បញ្ចប់ភ្លាមៗទោះកំពុងមើលចិត្តគ្នា បើឃើញថាមនុស្សប្រុសមានប៉ុន្មានចំណុចនេះ

Vachana-Website-Love-Family-Ad

មនុស្សស្រីខ្លះ តែងតែផ្តល់ឱកាសឲ្យមនុស្សប្រុសមួយចំនួនបែបមើលចិត្តគ្នា ដើម្បីស្វែងយល់ពីគ្នាឲ្យបានច្រើន ប៉ុន្តែបើកំឡុងពេលមើលចិត្តគ្នាស្រាប់តែអ្នកសង្កេតឃើញមនុស្សប្រុស មានប៉ន្មានចំនុចដូចខាងក្រោមនេះ បើជៀសបានជៀសទៅ កុំនៅជាមួយមនុស្សប្រុសទាំងនេះ ៖

១. មនុស្សប្រុសអាត្មានិយម

ទោះបីស្ថិតនៅក្នុងទំនាក់ទំនងបែបណាក៏ដោយ បើសង្កេតឃើញថាមនុស្សប្រុសនៅក្បែរអ្នក មានភាពអាត្មានិយម គួរតែបញ្ចប់ទំនាក់ទំនងភ្លាម  ព្រោះមនុស្សប្រុសបែបនេះគិតតែពីផលប្រយោជន៍របស់ខ្លួនគេប៉ុណ្ណោះ កុំនៅក្បែរអីបើមិនចង់ខកចិត្ត។

២. មនុស្សប្រុសខ្វះការគោរព

មនុស្សប្រុសល្អ គេមានសុជីវធម៌ណាស់ គេមិនដែលឲ្យមនុស្សស្រីបាក់មុខឡើយ ព្រោះគេឲ្យតម្លៃអ្នកគោរពអ្នក ប៉ុន្តែបើមនុស្សប្រុសនោះនិយាយអ្វី ធ្វើឲ្យអ្នកបាក់មុខក្នុងចំណោមមនុស្សច្រើន អ្នកគួរតែដើរចេញឲ្យឆ្ងាយពីគេ ព្រោះគេមិនគោរព និងឲ្យតម្លៃចំពោះអ្នកឡើយ។

៣. មនុស្សប្រុស មិនស្មោះត្រង់

ជាធម្មតាទេ បើអ្នកស្ថិតនៅក្នុងទំនាក់ទំនងមួយដែលមិនស្មោះត្រង់ នោះនឹងនាំឲ្យអ្នកកាន់តែឈឺចាប់ និងទឹកភ្នែករាល់ថ្ងៃ ដូចនេះកុំព្យាយាមបង្កើតទំនាក់ទំនងជាមួយមនុស្សដែលពូកែកុហក ពូកែលាក់បាំងអ្វីមួួយ ព្រោះធ្វើទំនុកចិត្តរបស់អ្នកត្រូវបំផ្លាញម្តងបន្តិចៗ។

៤. មនុស្សប្រុសមិនទាន់ចាស់ទុំ

ភាពចាស់ទុំរបស់មនុស្សប្រុសមិនមែនសំដៅលើអាយុឡើយ ប៉ុន្តែសំដៅលើចរឹក មានទំនួលខុសត្រូវលើជីវិតរបស់ខ្លួន។ បើនៅជាមួយមនុស្សប្រុសគ្មានភាពចាស់ទុំ គ្មានទំនួលខុសត្រូវទេ អ្នកមិនអាចពឹងពាក់នៅថ្ងៃអនាគតបានឡើយ។

មនុស្សប្រុសបែបនេះ អ្នកមិនគួរយកខ្លួនក្បែរឡើយ ព្រោះគ្មានបានអីចំណេញនោះទេ មិនថាអ្នកកំពុងមើលចិត្តគ្នា ឬជាដៃគូស្នេហា គួរតែបញ្ចប់ទៅ ព្រោះថ្ងៃក្រោយអ្នកអាចនឹងខាតពេលវេលាបើនៅជាមួយមនុស្សប្រុសប្រភេទទាំងនេះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង