វិធីកាត់បន្ថយភាពចាស់មុនអាយុ ដែលមនុស្សស្រីគ្រប់រូបត្រូវតែយល់ដឹង

Vachana-Website3-Beauty-Health-Ad

ភាពចាស់ គឺជា ការវិវត្តន៍នៃធម្មជាតិ ហើយអ្នកក៏មិនអាច បញ្ឈប់ និង ហាមឃាត់ រឿងទាំងនេះមិនឲ្យកើតឡើងបានដែរ។ទោះបីជាយ៉ាងណា អ្នកអាចកាត់បន្ថយភាពចាស់មុនអាយុរបស់អ្នកបាន ដោយគ្រាន់តែសាកល្បងនូវវិធីងាយៗដូចខាងក្រោមនេះ ៖

១.  ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

អ្នកដឹងទេថា 60%- 70% នៃរាងកាយមនុស្សគឺ ត្រូវការជាតិទឹក ប៉ុន្តែមនុស្សភាគច្រើនទទួលទានទឹកមិនបានគ្រប់គ្រាន់ឡើយ។ ដូចនេះ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃគឺជារឿងសំខាន់សម្រាប់រាងកាយ និង សុខភាពរបស់អ្នក ព្រោះវាជួយឲ្យអ្នក ទទួលបានស្បែក​ភ្លឺ​រលោង ​ក្មេង​ជាង​វ័យ និង​ពន្យារ​ភាព​ចាស់បានផងដែរ។

២. លាងមុខរបស់អ្នកដោយការថែទាំឲ្យល្អឥតខ្ចោះ

ស្បែកនៅលើផ្ទៃមុខរបស់អ្នកមានភាពផុយស្រួយណាស់ ដូច្នេះ អ្នកត្រូវតែថេទាំដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។ លើសពីនេះ អ្នកមិនគួរប្រើប្រភេទហ្វូមណា ដែលមានជាតិកាត់នោះទេ ត្រូវចាំថា ត្រូវជ្រើសរើសផលិតផលណាដែលសក្តិសមសម្រាប់ស្បែកមុខរបស់អ្នក និងព្យាយាមជូតមុខរបស់អ្នកឲ្យស្ងួតជាមួយកន្សែងទន់ៗ បន្ទាប់ពីលាងមុខរួច។

៣. កាត់បន្ថយជាតិអាល់កុល

ការទទួលទានជាតិអាល់កុលច្រើន មិនត្រឹមតែបណ្តាលឱ្យអ្នកឆាប់ចាស់នោះទេ ប៉ុន្តែ ថែមទាំងប៉ះពាល់ជាច្រើនដល់សុខភាពរបស់អ្នកទៀតផង ដូចនេះ បើយល់ល្អអ្នកគួរតែកាត់បន្ថយខ្លះ ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានសម្រាប់សុខភាព និង សម្រស់របស់អ្នក។

៤. កាត់បន្ថយការគិតច្រើន និង stress របស់អ្នក

ការ stress ខ្លាំង និង គិតច្រើនអាចធ្វើឲ្យសុខភាពរបស់អ្នកមិនល្អនោះទេ បូករួមទាំងសម្រស់របស់អ្នកផងដែរ ព្រោះវាធ្វើឲ្យអ្នកអាចកើតមុននិង ងាយចាស់ជាងអាយុ។ បន្ថែមពីនេះ ក្នុងជីវិតនេះ អ្នកអាចជួបរឿងស្មុគស្មាញច្រើន ប៉ុន្តែអ្នកមិនគួរឲ្យខ្លួនឯងស្ថិតនៅក្នុងភាពតានតឹងខ្លាំងពេកនោះទេ ត្រូវមានពេលលំហែរអារម្មណ៍ខ្លះទើបជាការប្រសើរសម្រាប់អ្នក។

៥. គេងឲ្យបានគ្រប់គ្រាន់

គន្លឹះសាមញ្ញចុងក្រោយដែលមានឥទ្ធិពលទៅលើការពន្យារភាពចាស់ គឺការគេងឲ្យបានគ្រប់គ្រាន់ និង ទៀងទាត់។ ការគេងបានគ្រប់គ្រាន់ជួយដល់សុខភាព និង ភ្នែករបស់អ្នកមិនឲ្យមានរង្វង់ខ្មៅ ថែមទាំង ជួយរក្សាស្បែករបស់អ្នកមិនឲ្យមានស្នាមជ្រួញថែមទៀតផង។

សរុបមក សម្រាប់មនុស្សស្រីសម្រស់គឺអាចជាផ្នែកមួយយ៉ាងសំខាន់ ដូចនេះអ្នកមិនគួររំលងទម្លាប់ដែលមានប្រយោជន៍ចំពោះអ្នកនោះទេ មិនថាអ្នកស្ថិតនៅអាយុប៉ុន្មាន អ្នកនៅតែអាចមានការចាស់មុនអាយុ ដូចនេះទោះជាអ្នកមិនអាចបញ្ឈប់ភាពចាស់បាន តែយ៉ាងហោចណាស់អ្នកអាចពន្យាភាពចាស់របស់អ្នកតាមវិធីងាយៗទាំងនេះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង