ទម្លាប់មិនល្អទាំង៤ ក្នុង​ការ​ថែរក្សាស្បែកដងខ្លួនដែលនាំឲ្យស្បែកខ្មៅស្រអាប់ គ្មានសំណើម

Vachana-Website-Thumbnail4 (3)

ស្បែកដងខ្លួនគឺជាបញ្ហាមួយដែលសំខាន់ហើយត្រូវបានមនុស្សស្រីយកចិត្តទុកដាក់ខ្លាំងតែម្ដង រហូតពេលខ្លះហេតុតែចង់បានស្បែកសស្អាតពេក ក៏ទៅប្រើប្រាស់ផលិតផលខុសដែលនាំឲ្យបញ្ហាដល់ស្បែកទៀតក៏មាន។ ថ្ងៃនេះ វចនា-Vachana នឹង​ប្រាប់​ពីទម្លាប់មិនល្អទាំង៦ ក្នុង​ការ​ថែរក្សាស្បែកដងខ្លួនដែលនាំឲ្យស្បែកមិនស្រស់ស្អាត មិនភ្លឺថ្លាដូចអ្វី​ដែល​យើង​រំពឹង​ចង់​បាន៖

១. ទម្លាប់​ដុះសម្អាតស្បែកខ្លួនខ្លាំងជាមួយស្បៃដុសខ្លួន

ការត្រដុសខ្លួនជាមួយស្បៃច្រើនដង ឬខ្លាំង មិនមែនជួយឲ្យស្បែកទន់ ភ្លឺទេ តែវាអាចឲ្យ​ស្បែក​អ្នកស្ងួត ហើយអាចទៅជារលាកស្បែកក៏មាន។ ការដុសខ្លួនដែលត្រឹមត្រូវ អាចដុសជាមួយដៃផ្ទាល់ ឬស្វែងរកស្បៃណាដែលទន់។ ការដុសខ្លួនគួរតែធ្វើ១ដងបានហើយ។

២. ទម្លាប់មិន​លាបឡេផ្ដល់សំណើម

​នៅ​ពេល​ដែល​ស្បែក​​អ្នក​មិន​បាន​ទទួលសំណើម​គ្រប់គ្រាន់​ទេ ស្បែកនឹងស្ងួតហើយមើលទៅខ្សោះ មិនមានសុខភាពល្អ។ លើសពី​នេះស្បែកដែលខ្វះសំណើមនឹង​ស្ងួត ដែលជាហេតុធ្វើឲ្យ​ស្បែកសងខ្លួនចាប់ផ្ដើមចាស់ ហើយ​ខូចខាតពីមួយថ្ងៃទៅមួយ​ថ្ងៃ។

៣. ទម្លាប់មិន​លាបឡេការពារ​កម្ដៅថ្ងៃ​

មិនមែនតែមុខទេណាដែលត្រូវការ​លាប​ឡេការពារកម្ដៅថ្ងៃ សូម្បីតែស្បែកដងខ្លួនក៏ត្រវការដូចគ្នា ព្រោះ​វា​ពិត​ជា​សំខាន់​ក្នុង​ការ​ពារស្បែក​​អ្នក​ពី​ការ​បំផ្លាញ​ដោយ​កម្តៅ​ព្រះអាទិត្យ។ ស្បែក​អ្នក​នឹងស្ងួត ជាំ ចេញអាចម៍រុយ ជាបណ្ដើរៗនៅពេល​អ្នក​មិន​ប្រើឡេការពារ​កម្ដៅថ្ងៃ​។

៤. ទម្លាប់មិនជម្រុះកោសិកាចាស់ៗនៃស្បែក

មិនដែលស្រ្កាបខ្លួន ក៏ជាកំហុសនៃការថែរក្សាស្បែកមួយដែរ ហើយកាន់តែខុសនោះគឺការស្រ្កាបជាមួយផលិតផលគ្មានគុណភាព ឬមានជាតិកាត់។ អ្នកគួរតែទម្លាប់ស្ក្រាបខ្លួនជាមួយរបស់ធម្មជាតិដែលជួយជម្រុះកោសិកាចាស់ៗ និងជួយឲ្យស្បែកទន់ ភ្លឺថ្លារលោង។

កុំគិតថាស្បែកខ្លួនមិនសំខាន់ដូចស្បែកមុខណា ព្រោះស្បែកដងខ្លួនក៏ជារឿងសំខាន់ដែលមិនអាចខ្វះការថែទាំដូចគ្នា ដូច្នេះត្រូវចេះជ្រើសរើសការថែរក្សាស្បែកឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង