សម្រាប់អ្នកដែលយកចិត្តទុកដាក់លើស្បែកប្រាកដជាដឹងរួចហើយថា ឡេការពារកម្តៅថ្ងៃសំខាន់ខ្លាំងណាស់ចំពោះស្បែកមុខ និងតំបន់សំខាន់ៗផ្សេងៗទៀត ដូច្នេះអ្នកមិនអាចរំលងឡេការពារកម្តៅថ្ងៃឡើយ។ តែយ៉ាងណាក៏ដោយដើម្បីកុំឲ្យមានកំហុសឆ្គងក្នុងការប្រើឡេការពារកម្តៅថ្ងៃ រឿងទាំងនេះអ្នកគួរតែដឹង៖
១. ជ្រើសរើសឡេការពារកម្តៅថ្ងៃទៅតាមប្រភេទស្បែកមុខ
កុំគិតថាប្រើមួយណាក៏ដូចមួយណា សូម្បីតែឡេការពារកម្តៅថ្ងៃក៏អ្នកត្រូវរើសឲ្យត្រូវនឹងប្រភេទស្បែកមុខដែរ បើជាអុ្នកមុខស្ងួត ទៅលេបប្រភេទស្បែកប្រេង ក៏មិនត្រឹមត្រូវដែរ។ ចឹងទើបតម្រូវឲ្យអ្នកដឹងពីប្រភេទស្បែកមុខខ្លួនឯង ហើយប្រើប្រាស់ឲ្យត្រូវ។
២. បរិមាណត្រឹមត្រូវក្នុងការប្រើប្រាស់
ការលាបឡេការពារកម្តៅថ្ងៃគឺត្រូវលាបក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីការពារពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យ។ ជាទូទៅអ្នកទាំងអស់គ្នាអាចប្រើម្រាមដៃដើម្បីវាស់បាន។ គឺ២ម្រាមដៃសម្រាប់មុខ និង១ម្រាមដៃសម្រាប់ ក។
៣. ឡេដែលមាន SPF 30 ទៅ 50+ , UVA UVB, និង PA++
អ្នកទាំងអស់គ្នាពេលទិញឡេការពារកម្តៅថ្ងៃ គួរតែជ្រើសយកឡេដែលមាន SPF 50+ និង UVA, និង PA++។ ដូច្នេះនៅពេលអ្នក ប្រើប្រាស់ឡេដែលមាន SPF 50+ និង UVA, UVB គឺអ្នកពិតជាបានការពារស្បែកមុខពីការបំផ្លាញដោយកម្តៅព្រះអាទិត្យបានល្អ។
៤. សម្រាប់ស្បែកមុខប្រេង
អ្នកដែលគាត់ដឹងថាខ្លួនឯងមានប្រភេទស្បែកមុខប្រេងសុំកុំប្រើឡេការពារកម្តៅថ្ងៃណាដែលមានសារជាតិ cousin or bb Cream ព្រោះវាអាចធ្វើឲ្យមានឡើងមុន និងរោលបាន។
ការថែរក្សាស្បែកមុខគឺសំខាន់ ដូច្នេះកុំរំលងនូវចំណេះដឹងផ្នែកសម្រស់អី ព្រោះវាជាមូលដ្ឋានគ្រឹះមួយដែលជួយឲ្យអ្នកថែរក្សាមុខបានត្រឹមត្រូវ។