ប្រហែលភាគច្រើនអ្នកចំណាយពេលថែរក្សាស្បែកមុខ ហើយភ្លេចគិតពីស្បែកនៅតំបន់ ក ព្រោះអ្នកគិតថាផ្ទៃមុខគឺសំខាន់បំផុតដែលត្រូវប្រឈមជាមួយមនុស្សជាវិញខ្លួនរាល់ថ្ងៃ។ តែយ៉ាងណាស្បែកនៅតំបន់ ក ក៏សំខាន់ណាស់ដែរសម្រាប់សម្រស់ ព្រោះបើមុខស្អាតហើយ កបែរជាស្រអាប់ ជ្រួញ នោះអ្នកនឹងបាត់បង់ទំនុកចិត្តភ្លាម។ ខាងក្រោមនេះជាវិធី៣យ៉ាងជួយឲ្យស្បែកកអ្នកស្រស់ថ្លា ស្អាតភ្លឺរលោង៖
១. ប្រើឡេផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃ
២មុខនេះនៅតែសំខាន់ ដូច្នេះមិនថាមុខ មិនថា ក ត្រូវការចាំបាច់ណាស់ ព្រោះកាំរស្មី UV ពីព្រះអាទិត្យអាចបំផ្លាញស្បែក ឲ្យទៅស្នាមអុជខ្មៅ និងឡើងជ្រួញបាន។
២. ជម្រុះកោសិកាចាស់ៗនៅតំបន់ក
ការជម្រុះកោសិកាចាស់ៗនៅតំបន់ ក គឺជួយបានច្រើនណាស់ ព្រោះតំបន់ គឺតែតែរង កម្តៅ ធូលីដី ដែលអាចកកើតជាកម្អែល ដូច្នេះ គួរតែស្រ្កាបស្បែក ក ប្រហែល២ -៣ ដងក្នុងមួយសប្តាហ៍។
៣. បិទម៉ាសនៅតំបន់ ក
មិនខុសគ្នាពីផ្ទៃមុខទេ ក របស់អ្នកក៏ត្រូវការផលិតផលការពារស្នាមជ្រួញ និងការពារមិនឲ្យចាស់មុនអាយុដែរ។ អ្នកអាចស្វែងរកផលិតផលដែលល្អ ឬអាចធ្វើដោយខ្លួនឯងតាមរបៀបធម្មជាតិបាន។
បើថាដាក់ចិត្តស្អាតហើយ ត្រូវស្អាតទាំងព្រម ហើយពិសេសកុំបំភ្លេចចោលកន្លែងសំខាន់ដូចជាតំបន់កនេះជាដើម។