កុំមើលរំលងតម្លៃរបស់មនុស្ស ដែលសុខចិត្តធ្វើរឿងតូចៗដើម្បីស្នាមញញឹមអ្នក

Vachana-Website4-Love-Family-Ad

មិនមែនគ្រប់គ្នាសុទ្ធតែឃើញពីតម្លៃរបស់អ្នកទេ ដូច្នេះត្រូវរីករាយនៅពេលមាននរណាម្នាក់ធ្វើល្អដាក់អ្នកដោយគ្មានបំណងធ្វើបាបអ្នក។ ត្រូវចេះរៀនផ្តល់តម្លៃ ចំពោះរឿងតូចតាចដែលនរណាម្នាក់ផ្តល់ឱ្យអ្នកដោយគ្មានលក្ខខណ្ឌ ព្រោះ មិនមែនគ្រប់គ្នាសុខចិត្តលះបង់អ្វីមួយដើម្បីឲ្យអ្នកសប្បាយចិត្តឡើយ ។ 

ត្រូវចាំថា មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែល្អនឹងអ្នកចេញពីចិត្តនោះទេ មិនមែនគ្រប់គ្នាតែងតែនៅក្បែរអ្នកពេលមានបញ្ហាឡើយគឺមានតិចណាស់ ដូចនេះត្រូវចេះថែរក្សាមនុស្សដែលល្អជាមួយអ្នក និង ដើរចេញពីមនុស្សដែលមិនឃើញពីតម្លៃរបស់អ្នក។

ក្នុងអត្ថបទនេះ សង្ឃឹមថាអ្នកអាចដឹងថា មិនមែនគ្រប់គ្នាអាចស្រលាញ់ ចូលចិត្តអ្នកតាមអ្វីដែលអ្នកមើលឃើញនោះទេ ប៉ុន្តែបើអ្នកចង់ដឹងពីចិត្តរបស់នរណាម្នាក់ ត្រូវប្រើពេលវេលាដើម្បីមើលពួកគេ ព្រោះ ពេលវេលា និងធ្វើឲ្យអ្នកអាចមើលឃើញភាពពិតប្រាកដរបស់មនុស្សទាំងនោះ។ 

ដូច្នេះចាប់ពីពេលនេះទៅ សង្ឃឹមថាអ្នកអាច មើលឃើញពីចំណុចតូចៗ នៅពេលមានមនុស្សម្នាក់ ឲ្យតម្លៃអ្នក ផ្តល់ក្តីស្រលាញ់ដល់ និង លះបង់ដើម្បីអ្នក ព្រោះពេលវេលានឹងកន្លងផុតទៅ បើអ្នកមិនចេះថែរក្សាពួកគេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង