ចង់ដឹងថាគេមានចិត្តលើអ្នកលើសពីមិត្តឬអត់? មើល ១០ចំណុចនេះបាន

Vachana-Website-Love-Family-1

ក្តីស្រឡាញ់របស់មនុស្សមានពីរប្រភេទ មួយគឺស្រឡាញ់បែបមិត្តភាព និង ក្តីស្រឡាញ់មួយទៀតបែបស្នេហា ប៉ុន្តែនៅពេលដែលអ្នកលួចស្រឡាញ់នរណាម្នាក់ គឺតែងតែស្មានពីចិត្តរបស់គេថាតើគេស្រលាញ់អ្នកវិញដែរទេឬគ្រាន់តែទុកអ្នកជាមិត្ត។ កាយវិកាខ្លះនៅពេលគេធ្វើដាក់នរណាម្នាក់ដែលគេស្រឡាញ់គឺបង្ហាញពីអារម្មណ៍របស់គេតែម្តង ប៉ុន្តែទង្វើខ្លះគ្រាន់តែជាមិត្តភាពប៉ុណ្ណោះ។ ប្រសិនបើចង់ដឹងថាគេមានចិត្តលើអ្នកឬអត់គ្រាន់តែពិនិត្យមើលភាសាកាយវិការ និងអាកប្បកិរិយារបស់គាត់ទាំង១០នេះ ៖
១. គាត់តែងតែញញឹមគ្រប់ពេលនៅក្បែរអ្នក
មិនថាគាត់ជួបរឿងអ្វីក៏ដោយនៅពេលមានវត្តមានអ្នកធ្វើឲ្យគាត់បង្ហាញស្នាមញញឹម ឬនៅពេលដែលមាននរណាម្នាក់និយាយពីអ្នកគឺគាត់តែងតែស្តាប់ នេះបង្ហាញថាអ្នកនៅក្នុងបេះដូងគាត់គឺសំខាន់ខ្លាំងណាស់ មិនមែនត្រឹមមិត្តធម្មតានោះទេ។
២. បង្កើតភាពចៃដន្យចំពោះអ្នក
មានន័យថានៅពេលដែលគាត់លួចស្រឡាញ់អ្នកនោះគាត់តែងតែបង្កើតឱកាសមួយដែលអាចនៅជិតអ្នកឬការប៉ះដៃអ្នកដោយចៃដន្យ ព្រោះគាត់ចង់បង្កើតទំនាក់ទំនងជាមួយអ្នកឲ្យកាន់តែស្និតស្នាល និង​បង្ហាញ​អ្នក​ពី​ក្ដី​ស្រឡាញ់របស់​គាត់។
៣. តែងតែការពារអ្នក

មិនថាមានរឿងអ្វីក៏ដោយគាត់តែងតែឈរនៅខាងអ្នកជានិច្ច ព្រោះអ្នកជាមនុស្សដែលគាត់ចង់ការពារអ្នក និង មើលថែ។ ការធ្វើបែបនេះបង្ហាញពីក្តីស្រឡាញ់មួយដែលគាត់មានសម្រាប់អ្នកលើសពីមិត្តដទៃ។ 

៤. ដឹងពីចំណងចំណូលចិត្តអ្នក
គាត់តែងតែចាប់អារម្មណ៍ពីចំណងចំណូលចិត្តអ្នក ហើយគាត់តែងតែផ្តល់នូវអ្វីដែលអាចឲ្យអ្នកសប្បាយចិត្ត ព្រោះនៅពេលដែលមនុស្សប្រុសស្រឡាញ់មនុស្សស្រីម្នាក់ពួកគេតែងតែធ្វើអ្វីៗដើម្បីដូរយកស្នាមញញឹមពីអ្នក ដូចជា ការទិញភេសជ្ជៈដែលអ្នកចូលចិត្ត របស់ដែលអ្នកស្រឡាញ់ និងអាហារដែលអ្នកចង់ញ៉ាំ។
៥. គាត់មិនដែលបដិសេធអ្នក
នៅពេលដែលអ្នកត្រូវការគាត់ គាត់មិនដែលនិយាយថាទេចំពោះអ្នកទេព្រោះ នៅពេលដែលបុរសម្នាក់លះបង់ពេលវេលារបស់គាត់ដើម្បីធ្វើរឿងមួយសម្រាប់អ្នក វាមានន័យថាគាត់ស្រឡាញ់អ្នកខ្លាំងហើយគាត់ចង់ឱ្យអ្នកចាប់អារម្មណ៍ចំពោះគាត់ដោយគាត់ចង់ចំណាយពេលសម្រាប់អ្នកតែម្នាក់គត់។
៦. ចង់បានការយកចិត្តទុកដាក់ពីអ្នក
គាត់តែងតែព្យាយាមធ្វើឱ្យអ្នកចាប់អារម្មណ៍ប្រសិនបើ​គាត់ ព្យាយាម​ធ្វើ​បែបនេះ វា​ជា​សញ្ញា​បង្ហាញថា​គាត់​ចូលចិត្ត​អ្នក ហើយ​លួចទុកអ្នកលើសពីមិត្តភាព ទង្វើ​បែប​នេះ​សម្រាប់​តែ​មនុស្ស​ស្រី​ដែល​គាត់ស្រឡាញ់​ប៉ុណ្ណោះ។
៧. គាត់តែងតែផ្ញើរសារទៅអ្នកមុនគេ
អ្នកជាមនុស្សតែម្នាក់ដែលគាត់ផ្ញើរសារសួរនាំអ្នករឿងនេះរឿងនោះ ធ្វើយ៉ាងណាឲ្យតែបាននិយាយជាមួយអ្នក ធ្វើបែបនេះជាឱកាសដែលអាចឲ្យគាត់កាន់តែមានអារម្មណ៍ថាស្រឡាញ់អ្នកនិងចង់ឲ្យអ្នកទុកគាត់លើសពីមិត្ត។

៨. គាត់តែងតែសម្លឹងភ្នែកអ្នក
មនុស្សដែលមានចិត្តលើអ្នកពួកគេតែងតែប្រើខ្សែភ្នែកដែលបង្គប់ដោយក្តីស្រឡាញ់សម្លឹងមើលអ្នក នេះជាកាយវិការដែលបង្ហាញថាគាត់ផ្តោតអារម្មណ៍ទៅលើអ្នកម្នាក់គាត់ ព្រោះអ្នកជាមនុស្សដែលគាត់ចង់ឃើញគ្រប់ពេល។
៩. គាត់តែងតែលួចប្រចណ្ឌអ្នក
គ្មានមនុស្សប្រុសណាមិនចេះប្រចណ្ឌនៅពេលឃើញមនុស្សដែលគាត់ស្រឡាញ់ស្និតស្នាលជាមួយអ្នកផ្សេងទេ ប៉ុន្តែគាត់តែងតែលួចមានចិត្តប្រចណ្ឌនិងអន់ចិត្តដោយស្ងាត់ៗ ព្រោះគាត់មិនទាន់មានឱកាសប្រាប់អារម្មណ៍របស់គាត់ចំពោះអ្នក។
១០. គាត់មិនចាប់អារម្មណ៍នឹងអ្នកផ្សេងក្រៅពីអ្នក
មានន័យថាទង្វើដែលគាត់បានធ្វើសម្រាប់អ្នកគាត់មិនដែលធ្វើចំពោះនរណាម្នាក់ទៀតនោះទេ ព្រោះគាត់មិនបានស្រឡាញ់ និងចាប់អារម្មណ៍អ្នកផ្សេងក្រៅពីអ្នក ដូច្នេះអ្នកគួរតែសង្កេតភាពខុសគ្នាទាំងនេះផង។
ចង់ដឹងគេស្រឡាញ់អ្នកឬអត់ ត្រូវចេះសង្កេតទង្វើរបស់មនុស្សប្រុសដែលលួចស្រឡាញ់អ្នក។ វាងាយស្រួលក្នុងការបែកចែកអារម្មណ៍ស្រឡាញ់ និងដឹងច្បាស់ ព្រោះពួកគេនិងបង្ហាញពីក្តីស្រឡាញ់តាមរយៈទង្វើ និងកាយវិការ ដែលធ្វើបានធ្វើទៅលើអ្នក។
 
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង