ដឹងអត់ការទទួលទានតែបៃតងរាល់ថ្ងៃ មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពអ្នក

Vachana-Website-Beauty-Health-4
តើអ្នកដឹងទេថា តែបៃតងចម្រាញ់ចេញពីរុក្ខជាតិមានអត្ថប្រយោជន៍ដ៏អស្ចារ្យអ្វីខ្លះសម្រាប់សុខភាព និងស្បែក? លើសពីនេះ ការទទួលតែបៃតងជារៀងរាល់ថ្ងៃ មានអត្ថប្រយោជន៍សុខភាពដែលអាចធ្វើអោយអ្នកនឹកស្មានមិនដល់។  ខាងក្រោម នេះជាអត្ថប្រយោជន៍ជាច្រើននៃការទទួលទានតែបៃតង ៖ 
១. ជួយឲ្យអ្នកស្រកទម្ងន់
ដោយសារតែបៃតង បង្កើនការរំលាយអាហារ និង មានកាឡូរីតិចជាងភេសជ្ជៈដទៃទៀត ហើយមានកំហាប់ polyphenol ខ្ពស់គឺងាយស្រួលក្នុងការដុតបំផ្លាញជាតិខ្លាញ់ និង ធ្វើឲ្យអ្នកអាចរក្សាទម្ងន់របស់អ្នកបាន។ លើសពីនេះ  អ្នកអាចប្តូរពីញ៉ាំកាហ្វេទៅជាតែបៃតងវិញ អ្នកអាចកាត់បន្ថយចង្កេះ និង ទម្ងន់របស់អ្នកយ៉ាងមានប្រសិទ្ធិភាព។ 
២. ជំនួយដល់សុខភាពធ្មេញ
តែបៃតងអាចធ្វើអោយសុខភាពមាត់ធ្មេញរបស់អ្នកឲ្យប្រសើរឡើង ដោយសារតែវាលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីខ្ពស់ មិនតែប៉ុណ្ណោះ តែបៃតង ជាប្រភពដ៏សំខាន់សម្រាប់ការផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol អាចការពារប្រឆាំងនឹងជំងឺផ្សេងៗនៃមាត់ រួមទាំងជំងឺពុកធ្មេញ រលាកអញ្ចាញធ្មេញ  និង ធាតុផ្សំមួយរបស់វា ហ្វ្លុយអូរី អាចជួយរក្សាធ្មេញរបស់អ្នកឱ្យស្អាត។
៣. ល្អដល់ស្បែករបស់អ្នក
ការផឹកតែបៃតងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែករបស់អ្នក ដូចជា ប្រឆាំងអុកស៊ីតកម្ម អាចជួយការពារស្បែកពីរ៉ាឌីកាល់សេរី និងបន្ថយដំណើរការនៃភាពចាស់។ លើសពីនេះ តែបៃតងជួយឱ្យរាងកាយរបស់អ្នកផលិតកោសិកាថ្មី និង ប្រឆាំងនឹងការរលាកដែលជួយកាត់បន្ថយការឡើងក្រហមនៃមុន និងការពារការរលាកនៃស្បែករបស់អ្នក។
៤. ការពារជម្ងឺមហារីក
តែបៃតងគឺជាប្រភពដ៏អស្ចារ្យនៃសារជាតិ flavonoids រួមទាំង theaflavins និង thearubigins ដែលត្រូវបានគេរកឃើញថាអាចជួយការពារជំងឺមហារីកលំពែង និងពោះវៀនធំ។ លើសពីនេះ តែបៃតងត្រូវបានបង្ហាញថា អាចបំផ្លាញភ្នាក់ងារបង្កមហារីក  ដោយផ្ទុកទៅដោយកម្រិតខ្ពស់នៃ epigallocatechin-3-gallate ដែលអាចមានតួនាទីរារាំងការលូតលាស់នៃកោសិកាមហារីក។
តែបៃតងមានអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកជាច្រើន ដែលបានបង្ហាញនៅខាងលើ មិនតែប៉ុណ្ណោះ បៃតងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបានយ៉ាងច្រើនបើសិនជាអ្នកទទួលទានជាប្រចាំ។
ប្រភព៖ eatyournutrition.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង