ចង់ញ៉ាំឆ្ងាញ់​​ ហើយស្រកក្បាលពោះមិនបាច់ហាត់ប្រាណមែនទេ? កុំរំលងអាហារទាំង​​៥ នេះ

Vachana-Website-Beauty-&-Health

ខ្លាញ់​ក្បាល​ពោះ​ច្រើន ​អាច​បង្ក​គ្រោះថ្នាក់​ជាង​អ្វី​ ដែល​លោកអ្នក​គិត​ទៅ​ទៀត នៅពេលដែលអ្នកកាន់តែចាស់ ដូច្នេះហើយបានជាមនុស្សជាច្រើន​ ទៅហាត់ប្រាណដើម្បីបានសុខភាពល្អ ​ក៏ដូចជាមានរាងស្អាត​។ យ៉ាងណាមិញ​​​ ប្រសិនបើលោកអ្នកមិនចង់ចំណាយពេលវេលាហាត់ប្រាណ​ តែក៏ចង់សម្រកខ្លាញ់ក្បាលពោះ​រក្សារាងនោះ សូមក្រឡេកមកមើលអាហារទាំង ៥ខាងក្រោមនេះ។  

១. ស៊ុត
ជាការពិត ស៊ុត​មួយ​គ្រាប់​ពិត​ជា​អាច​ជួយ​អ្នក ​សម្រក​ខ្លាញ់​លើស​បាន។ ស៊ុត​មាន​ប្រូតេអ៊ីន​ខ្ពស់ ហើយ​ថែមទាំង​មាន​អាស៊ីត​អាមីណូ​សំខាន់ ដែល​ជំរុញ​ដល់​យន្តការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ជាពិសេសគឺ​វត្តមាន​នៃ choline ក្នុង​ស៊ុត​លឿង ​ត្រូវ​បាន​គេ​ដឹង​ថា ​អាចជួយ​បិទ​ហ្សែន​ទទួល​បាន​ជាតិ​ខ្លាញ់ថែមទៀត។
២. យ៉ាអ៊ួ​ ឬទឹកដោះគោជូរ
ទឹកដោះគោជូរ មានផ្ទុកនូវ lactobacillus ដែលជួយកាត់បន្ថយ ការប្រមូលផ្តុំជាតិខ្លាញ់បានយ៉ាងល្អ។
៣. ផ្លែឈើ​ដែលមានរសជាតិជូរ
ផ្លែឈើដែលមានដូចជាក្រូច​ រឺក្រូចឆ្មារផ្ទុកទៅដោយប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ សម្រាប់គ្រប់គ្រងតុល្យភាពទឹកក្នុងរាងកាយរបស់អ្នក ដូច្នេះហើយវាអាចប្រឆាំងជួយនឹងការហើមពោះ និងប្រឆាំងនឹងការរលាកដែលពាក់ព័ន្ធនឹងការផ្ទុកជាតិខ្លាញ់ផងដែរ។
៤. តែបៃតង
តែបៃតង​ មានផ្ទុកសារជាតិជាច្រើន ជាពិសេសវាក៏សម្បូរជាតិកាហ្វេអ៊ីន និងសារជាតិ flavonoid ហៅថា Catechin ដែលសមាសធាតុទាំងពីរនេះ បានជួយយ៉ាងសកម្មក្នុងការបំបែកជាតិខ្លាញ់លើស នៅក្នុងខ្លួនរបស់អ្នក។
៥. បន្លែបៃតង
បន្លែស្លឹកបៃតង និងបន្លែតាមរដូវគឺល្អសម្រាប់ភាពស៊ាំរបស់អ្នក ព្រោះវាមានជាតិសរសៃខ្ពស់ និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពួកវាមិនត្រឹមតែសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែប៉ុណ្ណោះទេ ប៉ុន្តែក៏មានកាឡូរីទាប និងជួយឱ្យអ្នកញ៉ាំតិច និងមានអារម្មណ៍ឆ្អែតបានយូរថែមទៀត។
ដូចដែលបានរៀបរាប់ខាងលើ​ អាហារដ៏សាមញ្ញៗទាំង ៥នេះពិតជាមានសារៈសំខាន់ខ្លាំងចំពោះអ្នក​ ជាពិសេសគឺនៅពេលដែលអ្នកចង់រក្សារាងផង​ និងមិនចង់ហាត់ប្រាណផង​ ហើយថែមទាំងបានញ៉ាំអាហារឆ្ញាញ់ៗជារៀងរាល់ថ្ងៃថែមទៀត។

ប្រភព ៖hindustantimes.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង