ចង់បានស្បែកភ្លឺរលោង និងស្រស់ថ្លាមិនស្រអាប់ កុំភ្លេចទឹកផ្លែឈើ ៤ ប្រភេទនេះ

Vachana-Website-Beauty-Health-V2-1

ទឹកផ្លែឈើ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពស្បែក ជាពិសេសស្បែករបស់មនុស្សស្រីតែម្តង​​ ព្រោះ វាចម្រាញ់ចេញពីផ្លែឈើស្រស់ ដែលសម្បូរទៅដោយវីតាមីន និងសារជាតិចិញ្ចឹមផ្សេងៗទៀត ដូចនេះហើយ កុំមើលរំលងទឹកផ្លែឈើដ៏សំខាន់ទាំង ៤ នេះ ៖

១. ទឹកការ៉ុត

ទឹកការ៉ុតសម្បូរទៅដោយវីតាមីន A ដែលជួយកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយ និងចិញ្ចឹមស្បែកពីខាងក្នុង ដូចនេះ ការទទួលទានទឹកការ៉ុតជារៀងរាល់ថ្ងៃ ធ្វើឱ្យស្បែករបស់អ្នកកាន់តែភ្លឺថ្លាជាងមុន។

២. ទឹកផ្លែទទឹម

ទឹក​ផ្លែ​ទទឹម​មាន​អត្ថប្រយោជន៍ ​ក្នុង​ការ​បង្កើត​កោសិកា​ស្បែក​ថ្មី និង​ស្ដារ​ឈាម​ទៅ​កាន់ស្បែក​របស់អ្នក ដើម្បីជួសជុលកោសិកាស្បែកឡើងវិញ ព្រមទាំងផ្តល់សំណើមដល់ស្បែក ការពារសញ្ញានៃភាពចាស់ផងដែរ។

៣. ទឹកទំពាំងបាយជូរ

ទឹកទំពាំងបាយជូ គឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយការទទួលទានទឹកទំពាំងបាយជូរជារៀងរាល់ថ្ងៃ អាចជួយឱ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យ និងភ្លឺថ្លាជាងមុន។ លើសពីនេះ ទឹកទំពាំងបាយជូ ក៏ជួយបង្កើនលំហូរឈាម ជួយឱ្យស្បែករបស់អ្នកមើលទៅភ្លឺរលោងពីខាងក្នុង។

៤. ទឹក Cherry

ទឹក Cherry ជួយកម្ចាត់ជាតិពុលចេញពីស្បែករបស់អ្នក កាត់បន្ថយជំងឺរលាកស្បែក និងជួយឱ្យស្បែកភ្លឺថ្លា និង ស្រស់ស្អាត។ បន្ថែមពីនេះ ការផឹកទឹក cherry ក៏ជួយកម្ចាត់ជាតិពុលនៅក្នុងខ្លួន ដែលជាមូលហេតុធ្វើឱ្យស្បែករបស់អ្នកប្រែជាស្រអាប់ និងសម្អាតថ្លើម ធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា និងរលោងឡើងវិញ។

ប្រសិនបើអ្នកចង់មានស្បែកភ្លឺថ្លារលោង និង មានសំណើមពីខាងក្នុង អ្នកគួរតែបន្ថែមរបបអាហាររបស់អ្នកជាមួយនឹងទឹកផ្លែឈើមួយចំនួន ដើម្បីចិញ្ចឹមស្បែករបស់អ្នកពីខាងក្នុងមក។ លើសពីនេះ ទឹកផ្លែឈើក៏ជួយដល់សុខភាពរាងកាយរបស់អ្នកឲ្យកាន់តែប្រសើរឡើងផងដែរ។

ប្រភព​ ៖ Guu.vn.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង