ស្នេហាទាំងអស់ មិនមែនជួបតែរឿងល្អរហូតនោះទេ ស្នេហាខ្លះក៏អាចឈានដល់ការបែកបាក់គ្នា ដោយសារតែហេតុផលរៀងៗខ្លួន។ ដូចនេះ ជាធម្មតាទេ នៅពេលទំនាក់ទំនងមួយឈានដល់ផ្លូវបែក ម្នាក់ៗសុទ្ធតែឈឺចាប់រៀងខ្លួន ប៉ុន្តែខាងក្រោមនេះជាវិធី ៣ យ៉ាង ដើម្បីជួយឲ្យអ្នកមិនសូវឈឺចាប់ដូចមុនបាន ៖
១. បើកចិត្តទទួលយក
បើសិនជាស្នេហារបស់អ្នកឈានដល់ទីបញ្ចប់ហើយ កុំព្យាយាមស្រោចស្រង់អី ប៉ុន្តែអ្នកត្រូវបើកចិត្តទទួលយកការពិតវិញ ព្រោះអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីថែរក្សាហើយ ដូច្នេះបើនៅតែបាត់បង់មានន័យថាអ្នកអស់និស្ស័យនឹងគ្នាហើយ។
២. កុំព្យាយាមស្អប់មនុស្សម្នាក់នោះ
ត្រូវចាំថា បើអ្នកបង្ខំខ្លួនឯងឲ្យស្អប់មនុស្សដែលអ្នកធ្លាប់ស្រឡាញ់ ច្បាស់ជាកាន់តែធ្វើឲ្យអ្នកឈឺចាប់ជាមិនខាន។ ផ្ទុយមកវិញ បើអាចអ្នកព្យាយាមលើកទឹកចិត្តខ្លួនឯងថា គ្មាននរណាម្នាក់អាចនៅជាមួយអ្នករហូតទេ ដូចនេះហើយ កុំស្អប់គេអី យ៉ាងណាក៏ជាមនុស្សអ្នកធ្លាប់ស្រឡាញ់ដែរ។
៣. កុំចង់ដឹង និង តាមដានគេ
ដឹងថាដំបូងអ្នក នឹងព្យាយាមចង់ដឹងលឺពីសុខទុកគេ និង រឿងរបស់គេ ប៉ុន្តែត្រូវចាំថាបើអ្នកកាន់តែចង់ដឹងនោះ មានន័យថាអ្នកមិនអាចដោះលែងការឈឺចាប់របស់អ្នកបានទេ។ អ្វីដែលត្រូវធ្វើ ឈប់ចង់ដឹងចង់លឺរឿងរបស់គេទៀត ធ្វើបែបនេះហើយទើបអ្នកមិនសូវឈឺចាប់ខ្លាំងដូចពីដំបូងទៀត។
ការបែកបាក់ ជារឿងធម្មតាទេសម្រាប់ស្នេហា ប៉ុន្តែធ្វើបែបណាដើម្បីឲ្យអ្នកមិនសូវឈឺចាប់ចំពោះវា។ លើសពីនេះ បើអ្នកខំប្រឹងថែអស់ពីសមត្ថភាពហើយនៅតែបាត់បង់ទៀត ក៏បណ្តោយទៅ អ្វីដែលសំខាន់កុំធ្វើឲ្យខ្លួនឯងត្រាំត្រែងក្នុងភាពឈឺចាប់។