អាហារធម្មតាទាំង៥មុខនេះ ជួយឲ្យមានស្បែកស្អាត និងប្រឆាំងភាពចាស់យ៉ាងមានប្រសិទ្ធភាពសម្រាប់មនុស្សស្រី

Vachana-Website-Beauty-Health-V2

សម្រស់ ស្បែកស្អាត ក្មេងជាងវ័យ និង មានរាងស្អាត សុទ្ធតែជាអ្វីដែលមនុស្សប្រាថ្នា ជាពិសេសមនុស្សស្រីតែម្តង។ ខាងក្រោមនេះ ជាអាហារ ៥ មុខដែលអ្នកគួរតែបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃឲ្យបានច្រើន ដើម្បីជួយដល់សម្រស់របស់អ្នក  ៖

១. តៅហ៊ូតៅហ៊ូ

សម្បូរតៅដោយជាតិisoflavones ដែលបានមកពី​សណ្តែកសៀង​ ជួយការពារការយារធ្លាក់ ធ្វើអោយរបស់អ្នកស្បែកស និងភ្លឺរលោង។ លើសពីនេះ វាក៏មានផ្ទុកនូវវីតាមីន B1, B2, B6 និងវីតាមីន E ដែលសក្តិសមសម្រាប់ស្ត្រីអាយុចន្លោះ 30-40 ក្នុងការការពារស្បែកយារធ្លាក់យ៉ាងមានប្រសិទ្ធិភាព។

២. ប៉េងប៉ោះ

ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុ Lycopene ដែលអាចការពារ Collagen នៅក្នុងស្បែក ជួយបន្ថយភាពជ្រីវជ្រួញ និងការពារអុកស៊ីតកម្ម។ បន្ថែមពីនេះ ប៉េងប៉ោះ​ក៏​សម្បូរ​ទៅដោយ​វីតាមីន​ដែល​ជួយ​ឱ្យ​ស្បែក​ក្មេង ស្រស់ស្អាត ដោយអ្នកអាចផឹកទឹកប៉េងប៉ោះមួយកែវជារៀងរាល់ថ្ងៃ ឬគ្រាន់តែញ៉ាំប៉េងប៉ោះឆៅដោយផ្ទាល់ ព្រោះវាមានផ្ទុកជាតិទឹកជាចម្បង ព្រមទាំងអាចជួយឲ្យសម្រកទម្ងន់ផងដែរ។

៣. ផ្លែប៉ោម

សារធាតុប្រឆាំងអុកស៊ីតកម្ម quercetin នៅក្នុងសំបកផ្លែប៉ោមអាចការពារស្បែកពីកាំរស្មី UV ការពារសញ្ញានៃភាពចាស់បានយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងទៀត ផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃ វីតាមីន C សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះហើយ ផ្លែប៉ោមក៏ត្រូវបានគេចាត់ទុកថាជាផ្លែឈើអព្ភូតហេតុសម្រាប់សម្រស់មនុស្សស្រីផងដែរ ដូច្នេះ ការ​ញ៉ាំ​ផ្លែ​ប៉ោម​ជា​រៀង​រាល់​ថ្ងៃ​នឹង​ជួយ​ឱ្យ​ស្បែក និង​រាង​កាយ​របស់​អ្នក​ប្រសើរ​ឡើង​។

៤. សូកូឡាខ្មៅ

ធ្លាប់តែឮថាសូកូឡាមានជាតិផ្អែម អាចធ្វើឲ្យឡើងគីឡូប៉ុន្តែហេតុអីបានជាជួយដល់សម្រស់មនុស្សស្រីខ្លាំងម៉្លេះ? ខ្លាញ់កាកាវនៅក្នុងសូកូឡាខ្មៅអាចជំរុញចរាចរឈាម ធ្វើឱ្យស្បែកទន់រលោង និងមានសំណើម។ មិនតែប៉ុណ្ណោះ សូកូឡាខ្មៅគឺជាប្រភេទសូកូឡាដែលមានជាតិកាកាកាវខ្ពស់បំផុត សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រឆាំងនឹងភាពចាស់យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ កាកាវ​នៅក្នុង​សូកូឡា​ខ្មៅ​ក៏​ជួយ​ជំរុញ​ការរំលាយ​អាហារ និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព​។

៥. គ្រាប់ធញ្ញជាតិ almon និងផ្លែ Walnut

អាល់ម៉ុនសម្បូរទៅដោយវីតាមីន E ដែលជួយទប់ស្កាត់ភាពចាស់នៃស្បែក និងការពារជាតិពណ៌នៃស្បែករបស់អ្នក។ជាងនេះទៅទៀត ផ្លែ Walnut សម្បូរទៅដោយអាស៊ីត linolenic ដែលអាចផ្តល់សំណើម និងរក្សាភាពយឺតនៃស្បែក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា គ្រាប់ធញ្ញជាតិមានផ្ទុកជាតិខ្លាញ់ខ្ពស់ ប្រសិនបើទទួលទានច្រើនពេកនឹងធ្វើឱ្យឡើងទម្ងន់។

អាហារទាំង ៥ នេះធម្មតា មិនអស្ចារ្យ មិនពិបាករក មិនពិបាកញ៉ាំ ប៉ុន្តែបែរជាជួយដល់សម្រស់របស់មនុស្សស្រីច្រើនដល់ម្លឹងសោះ ដូចនេះអ្នកគួរតែបន្ថែមពួកវាចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបានសម្រស់ស្រស់ស្អាត និង ក្មេងជាងវ័យ។

ប្រភព ៖ guu.vn.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង