ចង់បានស្បែកមុខស្អាត រឿងសំខាន់ៗពីឡេការពារកម្តៅថ្ងៃទាំងនេះ អ្នកគួរតែដឹង

sun

សម្រាប់អ្នកដែលយកចិត្តទុកដាក់លើស្បែកប្រាកដជាដឹង​រួច​ហើយ​ថា ​ឡេ​ការពារ​កម្តៅថ្ងៃ​សំខាន់​ខ្លាំង​ណាស់​ចំពោះស្បែក​មុខ និងតំបន់សំខាន់ៗផ្សេងៗទៀត ដូច្នេះ​អ្នក​មិន​អាច​រំលង​ឡេការពារកម្តៅថ្ងៃឡើយ។ តែ​យ៉ាង​ណា​ក៏​ដោយ​ដើម្បី​កុំឲ្យ​មាន​កំហុសឆ្គង​ក្នុង​ការ​ប្រើឡេការពារកម្តៅថ្ងៃ រឿងទាំង​នេះ​​អ្នក​គួរតែដឹង៖

១. ជ្រើសរើស​ឡេការពារកម្តៅថ្ងៃទៅតាមប្រភេទស្បែក​មុខ​

កុំគិតថាប្រើមួយណាក៏ដូចមួយណា សូម្បីតែឡេការពារកម្តៅថ្ងៃក៏អ្នក​ត្រូវ​រើសឲ្យ​ត្រូវ​នឹង​ប្រភេទស្បែក​មុខ​ដែរ បើ​ជាអុ្នក​មុខ​ស្ងួត ទៅលេបប្រភេទស្បែក​ប្រេង ក៏​មិន​ត្រឹមត្រូវ​ដែរ។ ចឹង​ទើបតម្រូវឲ្យ​អ្នក​ដឹង​ពីប្រភេទស្បែក​មុខ​ខ្លួន​ឯង ហើយ​ប្រើប្រាស់​ឲ្យ​ត្រូវ។

២. ​បរិមាណត្រឹមត្រូវក្នុង​ការប្រើប្រាស់

ការលាប​ឡេការពារកម្តៅថ្ងៃគឺត្រូវ​លាប​ក្នុង​បរិមាណគ្រប់គ្រាន់ ដើម្បី​ការពារពី​ការបំផ្លាញ​ដោយ​កាំរស្មី​ព្រះអាទិត្យ។ ជា​ទូទៅអ្នក​ទាំង​អស់គ្នា​អាច​ប្រើ​ម្រាមដៃដើម្បី​វាស់​បាន។ គឺ២ម្រាមដៃសម្រាប់មុខ និង១​ម្រាមដៃសម្រាប់​ ក។

៣. ឡេដែល​មាន​ SPF 30 ទៅ 50+ , UVA UVB, និង​ PA++

អ្នកទាំងអស់គ្នា​ពេល​ទិញ​ឡេការពារកម្តៅថ្ងៃ គួរតែជ្រើសយកឡេដែលមាន SPF 50+ និង UVA, និង​ PA++។ ដូច្នេះ​នៅ​ពេល​អ្នក​ ប្រើ​ប្រាស់​ឡេ​ដែល​មាន​ SPF 50+ និង UVA, UVB គឺអ្នក​ពិត​ជា​បាន​ការពារ​ស្បែក​មុខ​ពី​ការបំផ្លាញ​ដោយកម្តៅព្រះអាទិត្យ​បាន​ល្អ។

៤. សម្រាប់ស្បែកមុខប្រេង

អ្នកដែលគាត់ដឹងថាខ្លួនឯងមានប្រភេទស្បែកមុខប្រេងសុំ​កុំ​ប្រើឡេការពារកម្តៅថ្ងៃណាដែល​មាន​សារជាតិ cousin or bb Cream ព្រោះវាអាចធ្វើឲ្យមានឡើងមុន និងរោលបាន។

ការថែរក្សាស្បែកមុខគឺសំខាន់ ដូច្នេះកុំរំលងនូវចំណេះដឹងផ្នែកសម្រស់អី ព្រោះវាជាមូលដ្ឋានគ្រឹះមួយដែលជួយឲ្យអ្នកថែរក្សាមុខបានត្រឹមត្រូវ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង