ប្រេងអូលីវមានអត្ថប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់ជួយដល់សក់ស្ងួតដូចម្តេចខ្លះ?

Vachana-Website-Beauty4-Health-V2

សក់ស្ងួត ផុយ ខូច បែកចុង គឺជាអ្វីដែលអ្នកអាចមិនពេញចិត្តសម្រាប់សុខភាពសក់របស់អ្នក ក្នុងនោះ ប្រេងអូលីវ ត្រូវបានជ្រើសរើសល្អបំផុតសម្រាប់សក់ស្ងួត។ ប៉ុន្តែ តើប្រេងអូលីវជាប្រេងដ៏មានប្រសិទ្ធភាពសម្រាប់សក់ស្ងួតដែរឬទេ? ក្រៅ​ពី​ការ​រក្សា​សក់​ឱ្យ​មាន​សំណើម ប្រេង​នេះ​មាន​សារធាតុ​ចិញ្ចឹម​ដែល​បំពេញ​បន្ថែម​និង​ការពារ​សក់របស់អ្នកផងដែរ។ នេះជាអត្ថប្រយោជន៍ជាច្រើននៃការប្រើប្រាស់ប្រេងអូលីវដើម្បីគ្រប់គ្រងសក់ស្ងួត បែកចុង និង ដាច់ផុយ។

តើប្រេងអូលីវល្អសម្រាប់សក់របស់អ្នកទេ ដល់កម្រិតណា និង មានអត្ថប្រយោជន៍អ្វីខ្លះ?

ប្រេងអូលីវ ​ជួយ​គ្រប់គ្រង​សក់​ជ្រុះ និង​ធ្វើអោយ​សក់​អ្នក​ភ្លឺ​រលោង និង​មាន​សុខភាព​ល្អ​ប្រសើរ​ផងដែរ​។ មិនតែប៉ុណ្ណោះ ប្រេងអូលីវត្រូវបានប្រើប្រាស់ជាប្រពៃណីសម្រាប់លាបលើស្បែក ហើយត្រូវបានគេពេញចិត្តយ៉ាងខ្លាំងចំពោះលក្ខណៈសម្បត្តិ emollient របស់វា។ នៅផ្នែកបន្ទាប់ អ្នកបានយល់ដឹងកាន់តែច្រើន ពីអត្ថប្រយោជន៍របស់ប្រេងអូលីវសម្រាប់ជំនួយដល់សក់របស់អ្នក ៖

១. ផ្តល់សំណើមដល់សក់ស្ងួតប្រេងអូលីវ ជាក្រែមបន្ទន់សក់ដ៏ល្អ និងមានលក្ខណៈសម្បត្តិ emollient ។ លើសពីនេះ វាអាចធ្វើអោយសក់មានជាតិទឹក កាត់បន្ថយសក់ជ្រុះ និងធ្វើអោយសក់ទន់រលោង។

២. ជំរុញការលូតលាស់សក់

ប្រេងអូលីវមានផ្ទុកសារធាតុ oleuropein ដែលជួយជំរុញឲ្យសសៃសក់លូតលាស់បានល្អ។

៣. ការពារសក់ខូច

លក្ខណៈសម្បត្តិ emollient នៃប្រេងអូលីវអាចកាត់បន្ថយបញ្ហាទាំងនេះ ដូចជា សក់ស្ងួត ខូច ផុយ និង ងាយនឹងបែកចុង ព្រមទាំងជួយរក្សាប្រវែងសក់របស់អ្នកផងដែរ។

៤. ជួយស្បែកក្បាល និងស្បែកងាយប្រតិកម្ម

ប្រេងអូលីវមានប្រសិទ្ធិភាពកាត់បន្ថយ ស្បែកក្បាលដែលងាយប្រតិកម្ម និងរក្សាវាឱ្យមានសុខភាពល្អ  និង មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក​ដែល​អាច​ធ្វើ​ឱ្យ​ភ្នាស​ស្បែក​មាន​លំនឹងថែមទៀតផង។

ដូចដែលអ្នកបានដឹងរួចមកហើយ ប្រេងអូលីវមិនត្រឹមតែជួយឲ្យសក់ភ្លឺរលោង និង មានសំណើមទេ ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សសៃសក់របស់អ្នក និង ជួយដល់សក់របស់អ្នកឲ្យមានសុខភាពល្អថែមទៀតផង ដូចនេះកុំភ្លេចប្រើប្រាស់ប្រេងអូលីវក្នុងការណែនាំដែលត្រឹមត្រូវបំផុត។

ប្រភព ៖ crazestyle.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង