ចង់បានស្បែកសភ្លឺស្អាត មិនចាំ​បាច់ប្រើឡេ អាចសាកល្បងវិធីទាំងនេះ

Vachana-Website-Beauty-&-Health-Ad

មនុស្សស្រីគ្រប់គ្នាចង់បានបំផុត​គឺ គ្មានអ្វីក្រៅពីមានសម្រស់ស្រស់ស្អាត និងស្បែកស្អាតនោះទេ ហេតុនេះហើយបានជាមានមនុស្សស្រីជាច្រើន បានខិតខំស្វែងរកផលិតផលផ្សេងៗជាច្រើនមកប្រើប្រាស់ មិនថាផលិតផលកូរ៉េ ចិន ថៃ ជាដើម។

តែយ៉ាងណាមិញផលិតផលទាំងនោះ អាចធ្វើឲ្យស្បែកអ្នកស្អាតក្នុងរយៈពេលខ្លីប៉ុណ្ណោះ​ វានឹងធ្វើឲ្យមានបញ្ហានៅពេលក្រោយបាន ជាពិសេសនៅពេលដែលអ្នកប្រើប្រាស់ទាំងកម្រោល គ្មានការពិភាក្សាជាមួយអ្នកជំនាញជាដើម។

ហេតុនេះហើយ បើអ្នកចង់បានស្បែកស្អាត និងគ្មានផលប៉ះពាល់នៅពេលអនាគតនោះ អ្នកគួរតែមានទម្លាប់ថែរក្សាវាតាមបែបធម្មជាតិ ជាពិសេសទម្លាប់ដែលបានរៀបរាប់ខាងក្រោមនេះតែម្តង ដែលវាមិនត្រឹមតែធ្វើឲ្យអ្នកទទួលបានភាពស្រស់ស្អាតនោះទេ តែវាក៏បានជួយធ្វើឲ្យស្បែករបស់អ្នក មានសុខភាពល្អថែមទៀត។

១. មានរបបអាហារត្រឹមត្រូវ

បើអ្នកចង់បានស្បែកស្រស់ស្អាត និងមានសុខភាពល្អ អ្នកគួរតែបន្ថែមសារជាតិមួយចំនួន ចូលទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក ដូចជាជាតិអាស៊ីត ខ្លាញ់អូមេហ្គា៣ ដើម្បីបង្កើនសំណើមដល់ស្បែក និងប្រឆាំងភាពចាស់នៃស្បែក។

២. ផឹកភេសជ្ជៈដែលមានសុខភាពល្អ

អ្នកគួរតែទទួលទានតែបៃតង ទឹកក្តៅឧណ្ឌៗ រឺទឹកឃ្មុំ​នៅពេលព្រឹក ព្រោះភេសជ្ជៈទាំងនេះ មានឥទ្ធិពលជួយធ្វើឲ្យអ្នកមានជាតិទឹកគ្រប់គ្រាន់ ផ្តល់សំណើមដល់ស្បែពីខាងក្នុង ក៏ដូចជាមានប្រសិទ្ធភាពប្រឆាំង នឹងការលាកស្បែក និងកាត់បន្ថយភាពប្រែពណ៌នៃស្បែកផងដែរ។

៣. ប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំ

ពន្លឺរបស់ព្រះអាទិត្យអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្បែករបស់អ្នក ដូច្នេះហើយអ្នកគួរតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃជានិច្ច បន្ថែមពីនេះវានឹងកាន់តែល្អ ប្រសិនបើអ្នកពាក់អាវដៃវែង រឺមួកពេលដែលចេញទៅខាងក្រៅម្តងៗ។

៤. ប្រើផលិតផលតាមអ្នកជំនាញណែនាំ និងមិនប្រើច្រើនមុខក្នុងពេលតែមួយ

ការប្រើប្រាស់ផលិតផលច្រើនក្នុងពេលតែមួយ អាចនឹងមានផលប៉ះពាល់ រឺប្រឆាំងនឹងស្បែករបស់អ្នក ដូចជាបណ្តាលឲ្យស្បែករបស់អ្នកមានការរលាកជាដើម ដូច្នេះអ្នកគួរតែប្រើប្រាស់ផលិតផលប្រភេទណា ដែលត្រូវបានណែនាំ ដោយគ្រូពេទ្យជំនាញ ហើយត្រូវនឹងស្បែករបស់អ្នកទើបជាការប្រសើរ។

៥. គេងឱ្យបានគ្រប់គ្រាន់

ការគេងក៏មានសារៈសំខាន់ដូចគ្នា មនុស្សស្រីគ្រប់រូបគួរតែទម្លាប់គេងឲ្យបានគ្រប់គ្រាន់ ដែលវាមិនត្រឹមតែជួយដល់សុខភាពនោះទេ វាក៏បន្ថែមភាពស្រស់ស្អាតទៅលើស្បែករបស់អ្នកថែមទៀត គឺភាពស ភ្លឺរលោង។

សរុបមកវិញ បើអ្នកចង់បានស្បែកស្រស់ស្អាតរយៈពេលវែង និងគ្មានផលប៉ះពាល់ដល់រាងកាយ និងសុខភាពរបស់អ្នកនាពេលអនាគត អ្នកគួរតែចាប់ផ្តើមផ្លាស់ប្តូរទម្លាប់បន្តិចបន្តួច តាមការរៀបរាប់ប៉ុន្មានចំណុចខាងលើ។

ប្រភព ៖ phunutoday

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង