វេជ្ជ. ឯកទេសសម្ភព និង រោគស្រី្ត បង្ហាញពីបែបបទនៃការពិនិត្យសុខភាពស្ត្រី និង អេកូសាស្ត្រ

Vachana-Website6-Beauty-Health-V2

ទាក់ទងនឹងបែបបទនៃការពិនិត្យសុខភាពស្ត្រី និង អេកូសាស្ត្រ វេជ្ជ. ទឹង សុគន្ធមាលា ឯកទេសសម្ភព និង រោគស្រី្ត នៅ Mémoire Polyclinic and Maternity នឹងធ្វើការបង្ហាញតាមខាងក្រោមនេះ ៖

១. ការពិនិត្យសុខភាពស្ត្រីគួរត្រូវធ្វើឡើងនៅពេលណាដោយបែបបទបែបណាទើបប្រសើរ?

– ការពិនិត្យគួរតែធ្វើអោយបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីធានាពីភាពប្រក្រតីនៃសុខភាព ឬ លឿនជាងនេះក្នុងករណីរកឃើញថាមានបញ្ហាណាមួយ។

បែបបទ ៖

+ ចាប់ផ្តើមពីការសាកសួរប្រវត្តិពីមុន និង ស្ថានភាពសុខភាពបច្ចុប្បន្ន។

+ ទី២៖ ពិនិត្យសរីរាង្គស្ត្រីខាងក្រៅ ស្ថានភាពទ្វារមាស និង មាត់ស្បូន។

+ ទី៣៖ ពិនិត្យកោសិកាមាត់ស្បូន(ករណីលទ្ធផលធម្មតា ស្ត្រីអាចចាក់វ៉ាក់សាំងបាន)។

+ ទី៤៖ អេកូសាស្ត្រពិនិត្យសរីរាង្គខាងក្នុងរបស់ស្ត្រី(ស្បូន ក្រពេញបញ្ចេញមេជីវិត…)  និង ស្ថានភាពជុំវិញអាងត្រគៀក។

  • – ករណី> ៣៥ឆ្នាំ ៖
  • + គួរបន្ថែម តេស្តរកមេរោគHPV (រយៈពេលវែងនៃការមានដៃគូបង្កើនអត្រាឆ្លងកាន់តែខ្ពស់)។
  • + ការពិនិត្យអេកូសាស្ត្រផ្នែកសុដន់ (ធ្វើលឿនជាងនេះករណីមានសញ្ញាសង្ស័យ ​ឬ មានអត្រាប្រឈម)។

២. ហេតុអ្វីបច្ចុប្បន្នគេជ្រើសរើសយកការពិនិត្យអេកូសាស្ត្រតាមទ្វារមាសមកពិនិត្យសុខភាពស្ត្រី?

– ផ្តល់ប្រសិទ្ធភាពខ្ពស់៖

  • + សុងប៉ះផ្ទាល់នឹងសរីរាង្គរបស់ស្ត្រី មិនមានរបាំងបន្ថែមដូចអេកូសាស្ត្រតាមលើពោះ ( រាប់ពីសុងអេកូសាស្ត្រ៖ ស្បែកពោះ ខ្លាញ់ក្រោមស្បែក ប្លោកនោម )។
  • + ពិនិត្យបានទាំងដុំសាច់ និង គីសដែលមានទំហំតូចៗ។
  • + មានសុវត្ថិភាព និង មិនមានការឈឺចាប់ ៖ សុងមានទំហំតូច និង ត្រូវបានការពារពីក្រៅដោយស្រោមអនាម័យគ្រប់ពេលពិនិត្យ។
  • អាចប្រើសម្រាប់វាយតម្លៃសមត្ថភាពបង្កកំណើតរបស់ស្ត្រី( ពិនិត្យទាំងគុណភាព និង ចំនួនមេជីវិត)​។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង