មនុស្សស្រីភាគច្រើននៅពេលចេញក្រៅតែងតែ make up ដើម្បីឲ្យអ្នកដទៃមើលមកស្អាត។ ទោះជាយ៉ាងណាអ្នកត្រូវតែមានអារម្មណ៍ស្រស់ស្អាត និងជឿជាក់លើស្បែករបស់អ្នកដោយមិនចាំបាច់ភ័យខ្លាចក្នុងការចេញទៅក្រៅ ។ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍បែបនេះចំពោះខ្លួនអ្នក នេះជាគន្លឹះមួយចំនួនដែលនឹងជួយឱ្យស្បែករបស់អ្នកភ្លឺថ្លាតាមបែបធម្មជាតិ ទោះបីជាមិនមានការតុបតែងមុខក៏ដោយ។
១. Moisturizer
គឺជាក្រែមផ្តល់សំណើមដល់ស្បែកមុខរបស់អ្នក។ លើសពីនេះនៅពេលដែលអ្នកប្រើប្រាស់ moisturizer ជួយផ្តល់សំណើមដល់ស្បែកមុខរបស់អ្នក ដោយមិនត្រឹមតែធ្វើឱ្យស្បែករបស់អ្នកមានជាតិទឹកប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យស្បែកទន់រលោងជាងមុន ធ្វើឱ្យវាភ្លឺថ្លាដូចដែលមិនធ្លាប់មានពីមុនមក។
២. លំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណគឺជាវិធីល្អបំផុត ព្រោះនៅពេលអ្នកចាប់ផ្តើមហាត់ប្រាណ រាងកាយរបស់អ្នកនឹងបញ្ចេញជាតិពុលដែលបង្កគ្រោះថ្នាក់ចេញពីរាងកាយក្នុងទម្រង់ជាញើស។ ដូច្នេះ អ្នកហាត់ប្រាណកាន់តែច្រើន រាងកាយរបស់អ្នកកាន់តែរឹងមាំ ហើយជាតិពុលកាន់តែច្រើនត្រូវបានដកចេញពីរាងកាយរបស់អ្នក ដែលធ្វើឲ្យស្បែករបស់កាន់តែស្រស់ថ្លាជាងមុន។
៣. ទឹកផ្លែឈើ
ទឹកផ្លែឈើមានភាពងាយស្រួលសម្រាប់រាងកាយរបស់អ្នក នៅពេលដែលអ្នកញ៉ាំទឹកផ្លែឈើមួយថ្ងៃមួយកែវ ស្បែករបស់អ្នកកាន់តែភ្លឺថ្លា ដោយទឹកផ្លែខ្លះជួយឲ្យសម្រស់របស់អ្នកកាន់តែក្មេងជាងវ័យទៀតផង។ នេះបង្ហាញថាអ្នកនឹងឃើញលទ្ធផលលឿនជាងមុន និងមានស្បែកមើលទៅមានសុខភាពល្អក្នុងពេលឆាប់ៗ។
៤. ស្ក្រាប់ដោយផលិតផលធម្មជាតិ
ប្រសិនបើស្បែករបស់អ្នកកំពុងប្រមូលផ្តុំកោសិកាស្បែកដែលងាប់នៅលើស្បែក វាច្បាស់ណាស់ថាពួកវានឹងធ្វើឱ្យស្បែករបស់អ្នកមើលទៅខ្មៅស្រអាប់ និង បែកស្រកា។ មធ្យោបាយដ៏ល្អបំផុតក្នុងការកម្ចាត់កោសិកាស្បែកដែលងាប់ចេញគឺ តាមរយៈការខាត់ស្បែក។ ការខាត់ស្បែកយ៉ាងតិចពីរដងក្នុងមួយសប្តាហ៍គឺជាកត្តាចាំបាច់ ហើយគួរតែថែរក្សាស្បែកឱ្យភ្លឺរលោង Exfoliating(ស្ក្រាប់) ជួយកម្ចាត់កោសិកាស្បែកដែលងាប់ ធ្វើអោយស្បែកភ្លឺថ្លា បំបាត់ស្នាម ថែមទាំងការពារពីការកកើតមុននៅលើស្បែករបស់អ្នក ហើយវាក៏ជួយកម្ចាត់ជាតិប្រេងដែលលើសចេញពីស្បែករបស់អ្នកផងដែរ។
៥. ផឹកទឹកឱ្យបានគ្រប់គ្រាន់
វិធីដែលមានប្រសិទ្ធភាពដើម្បីធ្វើឱ្យស្បែកអ្នកស្អាត នោះគឺការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ជាតិទឹកកាន់តែច្រើនរាងកាយរបស់អ្នកកាន់តែមានសុខភាពល្អ និង ស្បែករបស់អ្នកកាន់តែភ្លឺថ្លា។ ការខ្វះខាតជាតិទឹកជារឿងមួយដែលអាចបណ្តាលឲ្យស្បែកមុខរបស់អ្នក ស្រអាប់ ស្ងួត និង ងាយឡើងមុន។
៦. ការប្រើឡេការពារកម្តៅថ្ងៃ
ការប្រើឡេការពារកម្តៅថ្ងៃ គឺចាំបាច់ណាស់ព្រោះ នៅពេលត្រូវកម្តៅព្រះអាទិត្យ ស្បែករបស់អ្នកនិងចាប់ផ្តើមស្រអាប់និងស្ងួត។ លើសពីនេះ ការលាបឡេការពារកម្តៅថ្ងៃជួយការពារស្បែករបស់អ្នកមិនឲ្យមានកន្តួលក្រហម ជាំ ស្រអាប់ និងខ្មៅ ថែមជួយផ្តល់សំណើមដល់ស្បែករបស់អ្នក និង ធ្វើអោយស្បែករបស់អ្នកកាន់តែភ្លឺថ្លា។ល។
នេះជាវិធីសាមញ្ញដែលអាចឲ្យអ្នកអនុវត្តពេលដែលនៅអ្នកនៅផ្ទះ និង ពេលអ្នកទំនេរ ដែលជួយឲ្យថែរក្សាស្បែកមុខរបស់អ្នកឲ្យកាន់តែស្រស់ស្អាត និង ធ្វើឲ្យអ្នកមានភាពជឿជាក់ចំពោះស្បែកកមុខរបស់ខ្លួនឯង។
ប្រភព៖ stylecraze
បញ្ចេញមតិយោបល់