វិធីងាយៗ ជួយឲ្យសម្រស់របស់អ្នកប្រសើរឡើង និង មើលទៅមានភាពទាក់ទាញជាងមុន

Vachana-Website-Beauty-Health-Ad-3
មនុស្សស្រីភាគច្រើនចូលចិត្តភាពស្អាត និង ក្មេងជាងវ័យ ដូច្នេះការថែរក្សាស្បែកឱ្យមើលទៅក្មេងជាងវ័យអាចនិយាយថាជារឿងចាំបាច់ផងដែរ។ ខាងក្រោមនេះ ជាវិធី 5 យ៉ាងដែលអាចជួយអ្នកឱ្យមើលទៅក្មេងជាងវ័យ ដោយអ្នក​អាច​អនុវត្តខាងក្រោម​ ដើម្បី​ទទួល​បាន​រូបរាង​ក្មេង​ជាង​វ័យ​ដែល​អ្នក​ចង់​បាន ៖ 
១. ជ្រើសរើសពណ៌ក្រែម
គន្លឹះ​ដំបូង​ដែល​បង្ហាញ​ឱ្យ​ឃើញ​ក្មេង​ជាង​វ័យ ​គឺ​ប្ដូរ​ពណ៌​បបូរមាត់​របស់​អ្នក​ អ្នកអាចជ្រើសរើសពណ៌ក្រែមដែលមិនដិតពេក ហើយពណ៌រាង​ស្រាល នឹង​ជួយ​អ្នក​ឱ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ​ដោយ​ធម្មជាតិ ទោះជាមិនផាត់មុខ។
២. ផាត់មុខបែបធម្មជាតិ
ការ​ផាត់មុខ​ក្រាស់ៗ​មិនមែនជា​រឿង​ល្អ​សម្រាប់​ស្បែក​មុខ​របស់អ្នកឡើយ ប៉ុន្តែ បើអ្នកចង់មើលទៅក្មេងជាងវ័យក្នុង និងក្រៅ អ្នកអាចសាកល្បង ផាត់មុខបែបស្រាលៗ និង សាមញ្ញ វិញប្រហែលជាគួរឲ្យចាប់អារម្មណ៍ជាង។ 
៣. ថែរក្សាដៃរបស់អ្នក
ទោះបីជា​ស្បែក​មុខ​របស់​អ្នក​ស្អាត ប៉ុន្តែ​ដៃ​របស់​អ្នក​ក៏​ត្រូវ​ការ​ ការថែរក្សាផងដែរ ព្រោះ នៅពេលដែលដៃរបស់អ្នកមិនស្អាតនោះអាចធ្វើឲ្យសម្រស់របស់អ្នកបាត់បង់មួយកម្រិត។ លើសពីនេះ ការប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃដើម្បីធ្វើឲ្យដៃរបស់អ្នកមានសំណើម មិនងាយស្ងួត។
៤. ការប្រើប្រាស់ Concealer
ការប្រើប្រាស់ concealer ឲ្យបានត្រឹម​ត្រូវ ​គឺ​ជា​ការ​ចាំបាច់​ដើម្បីរក្សាសម្រស់ ឲ្យ ​ក្មេង​ជាង​វ័យ ជួយអ្នកក្នុងការបិទបាំងស្នាមជ្រីវជ្រួញ ឬចំណុចមិនល្អ ឬ រង្វង់ភ្នែកជាដើម។  ចង់បិទបាំងស្បែក​របស់​ដោយត្រឹម ​ត្រូវ​ប្រាកដ​ជាត្រូវជ្រើសរើសផលិតផលដែលល្អ  មិនធ្វើឲ្យប្រតិកម្មចំពោះស្បែករបស់អ្នក និង មានប្រសិទ្ធិភាពបានយូរ។
៥. ការប្រើប្រាស់ Sunscreen
ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃសម្រាប់ស្បែកមុខរបស់អ្នក គឺជាមូលដ្ឋាន ក្នុងការថែរក្សាស្បែកមុខដែលអ្នកមិនអាចមើលរំលងបាន ព្រោះជួយដល់ស្បែកមុខរបស់អ្នកមិនឲ្យខូចខាតដោយសារតែកម្តៅព្រះអាទិត្យ និង ជួយអ្នកការពារភាពចាស់មុនអាយុបានផងដែរ។
ទាំងនេះសុទ្ធតែជាគន្លឹះ ជួយអ្នកឲ្យមានសម្រស់ស្រស់ស្អាតដោយធម្មជាតិ តាមរបៀបផ្សេងៗគ្នា ។ ម្យ៉ាងទៀត វិធីទាំងនេះគឺងាយស្រួលបំផុត ដែលអ្នកអាចអនុវត្តតាម ដើម្បីឱ្យអ្នកមើលទៅស្រស់ស្អាត និង ក្មេងវ័យជាងមុន។

ប្រភព ៖ morningkoffee.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង