ស្បែកមុខមានប្រេងសោះ ហេតុអ្វីដុកទ័រតម្រូវឱ្យដាច់ខាត ចាំបាច់ត្រូវតែលាបឡេផ្តល់សំណើមរាល់ថ្ងៃ?

Vachana-Website-Beauty-Health-V2-4

ឡេផ្តល់សំណើម លាបដើម្បីផ្តល់សំណើមដល់ស្បែកមុខ ចុះហេតុអ្វីស្បែកមុខអ្នកខ្លះប្រេងសោះ ដុកទ័រតម្រូវឱ្យលាបឡេផ្តល់សំណើមដែរ? សំនួរមួយនេះ ត្រូវបានសួរជាច្រើនលើកច្រើនសារ ពីសំណាក់អ្នកដែលមានស្បែកមុខប្រេង ជាពិសេសនៅពេលគាត់ទៅទទួលការព្យាបាលមុន ឬធ្វើសេវាកម្មផ្សេងៗនៅគ្លីនិកឯកទេសស្បែក និងសម្រស់។

ដុកទ័រ សូរ ធឿន ដែលជាគ្រូពេទ្យឯកទេសផ្នែកសើស្បែក និងកែសម្ផស្សបែបវេជ្ជសាស្រ្ត មានបទពិសោធន៍ជាង7ឆ្នាំក្នុងការព្យាបាលជំងឺសើស្បែក និងជា ប្រធានគ្លីនិកស្បែកស្គីនមេឌិច បានពន្យល់ឆ្លើយតបនឹងសំនួរខាងលើថា “ការលាបឡេផ្តល់សំណើមសម្រាប់អ្នកស្បែកមុខប្រេង សំខាន់ខ្លាំងណាស់ ប៉ុន្តែពួកគាត់ហាក់បីដូចជាមិនថាដឹងពីអត្ថប្រយោជន៍នៃការប្រើឡេផ្តល់សំណើម ដោយគិតថាមុខខ្លួនឯងមានប្រេងគ្រប់គ្រាន់ហើយ។” 

ត្រង់ចំណុចនេះ ដុកទ័រ សូរ ធឿន សុំពន្យល់ថា គ្រាប់មុនគឺជាទូទៅភាគច្រើនកើតឡើងពីការស្ទះគល់រោម ហើយកើតច្រើនបំផុតលើប្រភេទស្បែកមុខប្រេងនេះតែម្តង។ នៅពេលដែលស្បែកមុខផលិតប្រេងមកច្រើនលើសពីតម្រូវការ ស្បែកមុខនឹងមានសភាពរលោងៗលើមុខ ដូចប្រឡាក់ខ្លាញ់ ហើយពេញនោះហើយដែលមុខមានឱកាសក្នុងការកកើត។ នៅពេលដែលធូលីដី បាត់តេរី ទៅប៉ះជាមួយប្រេងនៅលើមុខវានឹងធ្វើឱ្យស្អិតជាប់គ្នា បង្កទៅជាការស្ទះគល់រោមនាំឱ្យមានការឡើងមុនខ្ទុះធំៗពេញមុខ។

ផ្ទុយទៅវិញនៅពេលដែលមុខប្រេងហើយលាបឡេផ្តល់សំណើម, ឡេផ្តល់សំណើមនោះនឹងចូលទៅទប់កុំឱ្យក្រពេញប្រេងធ្វើការខ្លាំងពេក ធ្វើមានតុល្យភាពនៃសំណើមលើមុខ ដែលអាចបង្ការកុំឱ្យមានបញ្ហាស្ទះគល់រោម និងឡើងមុន។ ហេតុនេះការព្យាបាលមុនសម្រាប់អ្នកស្បែកមុខប្រេង សំខាន់បំផុតគឺចូលទៅទប់ក្រពេញប្រេងលើស្បែកមុខកុំឱ្យផលិតច្រើនលើសតម្រូវការ ហើយសួរថាទប់ស្កាត់បែបណានោះ ចម្លើយគឺលាបឡេផ្តល់សំណើមឱ្យបានត្រឹមត្រូវ។

ដុកទ័រ សូរ ធឿន ពន្យល់បន្ថែមថាមិនថាអ្នកស្បែកមុខប្រភេទណាក៏ដោយ ឡេផ្តល់សំណើមគឺជាស្គីនឃែរសំខាន់សម្រាប់គ្រប់គ្នា ព្រោះថាក្រុមហ៊ុនគេផលិតឡេផ្តល់សំណើមមកគឺតម្រូវការប្រភេទស្បែកមុខទាំង4រួចទៅហើយ។ វាគ្មានហេតុផលអ្វីឡើយដែលអ្នកត្រូវរំលងឡេផ្តល់សំណើមដល់ស្បែកមុខ។ 

ក្រៅពីការទប់ក្រពេញប្រេងកុំឱ្យផលិតប្រេងលើសបរិមាណសម្រាប់អ្នកមានប្រេងហើយនោះ ឡេផ្តល់សំណើមក៏ជួយអ្នកមុខស្ងួតកុំឱ្យស្ងួតពេក ការពារឡើងអាចម៍រុយ, ការពារជាំមុខ, ផ្តល់ជាតិទឹកឱ្យស្បែក, រក្សាសំណើម និងPHលើមុខ ដែលមនុស្សគ្រប់វ័យគួរតែប្រើឱ្យបានជាប្រចាំ ហើយលាបឱ្យបានយ៉ាងតិច2ដងក្នុងមួយថ្ងៃ៕

រៀបចំអត្ថបទដោយ: ក្រុមការងារគ្លីនិកស្បែកស្គីនមេឌិច

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង