វិធីលាងសម្អាតស្បែកមុខ ឲ្យមានប្រសិទ្ធិភាពដោយមិនប៉ះពាល់ស្បែក

Vachana-Website-Beauty-Health-Ad-2
ការលាងសម្អាតស្បែកមុខឱ្យបានហ្មត់ចត់គឺជារឿងសំខាន់សម្រាប់លាងជម្រះភាពកខ្វក់ កោសិកាស្បែកដែលងាប់ គ្រឿងសម្អាង និងអ្វីៗផ្សេងទៀតដែលអាចស្ទះរន្ធញើសរបស់អ្នក ឬបណ្តាលឱ្យមានសភាពស្រអាប់នៅលើស្បែកមុខ។ នេះជារបៀបលាងមុខឱ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់ស្បែកមុខរបស់អ្នក ៖
១. កំណត់រយៈពេលនៃការលាងសម្អាតមុខ
ការកំណត់រយៈពេល 20 ទៅ 30 វិនាទីនៃការលាងសម្អាតស្បែកមុខរបស់អ្នកជាពេលសមស្របក្នុងការលាងសម្អាត ប៉ុន្តែ ការលាងសម្អាតមុខ មិន ត្រូវខ្លាំងពេក ឬ ទុកយូរពេកទេ ព្រោះការធ្វើលើសពីនេះអាចប៉ះពាល់សម្រាប់ស្បែកមុខរបស់អ្នក។
២. តើអ្នកគួរលាងមុខនៅពេលណា?
សម្រាប់មនុស្សស្រីភាគច្រើន គួរតែលាងសម្អាតស្បែករបស់អ្នកពីរដងក្នុងមួយថ្ងៃ៖ នៅពេលព្រឹក និងពេលល្ងាច។ ប៉ុន្តែ ត្រូវលាងសម្អាតមុខជារៀងរាល់យប់កុំឲ្យខាន ព្រោះ ការលាងមុខពេលយប់ គឺជាការណែនាំសម្រាប់អ្នកចាប់ផ្តើមដំបូងក្នុងការថែរក្សាស្បែក និង ការលាងសម្អាតពេលព្រឹកគឺជាការអនុវត្តល្អបំផុត ដែលជួយឲ្យស្បែកមុខរបស់អ្នកមិនងាយកើតមុនឡើយ។ 
៣. ជ្រើសរើសហ្វូមលាងមុខសមស្របនឹងប្រភេទស្បែករបស់អ្នក
ការជ្រើសរើសផលិតផលសម្អាតដែលសមស្របនឹងប្រភេទស្បែកមុខរបស់អ្នក គឺជារឿងសំខាន់ណាស់ ព្រោះជាទូទៅមនុស្សគ្រប់គ្នាមានប្រភេទស្បែកខុសគ្នា ដូច្នេះបើអ្នកជ្រើសរើសផលិតផលមិនត្រូវនឹងស្បែកមុខរបស់អ្នកនោះនឹងបណ្តាលឲ្យប្រតិកម្ម និង ងាយកើតមុន។
៤. ប្រើក្រែមផ្តល់សំណើមរបស់អ្នកបន្ទាប់ពីសម្អាតផ្ទៃមុខ
នេះជាជំហានថែរក្សាស្បែករបស់អ្នក ជាពិសេសការផ្តល់សំណើមអាចធ្វើឱ្យស្បែកមុខរបស់អ្នកមានភាពខុសគ្នាខ្លាំង និង ទទួលបានប្រសិទ្ធភាពបំផុតនៅពេលយប់។ លើសពីនេះ បើពេលព្រឹក និង ពេលថ្ងៃ អ្នកគួរប្រើ sunscreen ជារៀងរាល់ថ្ងៃ ប្រសិនបើក្រែមផ្តល់សំណើមពេលថ្ងៃរបស់អ្នកមិនមាននោះ គួរតែលាបឡេការពារកម្តៅថ្ងៃពីលើ។
៥. ត្រូវប្រាកដថាកន្សែងជូតមុខរបស់អ្នកស្អាត
ការប្រើក្រណាត់ជូតមុខដដែលម្តងហើយម្តងទៀត គឺជាការបង្កឲ្យមានបាក់តេរីកាន់តែច្រើននៅលើផ្ទៃមុខរបស់អ្នក ដែលអាចរួមចំណែកដល់ការកើតមុនបាន និង ធ្វើឲ្យមុខរបស់អ្នកស្រអាប់ផងដែរ។
ខាងលើនេះ ជារបៀបក្នុងការថែរក្សាស្បែកមុខរបស់អ្នក ដើម្បីទទួលបានលទ្ធផលដែលមិនគួរឲ្យជឿសម្រាប់ផ្ទៃមុខរបស់អ្នក។ លើសពីនេះ ត្រូវចាំថា កុំព្យាយាមលាងមុខរបស់អ្នកខ្លាំងៗពេក ព្រោះវាអាចប៉ះពាល់ដល់ស្បែកមុខ និង ងាយឡើងមុនតាមដៃរបស់អ្នក។
ប្រភព ៖ self.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង