ទម្លាប់ល្អទាំង៦ ធ្វើឲ្យមុខរបស់អ្នកកាន់តែស្អាត និងមានសុខភាពល្អ

Vachana-Website-Beauty-Ad-JUERA

១. លាងមុខ២ដង ក្នុង១ថ្ងៃ

កុំលាងលើសពី ២ដងអី ព្រោះអាចធ្វើឲ្យស្បែករលាកបាន ដែលជាហេតុធ្វើឲ្យរបាំងការពារស្បែកខូចខាត និងងាយឡើងមុន ឬរោលមុខ។ លាងព្រឹកម្ដង មុនចូលគេងម្ដងគឺល្អបំផុត។

២. សម្អាតការ Makeup ចេញឲ្យស្អាតមុនគេង

មុនពេលចូលគេងអ្នកត្រូវលាងសម្អាតឲ្យបានត្រឹមត្រូវ។ ករណី ប្រសិនបើអ្នកនឿយហត់ពេកក្នុងការលាងសម្អាតមុខ សូមប្រើទឹកRemove makeup ជាមួយនឹងសំឡីជូតសម្អាតគ្រឿង Make Up ជាការស្រេច។

៣. លាបក្រែមផ្តល់សំណើម

សម្រាប់ស្បែកដែលស្ងួត ឬប្រភេទណាក៏ដោយ សូមលាបក្រែមផ្តល់សំណើមពីរដងក្នុងមួយថ្ងៃ បន្ទាប់ពីលាងមុខរួច ដើម្បីកុំឲ្យស្បែករបស់អ្នកងាយកើតមុន។ 

៤. ជូតមុខជាមួយកន្សែងស្អាតជានិច្ច

ដើម្បីកុំឲ្យងាយឡើងមុន និងជួយការពារមិនឲ្យស្បែកមុខពីការរលាក អ្នកគួរប្រើកន្សែងជូតមុខដែលស្អាត ទន់។

៥. កុំប្រើរបស់របរ Makeup រួមគ្នា

មិនត្រូវប្រើរបស់ Make up រួមជាមួយអ្នកដទៃឡើយ ដាច់ខាតត្រូវតែមានលក្ខណៈជារបស់ផ្ទាល់ខ្លួន ព្រោះនៅពេលដែលអ្នកប្រើគ្រឿងសម្អាងរួមជាមួយអ្នកដទៃ វាអាចផ្ទេរបាក់តេរី ប្រេង និងកោសិកាស្បែកដែលងាប់ទៅកាន់ស្បែករបស់អ្នក។ 

៦. លាបឡេការពារកម្តៅថ្ងៃ 

គួរលាបឲ្យបានយ៉ាងហោចណាស់ ២ដង ឬកាន់តែល្អ៣ម៉ោងលាបម្ដងដើម្បីការពារស្បែកពីការបំផ្លាញពីពន្លឺព្រះអាទិត្យ។

ទាំងនេះហើយ ជាវិធីថែរក្សាស្បែកដោយខ្លួនឯង ហើយក៏មានលក្ខណៈសាមញ្ញមិនរញ៉េរញ៉ៃច្រើន។ ដូច្នេះហើយ កុំបណ្តោយតទៅទៀតសាកល្បងអនុវត្តទម្លាប់ទាំងនេះ ដើម្បីឃើញពីលទ្ធផលជាក់ស្តែង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង