គន្លឹះមួយចំនួន​របស់​តារា​ស្រីហុងកុង Nancy Wu ដើម្បី​រក្សា​ភាព​ក្មេង​ជាង​វ័យ និង​ភាព​ស្វាហាប់

Vachana-Website-Beauty-Health-V2

ទោះជារវល់ថតរឿង និង ខ្សែរភាពយន្ត ដល់យប់ជ្រៅប៉ុណ្ណា ប៉ុន្តែតារារូបនេះមិនដែលភ្លេចក្នុងការថែរក្សាសម្រស់របស់ខ្លួនឡើយ។ តារាសម្តែងស្រីរូបនេះ ក៏បានបង្ហើបពីទម្លាប់ថែរក្សាស្បែករបស់នាងថា “ខ្ញុំ​នឹង​ចាប់ផ្តើម​សម្អាត​មុខពីរដង​ ជាមួយនឹង​ប្រេង​ដើម្បី​លុប​គ្រឿងសម្អាង​របស់ខ្ញុំចេញ បន្ទាប់មក​ខ្ញុំ​នឹង​ប្រើ​ហ្វូម​លាងមុខ​ដើម្បី​លាង​សម្អាត​អ្វីៗ​ទាំងអស់បន្ទាប់ពីថតរួច​។

ក្រោយមក ខ្ញុំ​នឹង​បិទ ម៉ាស ​ជាមួយ​សេរ៉ូម និងក្រែម​សំណើម​របស់​ខ្ញុំ”។  ម្យ៉ាងទៀត Nancy បាននិយាយទៀតថា ការលាងសម្អាតឱ្យបានហ្មត់ចត់ គឺជាជំហានដ៏សំខាន់បំផុតរបស់នាង ព្រោះវាជួយដល់ជំហានថែទាំស្បែកជាបន្តបន្ទាប់ ដើម្បីជ្រាបចូលទៅក្នុងស្បែកបានយ៉ាងល្អ។

Nancy បានបន្តទៀតថា ការរក្សាថាមពល និង រាងកាយរបស់នាងដើម្បី ឲ្យមានកម្លាំងនោះគឺ របបអាហារ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ដោយសារតែការថតតាម ​កាលវិភាគ​ការងារ​ និង អាយុរបស់ខ្ញុំ រាងកាយ​ជៀស​មិន​ផុត​ពី​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ការ​វីតាមីន និង​អាហារ​បំប៉ន​ដើម្បី​បំប៉ននោះឡើយ។ 

ប៉ុន្តែទោះជាយ៉ាងណា ក៏ខ្ញុំមិនភ្លេចក្នុងការហាត់ប្រាណដែរ  ​និងបានទៅ​ជួប​គ្រូ​បង្ហាត់​ ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ហើយចំណុចសំខាន់នៃការរក្សាថាមពល និង រូបរាងរបស់ខ្ញុំឲ្យនៅតែស្វាហាប់នោះគឺ ការហាត់ប្រាណ។

នេះអាចជាវិធីក្នុងការថែរក្សាសម្រស់របស់តារាស្រីរូបនេះ ដោយសារធ្លាប់តែឃើញតារាស្រីហុងកុងមួយរូបនេះ មានសម្រស់ស្រស់ស្អាត និង ស្វាហាប់នៅក្នុងការសម្តែង ប៉ុន្តែជាក់ស្តែង នៅខាងក្រៅ Nancy Wu ក៏មានទិចនិច និង អាថ៍កំបាំងដែលធ្វើឲ្យនាងនៅតែក្មេងជាងវ័យផង និង រក្សាថាមពលរាងកាយរបស់នាងដែរ។

ប្រភព៖ herworld.com 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង