៥ ចំណុចគួរដឹងពីការថែរក្សាសម្រស់សម្រាប់ស្បែកមុខដែលមានខ្លាញ់

Vachana-Website-Beauty-Health-4
ស្បែកដែលមានជាតិខ្លាញ់អាចនាំអ្នកឲ្យឆ្លងកាត់ពេលវេលាដ៏លំបាក ដោយសារតែក្រពេញ ផលិតជាតិខ្លាញ់លើស រួមចំណែកធ្វើឱ្យមុខ មានជាតិខ្លាញ់ និងបញ្ហាស្បែកដូចជា មុន មុនក្បាលខ្មៅ និងមុនក្បាលស រន្ធញើសរីកធំ ឬស្ទះ អាចកើតឡើងដោយសារ ការបំពុល និងភាពកខ្វក់ពីធូលីដីជាដើម។ ខាងក្រោមនេះ ជាគន្លឹះថែរក្សាសម្រស់ និងស្បែកសាមញ្ញមួយចំនួនសម្រាប់ស្បែកមានខ្លាញ់ ៖
១. លាងសម្អាតមុខជាមួយហ្វូមមួយថ្ងៃពីរដង 
វិធីមួយក្នុងចំណោមវិធីថែរក្សាសម្រស់នោះគឺ ចាំបាច់ក្នុងការលាងសម្អាតមុខរបស់អ្នកពីរដង ឬបីដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ចោលនូវភាពកខ្វក់ និងប្រេងដែលកកកុញដែលនាំឱ្យស្ទះរន្ធញើស កើតមុនជាដើម។ បន្ថែមពីនេះ អ្នកអាចជ្រើសរើសហ្វូមដែលសក្តិសមជាមួយស្បែកមុខរបស់អ្នក និង អាចលាងសម្អាតធូលីដីនិងខ្លាញ់បានស្អាតល្អ។
២. ការបិទម៉ាស់ក្នុងមួយសប្តាហ៍ម្តង
ការបិទម៉ាស់ប្រចាំសប្តាហ៍មានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាសម្រស់នៅផ្ទះ ជាក់ស្តែងជំហាន​ប្រចាំ​សប្តាហ៍​នៃ​គន្លឹះ​ថែរក្សា​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​នេះ​ក៏​មាន​សារៈសំខាន់​ខ្លាំង​ផងដែរ។ ម្យ៉ាងទៀត ម៉ាស់ដែលផ្សំពីធម្មជាតិគឺល្អខ្លាំងណាស់សម្រាប់ស្បែកដែលមានជាតិខ្លាញ់ ព្រោះសារធាតុដែលមានក្នុងម៉ាសប្រភេទទាំងនេះអាចស្រូបយកជាតិខ្លាញ់លើសដោយថ្នមៗបន្ទាប់ពីអ្នកលាបបាន១០-១៥នាទី។
៣. ប្រើ Toner គ្មានជាតិអាល់កុលជារៀងរាល់ថ្ងៃ
ការប្រាស់ទឹកជូនសម្អាតមុខជារៀងរាល់ថ្ងៃ នឹងជួយកម្ចាត់ជាតិខ្លាញ់ដែលលើស និងកម្ចាត់ភាពកខ្វក់ចេញពីស្បែករបស់អ្នក។ ជាពិសេស នៅពេលដែលស្បែកមុខរបស់អ្នកជាប់ជាមួយធូលីដីកាន់តែច្រើននៅពេលមានខ្លាញ់រងើមនៅលើស្បែកមុខនោះនឹងបណ្តាលឲ្យអ្នកឡើងមុន ដូចនេះត្រូវជូតសម្អាតជាចាំបាច់ក្នុងកំឡុងពេលអ្នកចេញទៅក្រៅម្តងៗ។
៤. កុំរំលង Moisturizer
ទោះបីជាស្បែកមុខរបស់អ្នកមានខ្លាញ់បែបណាក៏ដោយ អ្នកមិនត្រូវរំលងគ្រីមផ្តល់សំណើមដល់ស្បែកមុខនោះដែរ ដោយសារតែវាជួយផ្តល់សំណើមដល់ស្បែកមុខ និង ជួយបណ្តេញជាតិខ្លាញ់ឲ្យចេញមកក្រៅតាមរន្ធញើសមកលើផ្ទៃមុខ។
៥. ប្រើឡេការពារកម្តៅថ្ងៃ
ការឡើងមុន និង អាចម៍រុយដែលបណ្តាលមកពីការប៉ះនឹងពន្លឺព្រះអាទិត្យ ជាច្រើននៅលើស្បែកមុខដោយសារតែមនុស្សស្រីភាគច្រើន គឺរំលងការប្រើឡេការពារកម្តៅថ្ងៃ។ ដូច្នេះ ជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានមូលដ្ឋាន ឬឡេការពារកម្តៅថ្ងៃល្អបំផុតសម្រាប់ស្បែកមានខ្លាញ់ ដែលនឹងធ្វើឱ្យមុខរបស់អ្នកមានសភាពរលោង និងផ្តល់ការការពារកម្តៅថ្ងៃគ្រប់គ្រាន់។
ការអនុវត្តតាមជំហានខាងលើពិតជាអាចជួយអ្នកក្នុងការដោះស្រាយបញ្ហាស្បែកទូទៅសម្រាប់មនុស្សស្រីស្បែកមានខ្លាញ់ពិតមែន។ ម្យ៉ាងទៀតអ្នកត្រូវតែរៀនពីរបៀបកម្ចាត់ខ្លាញ់ចេញពីស្បែកមុខ គឺមិនអាចឲ្យងាយនឹងកើតមុន និងសញ្ញាផ្សេងទៀតនៅលើស្បែកមុខរបស់អ្នកផងដែរ។

ប្រភព៖ stylecrze.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង