តារា​សម្ដែង​ស្រីក្មេងជាងវ័យ ៥ រូបបានចែករំលែក អាថ៌កំបាំង​ថែសម្រស់​របស់​ខ្លួន

Vachana-Website-Beauty-Health-V2-2

តើអ្នកធ្លាប់ឆ្ងល់ទេថា តារាស្រីចិនល្បីៗភាគច្រើនសុទ្ធតែមានសម្រស់ស្រស់ស្អាត និង ក្មេងជាងវ័យ ប៉ុន្តែមានដឹងអត់ថាពួកគេថែរក្សាស្បែកតាមវិធីណាខ្លះ?? ក្នុងអត្ថបទនេះ តារាស្រីទាំង ៥រូបនឹងចែករំលែកទម្លាប់នៃការថែរក្សាសម្រស់របស់ខ្លួន មកបង្ហាញប្រាប់អ្នកទាំងអស់គ្នា ៖ 

១. តារាស្រី  Vicki Zhao

តារាសម្តែងស្រីវ័យ៤៤ ឆ្នាំរូបនេះ មានសម្រស់ក្មេងជាងវ័យមិនធម្មតា ដោយសារតែនាងចូលចិត្តញ៉ាំផ្លែឈើ និងបន្លែច្រើន ទើបធ្វើឲ្យស្បែករបស់នាងមើលទៅស្រស់ថ្លា និង ក្មេងជាងវ័យ។ លើសពីនេះ នាងតែងតែទទួលទានទឹកមួយកែវជារៀងរាល់ព្រឹក និង ជ្រើសរើសប្រើ​ Vaseline gel ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក ជួយធ្វើឱ្យស្បែកភ្លឺថ្លាដោយមិនបន្សល់ស្លាកស្នាម ព្រមទាំងអាច​រក្សា​ស្បែករបស់នាងឲ្យ​​ភ្លឺ​ថ្លា និងមិនងាយស្ងួត។

២. Yang Mi

តារាស្រីរូបនេះបានបង្ហាញនូវគន្លឹះថែរក្សាសម្រស់មិនធម្មតាមួយ៖ ប្តូររបបថែរក្សាស្បែករបស់អ្នករៀងរាល់ប្រាំមួយខែម្តង ដោយនាង​អះអាង​ថា គុណភាពស្បែក​ត្រូវ​បាន​ថមថយ​នៅ​ពេល​ដែល​ស្បែក​មាន​ទម្លាប់​ប្រើប្រាស់​ផលិតផលច្រើនខុសពីប្រភេទស្បែករបស់អ្នក។ ដូចនេះ ត្រូវជ្រើសរើសប្រើផលិតផលមួយដែលសមស្របនឹងប្រភេទស្បែករបស់អ្នក ហើយត្រូវប្រើឲ្យជាប់លាប់ កុំព្យាយាមប្រើផលិតផលណាដែលមានជាតិកាត់ ព្រោះវាមិនល្អសម្រាប់ស្បែករបស់អ្នកឡើយ។

៣.  Liu Yi Fei

តួឯកស្រីរបស់ Mulan ប្រើការការពារកម្តៅថ្ងៃតាមបែបសាសនា ដើម្បីថែរក្សាស្បែកដ៏ល្អឥតខ្ចោះ និងពន្លឺនៃស្បែករបស់នាង។ ចង់បានស្បែកសស្អាតដូចតារាស្រីរូបនេះដែរ កុំឲ្យស្បែករបស់អ្នកស្ថិតនៅក្រោមកម្តៅថ្ងៃយូរពេក ព្រោះពន្លឺថ្ងៃអាចនាំអោយមានស្នាមអុចខ្មៅ និងឆាប់ចាស់ជាងវ័យ។ នាង​បានចេករំលែក​ផង​ដែរ​សម្រាប់​ការ​ជ្រលក់​មុខ​របស់​នាង​ក្នុង​ទឹក​ត្រជាក់​ជា​ញឹក​ញាប់ ដែល​ជួយ​កាត់​បន្ថយ​ការ​ឡើង​ក្រហម និង​ជួយ​ឱ្យ​រន្ធ​ញើស​រួម​តូច ប៉ុន្តែត្រូវប្រាកដថាទឹកមិនត្រជាក់ពេកទេ។

៤. Tang WeiMake

នាងបានចែករំលែកថា ​ការ​ញ៉ាំ​អាហារ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ប្រើ​វិធី​ថែរក្សា​ស្បែក​ឱ្យ​បាន​ត្រឹម​ត្រូវ​ គឺជាវិធីមួយដើម្បី​ទទួល​បាន​ស្បែក​ដ៏​អស្ចារ្យ។ មួយវិញទៀត អ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ ព្រោះបើអ្នកគេងមិនបានគ្រប់ សុខភាពស្បែករបស់អ្នកក៏ធ្លាក់ចុះទៅតាមហ្នឹងផងដែរ។

៥. Bing Bing

តារា​វ័យ ៣៦ ឆ្នាំ​ម្នាក់នេះ  ​ក្នុង​វិស័យ​កម្សាន្ត​ចិនបាន​ប្រើ​ការ​ម៉ាស្សា​មុខ​ ដើម្បី​រក្សា​ស្បែក​តឹង​ណែន​និង​ស្បែក​ក្មេង​ជាង​វ័យ។ ហើយលក្ខណៈសម្គាល់វិធីរបស់នាងគឺ នាងលាបប្រេងលើមុខមុននឹងព្យាយាមម៉ាស្សាថ្នមៗពីលើ ដោយវាជួយ ក្នុងការធានាថា មិនបណ្តាលឱ្យមានស្នាមជ្រួញនៅលើស្បែក។ ម្យ៉ាងទៀត នាងបាននិយាយថា ការ​ប្រើសំឡីជូត​មុខក៏អាច​ជួយ​ឱ្យ​អ្នក​ទទួល​បាន​មុខ​ស្អាតល្អ និង ងាយស្រួលសម្អាតគ្រឿងសម្អាងជាងអ្នកប្រើប្រាស់ហ្វូមលាងមុខ។

ទាំងអស់នេះហើយ ជាទម្លាប់ថែរក្សាស្បែកដែលតារាស្រី ៥ រូបនេះបានចែករំលែកជូនដល់អ្នកគាំទ្រ ក៏ដូចជា Fan គ្រប់រូប។ ហើយក៏ជាចំណុចពិសេសមួយក្នុងការជួយឲ្យពួកគេទទួលបានស្បែកមុខស្រស់ស្អាត និង សម្រស់ក្មេងជាងវ័យផងដែរ។

ប្រភព ៖ asiantv4u.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង