ចង់បានស្បែកភ្លឺរលោង និង មានសំណើមជានិច្ច មនុស្សស្រីកុំភ្លេចវិធីទាំងនេះ

Vachana-Website-Beauty3-Health-Ad
ឈប់ធុញ​ទ្រាន់​នឹង​ស្បែក​ខ្មៅ​ស្រអាប់​ ស្ងួត​ គ្រើម​ ទៀតទៅ ត្រឡប់មកអនុវត្តវិធីទាំង ៥ នេះដើម្បីទទួលបានស្បែកស្អាត និង មានសុភាពល្អ ដោយមិនបាច់ចំណាយពេលច្រើនឡើយ។ ខាងក្រោមនេះ ជាវិធីងាយៗជួយឲ្យស្បែកភ្លឺរលោង និង មានសំណើមជានិច្ច ​៖
១. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
នៅពេលអ្នកទទួលទានទឹកបានគ្រប់គ្រាន់ ស្បែករបស់អ្នកនឹងកាន់តែភ្លឺថ្លា ​ព្រោះ​តែ​ទឹក​ជួយ​បណ្តេញ​ជាតិពុល​ចេញ​ពី​រាង​កាយ​ ជួសជុលស្បែកដែលខូច និង ផ្តល់សំណើមដល់ស្បែករបស់អ្នក ដោយការពារភាពស្ងួតនៃស្បែក។
២. ទទួលទាន បន្លែ និង ផ្លែឈើ
ការញ៉ាំ បន្លែ និង ផ្លែឈើស្រស់ៗ គឺល្អសម្រាប់សុខភាពស្បែករបស់អ្នក ព្រោះ ជាអាហារសម្បូរទៅដោយវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេង ដែលជួយការពារស្បែកពីការខូចខាតនៃកាំរស្មី UV ដោយសារបន្លឺព្រះអាទិត្យ ព្រមទាំងកាត់បន្ថយភាពចាស់មុនអាយុ និង ស្នាមជ្រួញបានផងដែរ។
៣. ខាត់ស្បែក និង ស្ក្រាប់ស្បែកមួយសប្តាហ៍ម្តង
ការ​ខាត់ស្បែក​ក្នុងមួយសប្តាហ៍ម្តង ​គឺជា​រឿង​សំខាន់ ដើម្បីយកកោសិកាស្បែកដែលងាប់ចេញ ធ្វើឱ្យស្បែកស្មើគ្នា ផ្តល់សំណើមដល់ស្បែក និង ​ជួយឲ្យ អ្នក​ទទួលបានស្បែកភ្លឺ​រលោង​ជាង​មុន។
៤. លាបគ្រីមផ្តល់សំណើមដល់ស្បែក
ការប្រើក្រែមផ្តល់សំណើមជួយឲ្យអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយប្រឆាំងនឹងភាពចាស់ និងការពារភាពជ្រីវជ្រួញ ធ្វើឱ្យស្បែករបស់អ្នកទន់ និងបំបាត់ស្នាមប្រេះ ព្រមទាំងផ្តល់សំណើមដល់ស្បែករបស់អ្នក និង ជួយឲ្យស្បែករបស់អ្នក ភ្លឺរលោង និង មានក្លិនក្រអូបស្រាលថែមទៀតផង។
៥. ប្រើឡេការពារកម្តៅថ្ងៃ
ឡេការពារកម្តៅ សារៈ​សំខាន់​សម្រាប់​ការ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ និង ភ្លឺថ្លា ព្រមទាំង ដើរតួជារបាំងការពារប្រឆាំងនឹងកត្តាខាងក្រៅពីកាំរស្មីព្រះអាទិត្យ ដោះស្រាយបញ្ហាស្បែក ដូចជា មុន ការឡើងកន្ទួលក្រហម និង ជួយ​ជម្រុះ​កោសិកា​ស្បែក​ងាប់​ចេញ ដោយធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង