តើអ្នកដឹងទេ ការគេងទាំងមិនលាងគ្រឿងសម្អាងចេញ ស្បែកមុខមានបញ្ហាអ្វីខ្លះ ?

Vachana-Website-Beauty-Ad-JUERA-2

អ្នកទម្លាប់គេង​ទាំង Make Up អត់បានលាងមុខចេញ មើលៗផង ព្រោះការគេងទាំងបែបនោះ ស្បែកមុខអ្នកនឹងអាចជួបបញ្ហាច្រើនណាស់។ ខាងក្រោមនេះ ជាបញ្ហាមួួយចំនួន ដែលអ្នកអាចបណ្តាលឲ្យស្បែកមុខអ្នកខូចខាត បើអ្នកគេងទាំង ការ Make Up :

1. រន្ធញើសស្ទះ

ការស្ទះរន្ធញើស គឺបណ្តាលមកពីការប្រមូលផ្តុំនៃកោសិកាស្បែកដែលងាប់ ប្រេង ឬភាពកខ្វក់ ដែលអ្នកមិនបានលាងសម្អាតឲ្យបានត្រឹមត្រូវ។

2. បណ្តាលឲ្យរលាកស្បែកមុខ

ការទុកឲ្យស្បែកមុខអ្នក ស្ថិតនៅក្រោមការ Make Up យូរពេកដោយមិនបានលាងសម្អាតមុនចូលគេង នោះស្បែកមុខអ្នកអាចមានឡើងក្រហម និង ពេលខ្លះអាចបណ្តាលឲ្យមានការក្រហាយតិចៗលើស្បែកមុខរបស់អ្នកទៀតផង។

3. ងាយកើតមុន

ជាធម្មតាទេ នៅពេលដែលអ្នកមិនបានលាងសម្អាតស្បែកមុខអ្នកឲ្យបានស្អាតល្អ នោះជាមូលហេតុបណ្តាលឲ្យស្បែកមុខអ្នកងាយ កើតមុន ដោយសារតែមិនបានសម្អាត ជាតិកង្វក់ និង ខ្លាញ់ដែលអ្នកបានមកពីគ្រឿង Make up ។

4. រង្វង់ភ្នែក មានសភាពហើម និង ដក់

ការទុកគ្រឿង Make up ចោលមួយយប់ដោយមិនបានលាងសម្អាត នឹងធ្វើឲ្យរង្វង់ភ្នែកអ្នកមានសភាពដក់ និង ក្រោមភ្នែកអ្នកមានការហើមតិចៗ ដែលបណ្តាលមកពីសារធាតុនៅក្នុងគ្រឿងសម្អាង។

5. ស្បែកចាប់ផ្តើមស្ងួត គ្មានសំណើម

សំណល់គ្រឿងសម្អាងដែលនៅលើស្បែកមុខអ្នក នឹ រារាំងធាតុផ្សំដែលមានប្រយោជន៍ចំពោះស្បែករបស់អ្នក ដូច្នេះបើអ្នកគេងទាំ Make Up នោះធ្វើឲ្យស្បែកមុខអ្នកគ្មានសំណើម និង ឆាប់ស្ងួតជាដើម។

6. ងាយចាស់មុនអាយុ និងឡើងមានស្នាមជ្រួញ

នៅពេលយប់ ស្បែកនឹងដំណើរការស្តារឡើងវិញតាមបែបធម្មជាតិ ដោយធ្វើការជួសជុលដោយខ្លួនឯង ដូច្នេះ ការមិនលុបគ្រឿងសម្អាងរបស់អ្នកនឹងធ្វើឱ្យអ្នកកាន់តែចាស់ ដោយសារតែគ្រឿងសម្អាងដែលលាយឡំជាមួយនឹងភាពកខ្វក់ និងការបំពុលដែលបង្កើតនៅលើស្បែកអាចរារាំងសមត្ថភាពបង្កើតឡើងវិញដោយជោគជ័យនៅពេលយប់។ លើសពីនេះ វាក៏អាចនាំឱ្យមានការបំបែកនៃ collagen នៅក្នុងស្បែកជាហេតុនាំឲ្យស្បែករបស់អ្នកជ្រួញ និង ចាស់ជាងអាយុ ។

ទាំងអស់នេះហើយ ដែលធ្វើឲ្យស្បែកអ្នកតែងតែមានបញ្ហាណាមួយកើតឡើង នៅពេលដែលអ្នកមិនបានព្យាយាមលាងសម្អាតគ្រឿងសម្អាងចេញពីស្បេកមុខរបស់ជាញឹកញយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង