ចង់គេងលក់ស្រួលនៅពេលយប់ កុំភ្លេចផ្លែឈើទាំង ៤ មុខនេះ

Vachana-Website-Beauty-Health-3
តើអ្នកដឹងទេថាផ្លែឈើខ្លះអាចជួយឱ្យអ្នកគេងលក់យ៉ាងស្រួល? មនុស្សគ្រប់គ្នាអាចជួបប្រទះនូវបញ្ហានៃការគេងមិនលក់ ដូចនេះ ចង់ឲ្យការគេងរបស់អ្នកកាន់តែមានប្រសិទ្ធភាព វចនាសូមណែនាំនូវផ្លែឈើទាំង ៥ ប្រភេទនេះដែលល្អបំផុតក្នុងការជួយអ្នកឲ្យគេងលក់ស្រួលនៅពេលយប់ ៖
១. ផ្លែ ចេក
ផ្លែឈើនេះ គឺ ជាប្រភពថាមពលនៃជាតិ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជំនួយដល់ការគេងដោយធម្មជាតិសម្រាប់រាងកាយរបស់អ្នក។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍ថាឧស្សាហ៍​ភ្ញាក់​ពី​គេងនៅ​យប់​ជ្រៅ អ្នកអាចទទួលទាន​ចេក​មួយ​ផ្លែ​ដើម្បី​ឱ្យគេង​លក់ស្រួល ព្រោះ ពួកវាផ្ទុកនូវសារធាតុ Serotonin ជួយធ្វើឱ្យអ្នកឆាប់ងងុយគេង និង មិនងាយភ្ញាក់ក្នុងកំឡុងពេលយប់ជ្រៅ។
២. ផ្លែ គីវី
ផ្លែឈើស្រស់ៗដូចជា kiwi គឺល្អសម្រាប់ការគេង ព្រោះ វាមិនត្រឹមតែមានផ្ទុកសារធាតុ serotonin ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើនសមត្ថភាពនៃការគេងរបស់អ្នកផងដែរ។ នៅពេលដែលអ្នកមានអារម្មណ៍ថា មិនងងុយគេង អ្នកអាចសាកល្បងញ៉ាំ ផ្លែឈើនេះបានដើម្បីទទួលបានប្រសិទ្ធិភាពដែលល្អប្រសើរជាងប្រើថ្នាំងងុយគេង។
៣. ផ្លែ Cherry
ផ្លែCherries គឺល្អសម្រាប់ការគេងព្រោះវាមានផ្ទុកសារធាតុ serotonin ដែលដើរតួក្នុងវដ្តនៃការគេងរបស់អ្នក។ លើសពីនេះ ផ្លែឈើនេះក៏មានផ្ទុកពួកវាក៏មានផ្ទុកសារធាតុ tryptophan ដែលជួយឱ្យអ្នកគេងបានគ្រប់គ្រាន់ និង melatonin ដែលជួយគ្រប់គ្រងការគេងរបស់អ្នកឲ្យកាន់តែប្រសើរឡើងនៅពេលយប់។
៤. Chamomile 
Chamomile ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ថ្នាំធម្មជាតិម្យ៉ាង និងជួយ​ជំរុញ​ឱ្យអ្នកឆាប់​ងងុយគេង និង គេងលក់ស្រួលនៅពេលយប់ ព្រោះ វាមានឥទ្ធិពលយ៉ាងស្ងប់ស្ងាត់ដែលអាចបន្ថយការថប់បារម្ភរបស់អ្នក។ តើអ្នកធ្លាប់លឺថាការផឹកតែ chamomile អាចជួយឱ្យអ្នកគេងលក់ដែរឬទេ? តែ chamomile អាច​ជា​ភេសជ្ជៈមួយល្អ ដោយអ្នកអាចផឹក​មុន​ពេល​ចូល​គេងបាន ដើម្បី​បន្ធូរ​អារម្មណ៍ និង​បំបាត់ភាព​ស្ត្រេសរបស់អ្នក។
នេះជាអាហារដែលជំនួយដល់ការគេងរបស់អ្នកឲ្យកាន់តែប្រសើរនៅពេលយប់ ដោយអ្នកមិនពិបាកក្នុងការស្វែងរកនោះទេ។ លើសពីនេះ ប្រសិនបើអ្នកអាចទទួលទាន តែ chamomile មុនពេលចូលគេងកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ប្រភព ៖ eatyournutrition.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង