឺត្រអក រលាកសន្លាក់ មហារីក និងជម្ងឺបេះដូងជាដើម។

ប្រភេទអាហារសមុទ្រទាំងអស់នេះ សុទ្ធតែជាអាហារបំប៉នដែលសក្តិសមសម្រាប់ទទួលទាន ព្រោះវាសម្បូរទៅដោយ ប្រូតេអ៊ីន អាស៊ីត ខ្លាញ់ល្អជួយដល់សុខភាពរបស់អ្នកគ្រប់ផ្នែកទាំងអស់។

ប្រភព ៖ healthandhealthier.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង