គ្រឿងផ្សំពីធម្មជាតិទាំង៥សម្រាប់ថែរក្សាស្បែក ដែលមានប្រសិទ្ធិភាពបំផុតក្នុងរដូវក្តៅ

Vachana-Website-Beauty5-Health
ក្នុងរដូវក្តៅ ស្បែករបស់អ្នកប្រកដជាងាយប្រតិកម្ម  មិនស្រស់ស្អាត ហើយភាគច្រើនតែងតែប្រឈមនឹងហានិភ័យនៃការឡើងក្រហម កន្ទួល និងរមាស់រាល់ពេលដែលអ្នកចេញទៅក្រៅក្រោមពន្លឺព្រះអាទិត្យ និងការបែកញើស។ លើសពីនេះការរក្សា​ស្បែកតាម​បែប​ធម្មជាតិគឺដើម្បី ការពារការខូចខាតនៃស្បែកដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ។ ខាងក្រោមនេះជាគ្រឿងផ្សំពីធម្មជាតិក្នុងការថែក្សាស្បែករបស់អ្នកក្នុងរដូវក្តៅ៖
១. ផ្លែ​ល្ហុង
វា​ជា​ផ្លែ​ឈើ​រដូវក្តៅ​ដ៏​អស្ចារ្យ និង​ជា​សារធាតុ​សម្អាត​ស្បែក​ធម្មជាតិ ដោយមានសារជាតិ flavonoids ដែលមាននៅក្នុងផ្លែល្ហុងជួយដល់ការផលិតកូឡាជែន និង ធ្វើអោយស្បែកទន់រលោង។ លើសពីនេះប្រសិនបើអ្នកមានបញ្ហាស្បែកខ្មៅស្រអាប់ក្នុងរដូវក្តៅ លាបផ្លែល្ហុងនៅលើមុខរបស់អ្នក នោះផ្លែឈើមានផ្ទុកអង់ស៊ីមមួយឈ្មោះថា papain ដែលជួយកម្ចាត់ពន្លឺថ្ងៃ។ មិនតែប៉ុណ្ណោះវា​ក៏​ជួយ​កាត់​បន្ថយ​ជាតិ​ពណ៌​ស្បែក និង​ស្នាម​ជាំ ដោយអ្នកអាចយកផ្លែល្ហុងទៅបុកជាដុំតូចៗ ហើយ​លាប​ជា​ម៉ាស​លើ​មុខទុក១៥នាទី រួចលាងសម្អាតមុខរបស់អ្នកគឺរួចរាល់។
 
២. ដំឡូងបារាំង
ដំឡូងបារាំងគឺជាគ្រឿងផ្សំធម្មជាតិដ៏ល្អបំផុតក្នុងការបំបាត់ស្នាមជាំក្នុងរដូវក្តៅ ព្រោះដំឡូងបារាំងផ្ទុកទៅដោយវីតាមីន B និង C រួមជាមួយនឹងសារធាតុរ៉ែដូចជា ម៉ាញេស្យូម ប៉ូតាស្យូមជាដើម ហើយជា​ភ្នាក់ងារ​បន្សាប​ជាតិ​ពណ៌​ធម្មជាតិ និង​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លាផងដែរ។ អ្នកអាចលាបវានៅលើស្បែកដោយគ្រាន់តែ កិនដំឡូងបារាំងឲ្យម៉ត់ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ រួមជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ ទុករយៈពេល១០ទៅ១៥នាទីមុនសម្អាតមុខចេញ ធ្វើឱ្យមុខមានប្រសិទិ្ធភាពសម្រាប់មុខជាំ ស្នាមអុចខ្មៅ កម្ចាត់​ជាតិ​កខ្វក់ និង​ប្រេង​ចេញពីផ្ទៃមុខរបស់អ្នក។
៣. ចេក
ចេកផ្ទុកទៅដោយវីតាមីន A, B និង E ក៏ដូចជាប៉ូតាស្យូម និងផ្តល់សំណើមដល់ស្បែករបស់អ្នកតាមបែបធម្មជាតិនៅថ្ងៃរដូវក្តៅ។ អ្នកអាចធ្វើជា face-pack ដោយដំបូង​អ្នក​អាច​យក​ផ្លែចេក​មក​កិន​ជា​ដុំៗ ហើយ​លាយ​ជាមួយ​ទឹកឃ្មុំ ទឹកដោះគោ ឬ​ប្រេង​អូ​លីវ​។ លាងមុខរបស់អ្នកដោយទឹកក្តៅឧណ្ហៗ មុននឹងលាបគ្រឿងផ្សំទាំងនេះ បន្ទាប់​ពី​ប្រើ​រួច សូម​ម៉ាស្សា​លើ​មុខ​របស់​អ្នក​ជា​ចលនា​រង្វង់​ប្រហែល ១០ នាទី​ កុំ​ដាក់​ម៉ាស​នេះ​យូរ​ពេក  ត្រូវលាង​សម្អាត​មុខ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ នេះគឺជាឈុតលាបមុខធម្មជាតិដ៏ល្អបំផុតមួយក្នុងរដូវក្តៅ។
៤. ផ្លែត្រសក់ និង ប្រទាលកន្ទុយក្រពើ
គ្រឿងផ្សំរដូវក្តៅធម្មជាតិមួយទៀត គឺត្រសក់ ព្រោះមានសារធាតុចិញ្ចឹមដូចជាវីតាមីន A, B1, C, biotins និងប៉ូតាស្យូម ដោយសារវាមានជាតិទឹកប្រហែល 96% វាផ្តល់សំណើមដល់ស្បែកដោយធម្មជាតិ ព្រមទាំង ​ជួយ​អ្នក​ក្នុង​ការ​រក្សា​ពណ៌​ស្បែក​ឱ្យ​ស្មើ​គ្នា ខណៈ​ពេល​ដែល​យក​សារធាតុ​មិន​ស្អាត​ចេញ​ពី​ស្បែក​របស់​អ្នក។ ម្យ៉ាងទៀតអ្នកអាចធ្វើទឹកត្រសក់ ដោយគ្រាន់តែកិន​ត្រសក់​មួយ​ផ្លែ​ឱ្យ​ម៉ត់ បន្ទាប់​ពី​ចិតសំបកចេញ​រួច​លាយ​ទឹក​ឆ្អិនមួយកែវ ឬ យកប្រទាលកន្ទុយក្រពើមកកិនឲ្យម៉ត់ បន្ទាប់ពីនោះ កូរលាយជាមួយគ្នាឲ្យសព្វ រួចទុកចោល ប្រហែល៥ នាទី  រួចប្រើកន្ត្រងមានប្រឡោះតូចៗដើម្បីបំបែកសាច់ចេញពីទឹករបស់វា។ ក្រោយពីដាក់ក្នុងដប់រួចអ្នកអាចយកទៅដាក់ក្នុងទូរទឹកកក ហើយមុនពេលចូលគេង ប្រើវានៅលើមុខរបស់អ្នកជាទឹកជូតសម្អាតផ្ទៃមុខ និង អ្នកអាចលាបទឹកនេះលើស្បែករបស់អ្នកក្នុងអំឡុងពេលថ្ងៃដែលមានពន្លឺថ្ងៃក្តៅផងដែរ។
៥. ឪឡឹក
ផ្លែឪឡឹកផ្ទុកទៅដោយវីតាមីន C សារធាតុ Lycopene និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗទៀត។ វាជាទឹក 92% ដែលធ្វើឱ្យវាមានសំណើមតាមធម្មជាតិក្នុងរដូវក្តៅ។ ក្រៅពីគុណសម្បត្ដិផ្តល់សំណើមរបស់វា ឪឡឹកក៏ត្រូវបានគេស្គាល់ផងដែរសម្រាប់បំបាត់ស្នាមអុចខ្មៅ និងពន្លឺថ្ងៃចេញពីស្បែករបស់អ្នក។ ​អ្នកសាកល្បង​លាយ​ម៉ាស​ផ្លែ​ឪឡឹក​និង​ទឹកដោះគោ​ជូរ ជាដំបូង កិន​ផ្លែ​ឪឡឹក​មួយ​ចំណែក​លាយ​ឱ្យ​សព្វ​ក្នុង​ចាន​មួយ​ជាមួយ​ទឹកដោះគោ​ជូរ ២ ស្លាបព្រា​បាយ រួច​លាបជា​ម៉ាស​លើ​មុខ និង​ក​ ឬ លាបលើកន្លែងដែលមានបញ្ហានៃស្បែករបស់អ្នក រួច​លាង​ចេញ​ក្រោយ​រយៈពេល ១៥ នាទី  វាជួយឲ្យ​ស្បែក​មុខ​ភ្លឺ​រលោង និងផ្តល់សំណើមដល់ស្បែក ក៏ដូចជាជួសជុលការខូចខាត នៃស្បែកផងដែរ។
គ្រឿងផ្សំទាំង ៦ យ៉ាងខាងលើនេះ សុទ្ធតែធម្មជាតិ ងាយស្រួលរក និងសាកសមគ្រប់ប្រភេទស្បែក។  ភាគច្រើននៃទាំងនេះមានលក្ខណៈសម្បត្តិត្រជាក់ដោយធម្មជាតិ ព្រមទាំងជួយការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ និង រក្សាសំណើមចំពោះស្បែកក្នុងរដូវក្តៅ ។
ប្រភព៖ ohwellyes.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង