សញ្ញាខ្លះៗបញ្ជាក់ថា អ្នកកំពុងខូចរនាំងការពារស្បែក និងរបៀបព្យាបាលឡើងវិញ

Vachana-Website1-Beauty-Health-V2

រនាំងការពារស្បែក គឺមានសារៈសំខាន់ណាស់សម្រាប់ស្បែកទូទៅ ជាពិសេសស្បែកមុខរបស់នារីតែម្តង។ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ មកដឹងពីសញ្ញាមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុងខូចរនាំងការពារស្បែក និងវិធីជួសជុលរនាំងការពារស្បែកឲ្យរឹងមាំឡើងវិញ ៖

– ស្បែកស្ងួត របក រមាស់

– ក្រហម និងហើម

– ប្រតិកម្មនឹងផលិតផល ឬបរិយាកាសខាងក្រៅ

– ក្រហាយ ឬក្តៅស្បែកពេលលាប skincare ដែលធ្លាប់ប្រើ

– ឡើងមុនខុសធម្មតា

+ ដំណោះស្រាយជួសជុលរនាំងការពារស្បែកឲ្យរឹងមាំឡើងវិញ៖

✔️ប្រើផលិតផលដែល gentle លើស្បែក

✔️ផ្តល់សំណើមដល់ស្បែកជាប្រចាំ

✔️ចៀសវាងការប្រើផលិតផលមានក្លិន និងមានសារធាតុសកម្មខ្លាំងៗ

✔️លាបឡេការពារកម្តៅថ្ងៃឲ្យបានជាប់រៀងរាល់ថ្ងៃ

✔️ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

✔️អនាម័យស្បែកមុខឲ្យបានល្អ

សរុបមកវិញ រនាំងការពារស្បែក គឺជារបស់សំខាន់អាចជួយការពារស្បែករបស់អ្នកឲ្យមានសុខភាពល្អ ប៉ុន្តែបើអ្នកខូចរនាំងការពារស្បែកហើយ គួរប្បីព្យាយាមវាជួសជុលឡើងវិញ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង