ឈប់ធុញទ្រាន់នឹងស្បែកខ្មៅស្រអាប់ ស្ងួត គ្រើម ទៀតទៅ ត្រឡប់មកអនុវត្តវិធីទាំង ៥ នេះដើម្បីទទួលបានស្បែកស្អាត និង មានសុភាពល្អ ដោយមិនបាច់ចំណាយពេលច្រើនឡើយ។ ខាងក្រោមនេះ ជាវិធីងាយៗជួយឲ្យស្បែកភ្លឺរលោង និង មានសំណើមជានិច្ច ៖
១. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
នៅពេលអ្នកទទួលទានទឹកបានគ្រប់គ្រាន់ ស្បែករបស់អ្នកនឹងកាន់តែភ្លឺថ្លា ព្រោះតែទឹកជួយបណ្តេញជាតិពុលចេញពីរាងកាយ ជួសជុលស្បែកដែលខូច និង ផ្តល់សំណើមដល់ស្បែករបស់អ្នក ដោយការពារភាពស្ងួតនៃស្បែក។
២. ទទួលទាន បន្លែ និង ផ្លែឈើ
ការញ៉ាំ បន្លែ និង ផ្លែឈើស្រស់ៗ គឺល្អសម្រាប់សុខភាពស្បែករបស់អ្នក ព្រោះ ជាអាហារសម្បូរទៅដោយវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេង ដែលជួយការពារស្បែកពីការខូចខាតនៃកាំរស្មី UV ដោយសារបន្លឺព្រះអាទិត្យ ព្រមទាំងកាត់បន្ថយភាពចាស់មុនអាយុ និង ស្នាមជ្រួញបានផងដែរ។
៣. ខាត់ស្បែក និង ស្ក្រាប់ស្បែកមួយសប្តាហ៍ម្តង
ការខាត់ស្បែកក្នុងមួយសប្តាហ៍ម្តង គឺជារឿងសំខាន់ ដើម្បីយកកោសិកាស្បែកដែលងាប់ចេញ ធ្វើឱ្យស្បែកស្មើគ្នា ផ្តល់សំណើមដល់ស្បែក និង ជួយឲ្យ អ្នកទទួលបានស្បែកភ្លឺរលោងជាងមុន។
៤. លាបគ្រីមផ្តល់សំណើមដល់ស្បែក
ការប្រើក្រែមផ្តល់សំណើមជួយឲ្យអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយប្រឆាំងនឹងភាពចាស់ និងការពារភាពជ្រីវជ្រួញ ធ្វើឱ្យស្បែករបស់អ្នកទន់ និងបំបាត់ស្នាមប្រេះ ព្រមទាំងផ្តល់សំណើមដល់ស្បែករបស់អ្នក និង ជួយឲ្យស្បែករបស់អ្នក ភ្លឺរលោង និង មានក្លិនក្រអូបស្រាលថែមទៀតផង។
៥. ប្រើឡេការពារកម្តៅថ្ងៃ
ឡេការពារកម្តៅ សារៈសំខាន់សម្រាប់ការថែរក្សាស្បែកឲ្យមានសុខភាពល្អ និង ភ្លឺថ្លា ព្រមទាំង ដើរតួជារបាំងការពារប្រឆាំងនឹងកត្តាខាងក្រៅពីកាំរស្មីព្រះអាទិត្យ ដោះស្រាយបញ្ហាស្បែក ដូចជា មុន ការឡើងកន្ទួលក្រហម និង ជួយជម្រុះកោសិកាស្បែកងាប់ចេញ ដោយធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ។
បញ្ចេញមតិយោបល់