មនុស្សស្រីនៅពេលដែលឈានដល់អាយុ 25 ឆ្នាំឡើងទៅ ស្បែកចាប់ផ្តើមមានស្នាមជ្រីវជ្រួញ ជាពិសេស ក្នុងអំឡុងអាយុ 30 និង 40 ឆ្នាំតែម្តង។ ដូចនេះ បើអ្នកមិនយកចិត្តទុកដាក់ទេ នៅពេលដែលអ្នកបន្តអាយុកាន់តែច្រើន នោះស្បែករបស់អ្នកនឹងចាប់ផ្តើមយារធ្លាក់។ ខាងក្រោមនេះ ជាទម្លាប់មួយចំនួនដែលអ្នកគួរជៀសវាងបើមិនចង់ឲ្យមើលទៅចាស់ជាងអាយុ ៖
១. ខាត់ស្បែកញឹកពេក
ការខាត់ស្បែកគឺជារឿងល្អដែលត្រូវធ្វើពីមួយពេលទៅមួយពេល ព្រោះវាការពារកោសិកាស្បែកដែលងាប់ពីការកកើត ប៉ុន្តែប្រសិនបើអ្នកធ្វើវាញឹកញាប់ពេកវាអាចប៉ះពាល់ដល់ស្បែករបស់អ្នក។ ប្រសិនបើអ្នកឧស្សាហ៍ ប្រើផលិតផល ឬស្ក្រាប់ខ្លាំងពេក អ្នកអាចបញ្ចេញកោសិកាស្បែកថ្មី ដែលអាចធ្វើឱ្យស្បែករបស់អ្នកមើលទៅកាន់តែចាស់ជាងមុន។
២. មិនលាបឡេការពារកម្តៅថ្ងៃជាប់លាប់
sunscreen វាពិតជាចាំបាច់ណាស់សម្រាប់ការពារកាំរស្មី UV ក្នុងការជួយការពារស្បែករបស់អ្នកមិនឲ្យខូចខាត។ លើសពីនេះ បើសិនជាអ្នកមិនប្រើឡេការពារកម្តៅថ្ងៃឲ្យបានជាប់លាប់ទេ ស្បែករបស់អ្នកនឹងប្រឈមមុខនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ និងអាចកើតមហារីកស្បែក។
៣. មិនបរិភោគអាហារសម្បូរសារធាតុចិញ្ចឹម
ក្នុងជីវិតប្រចាំថ្ងៃ ស្បែករបស់អ្នកត្រូវបានប្រឈមនឹងហានិភ័យជាច្រើន ដូចជា៖ ពន្លឺព្រះអាទិត្យ ខ្យល់ ទឹក ធូលីដី និងអ្វីៗជាច្រើនទៀត។ ដូចនេះ ស្បែករបស់អ្នកត្រូវការញ៉ាំអាហារដែលមានសារធាតុចិញចឹមឲ្យបានច្រើន អាចជា បន្លែ និង ផ្លែឈើដែលគ្មានសារធាតុគីមី ដើម្បីទប់ទល់ និង ការពារខ្លួនពីការខូចខាតនៃស្បែកឲ្យកាន់តែប្រសើរឡើង។
៤. គេងមិនពេញលេញ ឬ គ្រប់គ្រាន់
អ្នកបានដឹងរួចមកហើយថា ទាំងអស់គ្នាដឹងហើយថា ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឱ្យភ្នែកហើម ស្លក់ និងធ្វើឱ្យខ្មៅរង្វង់ភ្នែក ប៉ុន្តែ យ៉ាងណាវាក៏អាចជះឥទ្ធិពលមិនល្អដល់ស្បែករបស់អ្នកផងដែរ។
ការគេង គឺជាពេលដែលស្បែករបស់អ្នកត្រូវជួសជុលកោសិកាដោយខ្លួនឯង ដូច្នេះប្រសិនបើអ្នកមិនព្យាយាមគេងឲ្យគ្រប់ទេ ភ្នែក និង ស្បែករបស់អ្នកក៏កាន់តែធ្លាក់ចុះ និងធ្វើឲ្យអ្នកឆាប់ចាស់ថែមទៀតផង។
៥. ទទួលទានទឹកមិនគ្រប់គ្រាន់
ការទទួលទានទឹកមានអត្ថប្រយោជន៍ជាច្រើន រួមទាំងធ្វើឱ្យអ្នកកាន់តែស្វាហាប់ និងជួយឱ្យអ្នកស្រកទម្ងន់ ដូចនេះ បើអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ វាក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្បែករបស់អ្នកផងដែរ។លើសពីនេះ ការរក្សាជាតិទឹកពីខាងក្នុង គឺជាវិធីល្អបំផុតដើម្បីអោយស្បែកក្មេងជាងវ័យ ភ្លឺថ្លា។
៦. ញ៉ាំស្ករច្រើនពេក
ការទទួលទានជាតិស្ករច្រើនពេកអាចធ្វើឲ្យអ្នកឡើងទម្ងន់ វាពិតជាអាចប៉ះពាល់ដល់រូបរាងរបស់អ្នកពិតមែន។ ផ្ទុយមកវិញ ការទទួលទានជាតិស្ករច្រើនពេកអាចបណ្តាលឱ្យរលាក និងកើតមុន ដែលអាចធ្វើឱ្យស្បែករបស់អ្នកមើលទៅចាស់ជាងវ័យ។
ទាំងអស់នេះ អាចជាចំណុចមួយចំនួនដែលអ្នកបានមើលរំលងជារឿយៗ ជាហេតុធ្វើឲ្យស្បែករបស់អ្នកកាន់តែចាស់ទៅៗជាងអាយុ។ ដូច្នេះ ព្យាយាមកែប្រែចំណុចទាំងនោះឲ្យបានប្រសើរឡើង។