អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង 5 នៃពោតក្រហម សម្រាប់ស្បែក និងសក់របស់មនុស្សស្រី

Vachana-Website-Beauty9-Health-V2

ពោតមិនត្រឹមតែជាអាហារសម្រន់សម្រាប់អ្នកចង់សម្រកទម្ងន់នោះទេ ប៉ុន្តែពោត​មាន​ជីវជាតិ​ច្រើន​ជាមួយ​នឹង​ប្រភព​សម្បូរ​វីតាមីន និង​សារធាតុ​រ៉ែដែលអ្នកអាចជួយបំប៉នស្បែក និងសក់របស់មនុស្សស្រីផងដែរ ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍របស់ផ្លែពោតដែលជួយដល់សុខភាពស្បែកនិងសក់របស់អ្នកទាំងអស់គ្នា៖

១. ពន្យារដំណើរការនៃភាពចាស់

បើ​អ្នក​ចង់​រក្សា​សម្រស់ឲ្យ​ក្មេង​ជាង​វ័យ នោះ​អ្នក​ប្រាកដ​ជា​ត្រូវ​ញ៉ាំ​ពោត​ក្រហមហើយ ព្រោះវាមានអត្ថប្រយោជន៍មិនចាញ់ផ្លែឈើប៉ុន្មានឡើយ។ ម្យ៉ាងទៀត វាមានថាមពលនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍ក្នុងការទប់ស្កាត់ដំណើរការនៃភាពចាស់ក្នុងខ្លួនរបស់អ្នក។

២. ធ្វើឲ្យសុខភាពស្បែកប្រសើរឡើង

ផ្លែពោតសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនសំខាន់ៗ ដូចនេះ ការទទួលទានពោតផ្អែមជាប្រចាំ ធានាថាអ្នកមានស្បែកភ្លឺថ្លា និងសុខភាពស្បែករបស់អ្នកកាន់តែប្រសើរឡើង។ លើសពីនេះ អ្នកអាចធ្វើការម៉ាស្សាជាទៀងទាត់ជាមួយប្រេងពោត នោះជួយដល់ស្បែករបស់អ្នកស្រស់ថ្លាគួរឱ្យកត់សម្គាល់ ។

៣. បំបាត់ស្នាមមុនលើផ្ទៃមុខ

វីតាមីន E នៅក្នុងពោតក្រហមមានអត្ថប្រយោជន៍ជួយកម្ចាត់ស្នាមមុនរបស់អ្នកម្តងបន្តិចៗដែលនៅលើមុខរបស់អ្នក ដោយជួយមិនឲ្យផ្ទៃមុខរបស់អ្នកបន្សល់ស្លាកស្នាមបន្ទាប់ពីញិចមុនហើយ។

៤. ពង្រឹងសរសៃសក់

វីតាមីន C សារធាតុ Lycopene និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលមាននៅក្នុងពោតក្រហមជួយពង្រឹងសរសៃសក់របស់អ្នក ដោយវាមានប្រសិទ្ធភាពក្នុងការការពារសក់ជុះ បែកចុង និង ស្ងួតបានថែមទៀតផង។

៥. កាត់បន្ថយភាពស្លេកស្លាំង

 ពោតមានផ្ទុកនូវវីតាមីន B12 ជាតិដែក និងអាស៊ីតហ្វូលិកច្រើន ប៉ុន្តែបើកង្វះសារធាតុចិញ្ចឹមទាំងនេះអាចបណ្តាលឱ្យអ្នកមានភាពស្លេកស្លាំង ដូច្នេះ ការ​ញ៉ាំ​ពោត​ផ្អែម​អាច​ការពារ​ភាព​ស្លេកស្លាំងបានយ៉ាងមានប្រសិទ្ធិភាព។

សរុបមកវិញ មិន​ថា​ស្ងោរ ចំហុយ ឬ​អាំង ពោត​ក្រហម នៅតែជាអាហារសម្រន់ដែលមានរសជាតិឆ្ងាញ់  និង មានឥទ្ធិពលវិជ្ជមានជាច្រើនលើសុខភាព និង ស្បែករបស់អ្នកផងដែរ។ ដូចនេះ កុំភ្លេចបន្ថែមពោតក្រហមក្នុងរបបអាហាររបស់អ្នក ព្រោះ វាសំបូរទៅដោយសារធាតុចិញ្ចឹមដែលជួយដល់រាងកាយរបស់អ្នកតាមវិធីជាច្រើន។

ប្រភព ៖ stylecraze.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង