១. ដំឡូងជ្វា
ជាអាហារផ្អែមដែលល្អសម្រាប់អ្នក ព្រោះដំឡូងជ្វាផ្ទុកនូវសារធាតុចិញ្ចឹមដែលជួយបង្កើនថាមពល និងមានភាពឆ្អែតខ្លាំងផងដែរ ដូច្នេះហើយអ្នកមិនមានអារម្មណ៍ឃ្លាន ក្រោយញ៉ាំអាហារនេះរួច។ លើសពីនេះបើអ្នកត្រូវការថាមពលដែលមានរយៈពេលវែងអ្នកគួរញ៉ាំដំឡូងជ្វាមួយផ្លែសម្រាប់អាហារសម្រន់។
២. ផ្លែចេក
ផ្លែចេកមួយគឺអស្ចារ្យណាស់ដោយសារតែ វានឹងផ្តល់ឱ្យអ្នកនូវថាមពលហើយក៏រក្សាថាមពលឱ្យអ្នកបានយូរផងដែរ។ ម្យ៉ាងទៀតចេកគឺជាប្រភពដ៏ល្អនៃកាបូអ៊ីដ្រាត ប៉ូតាស្យូម និងវីតាមីន B6 និង B9 ដែលជាសារធាតុចិញ្ចឹមជួយបង្កើនថាមពល។
៣. ស៊ុត
ជាអាហារដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមដែលបង្កើតថាមពល។ ប្រសិនបើអ្នកយកស៊ុតស្ងោរជាអាហារពេលព្រឹកវាងាយស្រួលក្នុងការដាក់តាមខ្លួន ហើយស៊ុតមួយមានត្រឹមតែ 70cal និងផ្តល់ប្រូតេអ៊ីន 6 ក្រាម ហើយវាក៏សំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗទៀតដែរ។
៤. បន្លែស្លឹកបៃតង
បន្លែមានច្រើនប្រភេទដូចជា ខាត់ណា ស្ពៃខ្មៅ ស្ពៃខៀវ និងច្រើនមុខទៀត។ ពួកវាផ្ទុកនូវសារធាតុចិញ្ចឹមដ៏អស្ចារ្យជាច្រើនដែលជួយដល់សុខភាពរបស់អ្នក។
៥. ត្រីសាលម៉ុន
ត្រីសាលម៉ុនគឺជាប្រភពថាមពលនៃសារធាតុចិញ្ចឹមរួមទាំងប្រេងអូមេហ្គា 3 ដែលត្រូវបានបញ្ជាក់ដោយការស្រាវជ្រាវដើម្បីរួមចំណែកដល់ដំណើរការរាងកាយដែលមានសុខភាពល្អ។ សំខាន់ជាងនេះ ត្រីសាម៉ុនក៏ផ្តល់វីតាមីន D ដែលជាសារធាតុចិញ្ចឹមជាច្រើន ជួយឲ្យរាងកាយយើងមានម្លាំងជាមុន។
៦. គ្រាប់ធញ្ញជាតិ
មានដូចជាគ្រាប់ស្វាយចន្ទី អាល់ម៉ុន ផ្កាឈូករត្ន័ គឺជាប្រភពនៃថាមពលនិង អាហាររូបត្ថម្ភ។ វាក៏សម្បូរទៅដោយជាតិសរសៃ និងមានខ្លាញ់ល្អ និងប្រូតេអ៊ីនផងដែរ ដែលសារធាតុចិញ្ចឹមទាំងអស់នេះជួយទ្រទ្រង់ថាមពលរាងកាយរបស់អ្នកឱ្យមានរយៈពេលយូរ។
៧. សាច់ទ្រូងមាន់
នៅពេលអ្នកទទួលទានសាច់មាន់នឹងមានឥទ្ធិពលជំរុញទៅលើជាតិស្ករ និងប្រូតេអ៊ីនរបស់អ្នក។ សាច់ទ្រូងមាន់ ជាពិសេសនៅពេលមានស្បែក អាចជាប្រភពដ៏សម្បូរបែបនៃវីតាមីន B ដែលជំរុញថាមពល សម្រាប់អ្នកដែលហាត់ប្រាណយករាងផងដែរ។ សាច់មាន់ក៏ជាប្រភពប្រូតេអ៊ីនល្អជាងសាច់ក្រហម ដោយសារវាមានកូលេស្តេរ៉ុលតិច។
៨.សណ្តែក
សណ្តែកមានរសជាតិឆ្ងាញ់ ហើយជាប្រភពថាមពលដ៏អស្ចារ្យ។ សណ្តែកមានផ្ទុកកាបូអ៊ីដ្រាតស្មុគស្មាញ ប្រូតេអ៊ីន និងជាតិសរសៃ។ វាថែមទាំងជួយទ្រទ្រង់ដល់ការឃ្លានរបស់អ្នកបានមួយពេលខ្លីផងដែរ។
អាហារទាំងនេះងាយរក ងាយញ៉ាំហើយជួយបង្កើនថាមពលបានពេញមួយថ្ងៃដល់អ្នកផងដែរ ដូច្នេះកុំភ្លេចញ៉ាំឲ្យបានគ្រប់គ្រាន់។