មនុស្សស្រីគ្រប់គ្នាចង់បានបំផុតគឺ គ្មានអ្វីក្រៅពីមានសម្រស់ស្រស់ស្អាត និងស្បែកស្អាតនោះទេ ហេតុនេះហើយបានជាមានមនុស្សស្រីជាច្រើន បានខិតខំស្វែងរកផលិតផលផ្សេងៗជាច្រើនមកប្រើប្រាស់ មិនថាផលិតផលកូរ៉េ ចិន ថៃ ជាដើម។
តែយ៉ាងណាមិញផលិតផលទាំងនោះ អាចធ្វើឲ្យស្បែកអ្នកស្អាតក្នុងរយៈពេលខ្លីប៉ុណ្ណោះ វានឹងធ្វើឲ្យមានបញ្ហានៅពេលក្រោយបាន ជាពិសេសនៅពេលដែលអ្នកប្រើប្រាស់ទាំងកម្រោល គ្មានការពិភាក្សាជាមួយអ្នកជំនាញជាដើម។
ហេតុនេះហើយ បើអ្នកចង់បានស្បែកស្អាត និងគ្មានផលប៉ះពាល់នៅពេលអនាគតនោះ អ្នកគួរតែមានទម្លាប់ថែរក្សាវាតាមបែបធម្មជាតិ ជាពិសេសទម្លាប់ដែលបានរៀបរាប់ខាងក្រោមនេះតែម្តង ដែលវាមិនត្រឹមតែធ្វើឲ្យអ្នកទទួលបានភាពស្រស់ស្អាតនោះទេ តែវាក៏បានជួយធ្វើឲ្យស្បែករបស់អ្នក មានសុខភាពល្អថែមទៀត។
១. មានរបបអាហារត្រឹមត្រូវ
បើអ្នកចង់បានស្បែកស្រស់ស្អាត និងមានសុខភាពល្អ អ្នកគួរតែបន្ថែមសារជាតិមួយចំនួន ចូលទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក ដូចជាជាតិអាស៊ីត ខ្លាញ់អូមេហ្គា៣ ដើម្បីបង្កើនសំណើមដល់ស្បែក និងប្រឆាំងភាពចាស់នៃស្បែក។
២. ផឹកភេសជ្ជៈដែលមានសុខភាពល្អ
អ្នកគួរតែទទួលទានតែបៃតង ទឹកក្តៅឧណ្ឌៗ រឺទឹកឃ្មុំនៅពេលព្រឹក ព្រោះភេសជ្ជៈទាំងនេះ មានឥទ្ធិពលជួយធ្វើឲ្យអ្នកមានជាតិទឹកគ្រប់គ្រាន់ ផ្តល់សំណើមដល់ស្បែពីខាងក្នុង ក៏ដូចជាមានប្រសិទ្ធភាពប្រឆាំង នឹងការលាកស្បែក និងកាត់បន្ថយភាពប្រែពណ៌នៃស្បែកផងដែរ។
៣. ប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំ
ពន្លឺរបស់ព្រះអាទិត្យអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្បែករបស់អ្នក ដូច្នេះហើយអ្នកគួរតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃជានិច្ច បន្ថែមពីនេះវានឹងកាន់តែល្អ ប្រសិនបើអ្នកពាក់អាវដៃវែង រឺមួកពេលដែលចេញទៅខាងក្រៅម្តងៗ។
៤. ប្រើផលិតផលតាមអ្នកជំនាញណែនាំ និងមិនប្រើច្រើនមុខក្នុងពេលតែមួយ
ការប្រើប្រាស់ផលិតផលច្រើនក្នុងពេលតែមួយ អាចនឹងមានផលប៉ះពាល់ រឺប្រឆាំងនឹងស្បែករបស់អ្នក ដូចជាបណ្តាលឲ្យស្បែករបស់អ្នកមានការរលាកជាដើម ដូច្នេះអ្នកគួរតែប្រើប្រាស់ផលិតផលប្រភេទណា ដែលត្រូវបានណែនាំ ដោយគ្រូពេទ្យជំនាញ ហើយត្រូវនឹងស្បែករបស់អ្នកទើបជាការប្រសើរ។
៥. គេងឱ្យបានគ្រប់គ្រាន់
ការគេងក៏មានសារៈសំខាន់ដូចគ្នា មនុស្សស្រីគ្រប់រូបគួរតែទម្លាប់គេងឲ្យបានគ្រប់គ្រាន់ ដែលវាមិនត្រឹមតែជួយដល់សុខភាពនោះទេ វាក៏បន្ថែមភាពស្រស់ស្អាតទៅលើស្បែករបស់អ្នកថែមទៀត គឺភាពស ភ្លឺរលោង។
សរុបមកវិញ បើអ្នកចង់បានស្បែកស្រស់ស្អាតរយៈពេលវែង និងគ្មានផលប៉ះពាល់ដល់រាងកាយ និងសុខភាពរបស់អ្នកនាពេលអនាគត អ្នកគួរតែចាប់ផ្តើមផ្លាស់ប្តូរទម្លាប់បន្តិចបន្តួច តាមការរៀបរាប់ប៉ុន្មានចំណុចខាងលើ។
ប្រភព ៖ phunutoday