មនុស្សស្រីទាំងអស់សុទ្ធតែចេះអៀន ប៉ុន្តែការអៀនក៏មានកម្រិតដែរ។ លើសពីនេះ មនុស្សដែលពូកែអៀនអាចនឹងមានចំណុចខុសគ្នាពីអ្នកដទៃបន្តិច ដូចនេះហើយ មុនពេលដែលអ្នកចង់តាមស្រឡាញ់មនុស្សប្រភេទបែបនេះ អ្នកត្រូវដឹងពីចំណុចទាំង ៤ នេះជាមុនសិន ៖
១. មិនសូវនិយាយច្រើន
ភាគច្រើននៃនារីដែលពូកែអៀន គឺនាងមិនសូវចេះនិយាយរកនរណាម្នាក់មុននោះទេ ហើយការនិយាយស្តីក៏តិចផងដែរ។ ប៉ុន្តែផ្ទុយមកវិញ បើសិនជាអ្នកដឹងពីរបៀបនិយាយជាមួយនាង នោះអ្នកនឹងដឹងថា នាងជាមនុស្សដែលរួសរាយ និង ចូលចិត្តនិយាយផងដែរ។
២. នាងចូលចិត្តនៅម្នាក់ឯង
ជាធម្មតាទេ មនុស្សស្រីពូកែអៀន គឺមិនសូវចូលចិត្តកន្លែងមនុស្សច្រើនប៉ុន្មានទេ នាងចូលចិត្តនៅក្បែរតែមនុស្សណាដែលធ្វើឲ្យនាងមានអារម្មណ៍ថាស្រួលចិត្តប៉ុណ្ណោះ។ ដូចនេះហើយ បើសិនជាចង់ស្រឡាញ់នាងត្រូវផ្តល់អារម្មណ៍សុវត្ថិភាពមួយដល់នាង។
៣. នាងចូលចិត្តធ្វើអីសប្បាយៗ
កុំគិតថាមនុស្សស្រីដែលពូកែអៀន មិនមានភាពសប្បាយផ្ទាល់ខ្លួនឲ្យសោះ ភាពអៀនខ្មាស់នឹងមិនលេចឡើងនៅពេលដែលនាងធ្វើអ្វីដែលនាងចូលចិត្ត និង មើលទៅមានភាពរីករាយ។
៤. នាងចូលចិត្តបុរសក្លាហាន
ទោះបីជានាងអៀនច្រើន មិនចូលចិត្តនិយាយច្រើន ប៉ុន្តែមិនមែនមានន័យថា នាងស្រឡាញ់បុរសដែលពូកែអៀនដែរនោះទេ។ ផ្ទុយមកវិញ នាងស្រឡាញ់ និង ពេញចិត្តមនុស្សប្រុសដែលក្លាហានក្នុងការបង្កើតការសន្ទនា ព្រោះធ្វើឲ្យនាងមិនសូវមានអារម្មណ៍ស្ងប់ស្ងាត់។
តាមពិតទៅ មនុស្សស្រីអៀនច្រើន មិនមែនមានន័យថា នាងមិនរួសរាយនោះទេ គ្រាន់តែនាងមិនដឹងថាចាប់ផ្តើមសន្ទនាជាមួយអ្នកដទៃបែបណា។ ហើយប្រសិនបើអ្នក ចង់ស្រឡាញ់មនុស្សប្រភេទនេះ ត្រូវដឹងថាខ្លួនឯងអាច ចេះពីរបៀបនិយាយជាមួយពួកគេ ដើម្បីបង្កើតភាពស្និទ្ធស្នាលហើយឬនៅ។