ស្បែកមុខ មានសុខភាពល្អ ភ្លីម៉ត់រលោង គ្មានមុន គ្មានស្នាមសុទ្ធតែជាអ្វីដែលមនុស្សស្រីចង់បានបំផុត ប៉ុន្តែ ទោះបីជាយ៉ាងណា ការកើតមុននៅលើផ្ទៃមុខអាចបណ្តាលមកពីកត្តាធម្មជាតិ និង ពេលខ្លះមកពីទម្លាប់របស់អ្នក។ ដូច្នេះបើចង់ឲ្យស្បែកមុខរបស់អ្នកមិនសូវឡើងមុន ហើយមានស្បែកមុខស្អាត និង ភ្លឺថ្លា អាចសាកល្បងនូវវិធីងាយៗទាំងនេះ ៖
១. គេងយ៉ាងហោចណាស់ឲ្យបាន ៧ ទៅ ៨ម៉ោងក្នុងមួយយប់
ពេលកយប់ជាពេលដែលស្បែករបស់អ្នកជួសជុលកោសិកាដោយខ្លួនឯង ដូច្នេះហើយ នៅពេលដែលអ្នកគេងបានគ្រប់គ្រាន់នោះស្បែករបស់អ្នកមិនយ៉ាង និងមិនបាត់បង់ផលិតភាពក្នុងការជួយជុលឲ្យកាន់តែប្រសើរនោះទេ។
២. លាងសម្អាតការ Makeup របស់អ្នកមុនពេលចូលគេង
ការមិនបានលាងសម្អាតគ្រឿង make up ឲ្យបានស្អាតល្អ នោះជាហេតុផលដែលនាំឲ្យមុខអ្នកអាចនឹងឡើងមុន ក៏ដូចជាស្ទះរន្ធញើស និងមានការកកខ្លាញលើស្បែកមុខថែមទៀតផង។ ដូចនេះហើយ កុំភ្លេចលាងសម្អាតគ្រឿងសំអាងលើស្បែកមុខរបស់អ្នកឲ្យបានត្រឹមត្រូវ។
៣. ផឹកទឹកឱ្យបានគ្រប់គ្រាន់ 2-3L ក្នុងមួយថ្ងៃ
ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ គឺមានអត្ថប្រយោជន៍ជាច្រើន ថែមទាំងជួយដល់សុខភាពស្បែករបស់អ្នកផងដែរ។ ការទទួលទានទឹកបានគ្រប់គ្រាន់ជួយឲ្យស្បែករបស់អ្នកកាន់តែភ្លឺជាងមុន និង មិនងាយប្រតិកម្ម ឬចេញស្នាមរោលក្រហមនៅលើ់ស្បែកមុខនៅពេលដែលអ្នកបែកញើស ស្ថិតក្រោមកម្តៅថ្ងៃឡើយ។
៤. លាបឡេការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រឹមរៀងរាល់ថ្ងៃ
Sunscreen មានអត្ថប្រយោជន៍ជាច្រើន ដែលជួយការពារ និងទប់ស្កាត់ស្បែកមុខរបស់អ្នកមិនឲ្យខូចខាតខ្លាំងពីកម្តៅព្រះអាទិត្យ។ ហេតុនេះហើយ អ្នកត្រូវលាបឡេការពារកម្តៅថ្ងៃឲ្យបានជាប់លាប់ដើម្បីទទួលបានស្បែកមុខដែលភ្លឺថ្លា។
៥. កុំឧស្សាហ៍យកដៃទៅប៉ះកន្លែងកើតមុន
ការយកដៃរបស់អ្នកប៉ះនៅកន្លែងកើតមុនជាញឹកញាប់ អាចបណ្តាលឲ្យស្បែករបស់អ្នកកាន់តែកើតមុនបានយ៉ាងងាយ ព្រោះពេលអ្នកយកដៃប៉ះមុខរបស់អ្នក វានឹងផ្ទេរបាក់តេរី ប្រេង និងកខ្វក់ទៅលើស្បែករបស់អ្នកជាហេតុនាំឲ្យស្បែកអ្នកមិនស្អាត ដូចនេះត្រូវព្យាយាមកាត់បន្ថយការយកដៃទៅប៉ះមុខរបស់អ្នក បើមិនចាំបាច់។
៦. ប្រើផលិតផលដែលត្រូវនឹងប្រភេទស្បែកមុខរបស់អ្នក
បើចង់បានស្បែកដែលមានសុខភាពល្អ ជាដំបូងអ្នកត្រុវតែប្រើប្រាស់នូវផលិតផលមួយដែលសក្តិសមនឹងស្បែកមុខរបស់អ្នក ព្រោះនៅពេលដែលអ្នកជ្រើសរើសពីផលិតផលដែលមិនត្រូវជាមួយប្រភេទស្បែករបស់អ្នកទេ ធ្វើឲ្យស្បែកឆាប់ប្រតិកម្ម និង រោលក្រហមផងដែរ។
ទាំងអស់នេះហើយ គឺជាវិធីងាយៗដែលជួយឲ្យសុខភាពស្បែករបស់កាន់តែប្រសើរ និង ជួយឲ្យដល់ស្បែកមុខរបស់អ្នកកាន់តែភ្លឺថ្លា និង មិនសូវឡើងមុន ដូច្នេះ កុំភ្លេចអនុវត្តវិធីងាយៗទាំងនេះ។