៥ចំណុច ជួយឲ្យអ្នកចេះបែងចែកភាពខុសគ្នារវាងការចង់បាននិងការត្រូវការក្នុងទំនាក់ទំនងស្នេហា

Vachana-Website-Love-Family-1
ទំនាក់ទំនងពីរប្រភេទអាចកើតឡើងនៅពេលដែលអ្នកមិនស្គាល់ពីចិត្តរបស់ខ្លួនឯងច្បាស់ ឬអ្នកមិនអាចបែងចែកបានថាមួយណាជាអារម្មណ៍ដែលអ្នកចង់បាននឹងមួយណាជាអារម្មណ៍ដែលអ្នកត្រូវការមនុស្សម្នាក់នោះ។ ថ្ងៃនេះវចនានឹងបង្ហាញពី៥ចំណុចខុសគ្នារវាងមនុស្សដែលអ្នកចង់បាន និងមនុស្សដែលអ្នកត្រូវការ។
១. អ្នកត្រូវការមនុស្សម្នាក់នៅពេលដែលអ្នកអស់សង្ឃឹម
នៅពេលដែលអ្នកអស់សង្ឃឹម ឬ បាក់ទឹកចិត្តអ្នកប្រាកដជាត្រូវការមនុស្សម្នាក់ដែលអាចនៅក្បែរអ្នក លើកទឹកចិត្តអ្នក និងអាចជួយផ្តល់យោបល់និងដំណោះស្រាយដល់អ្នកបានផងដែរ។ បន្ថែមពីនេះនៅពេលដែលអ្នកមិនសប្បាយចិត្តអ្នកនឹងនឹកឃើញដល់មនុស្សម្នាក់នោះជារឿយៗ នេះបង្ហាញថាអ្នកត្រូវការគេគ្រប់ពេល ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ 
២. អ្នកចង់បានមនុស្សម្នាក់មកបំពេញចន្លោះខ្វះខាត
ផ្ទុយមកវិញនៅពេលដែលអ្នកមានអារម្មណ៍ឯកាឬខ្វះខាតអ្វីមួយក្នុងជីវិតអ្នក នោះអ្នកនឹងចង់បានមនុស្សម្នាក់ដែលអាចបំពេញអារម្មណ៍ដែលអ្នកមានប៉ុណ្ណោះ វាខុសគ្នាពីអារម្មណ៍ដែលអ្នកត្រូវការ ព្រោះនៅពេលដែលអ្នកចង់បានស្នេហាមួយដែលល្អអ្នកនឹងព្យាយាមស្វែងរកវាដោយខ្លួនឯង។ លើសពីនេះនៅពេលដែលអ្នកគិតថាស្នេហាមួយណាដែលសក្តិសម អ្នកនឹងតស៊ូដើម្បីរក្សាស្នេហាក្នុងជីវិតរបស់អ្នក ព្រោះអ្នកដឹងថាវាមានតម្លៃប៉ុណ្ណា។
៣. អ្នកត្រូវការមនុស្សម្នាក់ដើម្បីបង្កើនទំនុកចិត្ត
ពិតណាស់នៅពេលដែលអ្នកគ្មានទំនុកចិត្តក្នុងការធ្វើអ្វីមួយ នោះអ្នកនឹងត្រូវការមនុស្សម្នាក់ដើម្បីជាកម្លាំងចិត្តរបស់អ្នក។ សំខាន់ជាងនេះទៀតអ្នកត្រូវការគេក្នុងជីវិតរបស់អ្នក ព្រោះថាពេលខ្លះអ្នកគ្មានភាពក្លាហានគ្រប់គ្រាន់ដើម្បីសាកល្បងអ្វីថ្មីៗ ដូចនេះអ្នកត្រូវការគេជាជាងចង់បានគេ។
៤. អ្នកចង់បានមនុស្សម្នាក់ដោយដឹងថាគាត់សមនឹងអ្នក
នៅពេលដែលអ្នកដឹងថាអ្នកពិតជាសក្តិសមជាមួយនរណាម្នាក់ នោះអ្នកនឹងនាំមកនូវថាមពលវិជ្ជមាន និងភាពរឹងមាំទៅក្នុងទំនាក់ទំនងនោះផងដែរ។ ជាក់ស្តែងណាស់នៅពេលដែលអ្នកបានជួបនរណាម្នាក់ដែលអ្នកពេញចិត្តនិងចាប់អារម្មណ៍ អ្នកប្រាកដជាចង់បានគេមកនៅក្បែរអ្នក និងចូលក្នុងជីវិតអ្នក ព្រោះថាការដែលអ្នកចង់បានមនុស្សម្នាក់នោះព្រោះតែគេសមជាមួយអ្នក មិនមែនអ្នកត្រូវការមនុស្សម្នាក់នោះពេលដែលអ្នកគិតថាគេសមនឹងអ្នកឬអត់ទេ។
៥. អ្នកត្រូវការមនុស្សម្នាក់ផ្តល់ក្តីស្រឡាញ់ឲ្យអ្នក
នៅពេលអ្នកស្រឡាញ់មនុស្សម្នាក់ខ្លាំងអ្នកប្រាកដជាត្រូវការគេនៅក្នុងជីវិតរបស់អ្នកដោយត្រូវការឲ្យគេផ្តល់ក្តីស្រឡាញ់ ការមើលថែ ការយកចិត្តទុកដាក់ចំពោះអ្នក ព្រោះអ្នកមានអារម្មណ៍ថាខ្វះគេមិនបានអ្នកនោះមិនមែនជាការស្រឡាញ់នោះទេ ប៉ុន្តែជាអ្វីដែលអ្នកត្រូវការដែលមិនអាចបាត់បង់នៅក្នុងជីវិតបាន ដូច្នេះហើយអ្នកគួរតែរៀនកាត់បន្ថយការត្រូវការរបស់អ្នកកុំឲ្យហួសហេតុពេក។

ការចង់បាននឹងការត្រូវការមនុស្សម្នាក់គឺមានភាពខុសគ្នា ដូចនេះរៀនបែងចែកអារម្មណ៍របស់អ្នកឲ្យច្បាស់ ប្រសិនបើអ្នកមិនចង់ឲ្យខ្លួនឯងមានការភាន់ច្រឡំនោះ ត្រូវរៀនសង្កេតមើលចំណុចទាំងនេះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង