គន្លឹះថែរក្សារាងសាមញ្ញបំផុតរបស់តារាចម្រៀង Sammi Cheng

Vachana-Website-Beauty-Ad-JUERA-1

Sammi Cheng គឺជាតារាចម្រៀង-តារាសម្តែងហុងកុង ដែលមានរាង និង ដងខ្លួនគួរជាទីចាប់អារម្មណ៍។ ម្យ៉ាងវិញទៀតនៅពេលដែលនាង សម្តែង និង ឡើងច្រៀងលើឆាកម្តងៗ អ្នកទស្សនា និង អ្នកគាំទ្រសុទ្ធតែស្ងើចសរសើរពីរូបរាងរបស់នាងគ្រប់ៗគ្នា។

កាលពីដើមខែមករានេះ Sammi Cheng បានបង្ហាញអាថ៌កំបាំងរបស់នាង តាមការស្នើសុំរបស់អ្នកគាំទ្រជាច្រើន ជាមួយនឹងវិធីសាស្រ្តក្នុងការថែរក្សារាង ក៏ដូចជាទម្ងន់របស់នាង។ ដូច្នេះ ឥលូវនេះ តារាហុងកុងដែលចូលចិត្តហាត់ប្រាណ និងសុខភាពបានត្រលប់មកវិញហើយ ជាមួយនឹងវីដេអូដែលទាក់ទងនឹងសុខភាព លើកនេះចែករំលែកគន្លឹះសម្រកទម្ងន់ដ៏សាមញ្ញបំផុតមួយ។ 

Cheng និយាយថាការញ៉ាំដំឡូងជ្វា អាចជួយឱ្យអ្នកស្រកទម្ងន់បាន ព្រោះដំឡូងជ្វាមានកាឡូរីទាប មានជាតិសរសៃខ្ពស់ និងមានកាបូនអ៊ីដ្រាតល្អ ជួយក្នុងការសម្រកទម្ងន់ និង ដុតបំផ្លាញខ្លាញ់ផ្សេងៗនៅក្នុងខ្លួនរបស់យើង។

លើសពីនេះ Sammi Chengបានអះអាងថា ការនិយាយនេះមិនមែនចេះតែនិយាយឡើយ ប៉ុន្តែជាការណែនាំពីគ្រូពេទ្យដូចគ្នា ជាមួយនឹងការញ៉ាំដំឡូងដើម្បីរក្សារូបរាងរបស់អ្នក។

ម្យ៉ាងទៀត បើអ្នកមានពេលគួរតែចំណាយពេលវេលាដើម្បីហាត់ប្រាណខ្លះក៏ល្អ ព្រោះវាមិនត្រឹមតែជួយឲ្យរាងកាយរបស់អ្នកមានសុខភាពល្អទេ ប៉ុន្តែវាក៏ជួយឲ្យរាងរបស់អ្នកស្លីមដូចគ្នា។

ប្រភព ៖ 8days.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង